​១០ ធ្នូ ឆ្នាំ​២០១៨

ក្រុម​សង្គម​ស៊ីវិល​គ្រោងលើ​កយក​បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារប្រាប់ទៅ EU ដើម្បីឲ្យជួយដោះស្រាយ

មន្រ្តីអង្គការសង្គមស៊ីវិល និងសហជីព គ្រោងលើក​យក​បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារប្រាប់ទៅប្រតិភូ​សហភាព​អឺរ៉ុប ​ដើម្បីសុំអន្តរាគមន៍ពីប្លុក​មួយនេះឲ្យ​ជួយដោះស្រាយ​បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែល​ក្រុម​សង្គម​ស៊ីវិល​ថា នៅពុំមានភាពល្អប្រសើរឡើង​នៅ​ឡើយ។

រ៉ាត់ រត្នមុនី

AMNESTY ចាត់ទុក​ករណីលោក រ៉ាត់ រ័ត្នមុនី ថា ជាការគំរាមអ្នករិះគន់

អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) បានអំពាវនាវឲ្យតុលាការកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើអ្នកបកប្រែភាសាឲ្យទូរទស្សន៍រុស្ស៊ី RT លោក រ៉ាត់ រ័ត្នមុនី។

ពលកម្មកុមារ (Licadho)

លោក ហ៊ុន សែន ​ថា រដ្ឋាភិបាល​លោក​យកចិត្តទុកដាក់ទប់ស្កាត់​ពលកម្មលើកុមារ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់​លោក​បានយកចិត្តទុកដាក់ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មលើកុមារ និងការធ្វើការងារដោយបង្ខំ តាមរយៈការពង្រឹងសមត្ថភាពមន្ដ្រីជំនាញ និងយន្ដការពាក់ព័ន្ធនានា។

ទិត្យ រ៉ន

សមត្ថកិច្ចនឹងបំភ្លឺការស្លាប់ក្នុងពន្ធនាគាររបស់អតីតសកម្មជនបក្សប្រឆាំង លោក ទិត្យ រ៉ន

ស្នងការនគរបាលខេត្តកំពង់ចាម បានលើកឡើងថា សមត្ថកិច្ចមិនដែលព្រងើយកន្តើយចំពោះករណីស្លាប់កូនអតីតមន្ត្រីមូលដ្ឋានបក្សប្រឆាំង លោក ទិត្យ រ៉ន នោះឡើយ ដោយថា ការស៊ើបអង្កេតនោះ ធ្វើឡើងមុន​ពេលមានការជំរុញពីមជ្ឈដ្ឋានមួយចំនួនទៀតផង។

ជនជាតិអាមេរិក

តុលាការ​សៀមរាប​ចោទ​បុរស​អាមេរិក​ម្នាក់​ពី​បទ​បំពាន​ផ្លូវភេទ​លើ​កុមារី​៤​នាក់​

តុលាការខេត្តសៀមរាប បានចោទប្រកាន់បុរសជនជាតិអាមេរិកម្នាក់ពីបទបំពារបំពានផ្លូវភេទលើក្មេងស្រី ៤នាក់ក្នុងប្រទេសកម្ពុជា។

ប៉ុល ទិត្យធានី

តុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនអតីតមន្ត្រីបក្សប្រឆាំងម្នាក់បណ្ដោះអាសន្ន​

សាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ បានសម្រេចឃុំខ្លួន អតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់នៅពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការចុះព្យាបាល និងចាក់ថ្នាំប្រជាពលរដ្ឋគ្មានការអនុញ្ញាតពីមន្ដ្រីជំនាញត្រឹមត្រូវ។

ប្រជាសហគមន៍ជនជាតិដើមភាគតិចខ្មូន នៅ​ខេត្តមណ្ឌលគិរី

ជនជាតិដើមភាគតិចនៅ​មណ្ឌលគិរីចោទមន្ត្រីបរិស្ថានថា គំរាមកំហែងពួកគេ​អំឡុង​ពេល​ចុះ​ល្បាត

ប្រជាសហគមន៍ជនជាតិដើមភាគតិចថ្នូន នៅ​ខេត្តមណ្ឌលគិរី បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត​នៅថ្ងៃនេះ ដោយចោទមន្ត្រីបរិស្ថានថា បានគំរាមកំហែងពួកគេមិនឱ្យចុះល្បាតព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចកាលពីខែមេសា​កន្លងទៅ។

ពលរដ្ឋឃុំព្រែកខ្សាច់ ខេត្តកោះកុង

មេឃុំម្នាក់នៅកោះកុងត្រូវ​សមត្ថកិច្ច​កោះ​ហៅ ក្រោយអ្នក​ភូមិ​ផ្ទុះ​វិវាទ​ជាមួយក្រុមហ៊ុនចិន

អាជ្ញាធរមូលដ្ឋានម្នាក់ និងពលរដ្ឋនៅឃុំមួយក្នុង​ស្រុក​គិរីសាគរ ខេត្តកោះកុង កំពុង​ព្រួយ​បារម្ភពីសុវត្ថិភាពរបស់​ពួកគេ ក្រោយ​ពី​សមត្ថកិច្ចបាន​កោះហៅមេឃុំមា្នក់ទៅសាក​សួរ បន្ទាប់​ពី​មាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយដែលកំពុង​កាន់​កាប់​ដីសម្បទានសេដ្ឋកិច្ច​នៅក្នុងខេត្តនេះ។

ក្រុម​សិទ្ធិមនុស្ស​​តំបន់​ទាមទារឲ្យ​បញ្ឈប់ការគំរាមកំហែងលើអតីត​មន្ដ្រី CNRP

ក្រុម​អតីត​មន្ត្រី​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល និង​ហាម​ឃាត់​សិទ្ធិ​នយោបាយ​នោះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជា​បន្ត​បន្ទាប់​កាល​ពី​ដើម​សប្ដាហ៍​នេះ។ វិធានការ​របស់​តុលាការ​កម្ពុជា​បែប​នេះ​ ត្រូវ​បាន​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ចាត់​ទុក​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង។

លោក អាត់ ធន់ អំពាវនាវឲ្យដោះលែងក្រុមការងារដែលធ្វើសកម្មភាពលើកកម្ពស់សិទ្ធិកម្មករ

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អំពាវនាវរកកិច្ចអន្តរាគមន៍ដោះលែងតំណាងសហជីពរបស់ខ្លួន ពីររូប ដែលកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន ខណៈមានការប៉ះទង្គិចជាមួយសហជីពមួយទៀត ពេលចុះពន្យល់កម្មករឲ្យចូលសមាជិកសហជីព។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ