លោក ស ខេង ជំរុញ​ឲ្យ​ពន្លឿននីតិវិធីលើ​អ្នកជាប់ឃុំ ក្រោយ​ក្រុម​សិទ្ធិ​មនុស្ស​រក​ឃើញ​កំណើន​ជន​ជាប់​ឃុំ​លើស​លប់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថា ក្រសួង​នឹង​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ដើម្បី​ពន្លឿន​នីតិវិធី​របស់​តុលាការ​​លើ​ជន​ជាប់​ឃុំ​ទាំង​អស់ ដែល​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​រក​ឃើញ​ថា ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​ឃុំ​លើស​នីតិវិធី ហើយ​ស្ថានភាព​ពន្ធនាគារ​កាន់​តែ​ចង្អៀត។

ថៃ មិនអនុញ្ញាតឲ្យខ្មែរ-ឥស្លាម៣នាក់​​ចូលទឹកដីខ្លួន​​​ ក្រោម​ហេតុផល​​អសន្តិសុខនៅភាគខាងត្បូង​

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បាន​ចុះផ្សាយនៅលើទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា ​កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃនេះ បានទទួលបុរសជនជាតិខ្មែរ-ឥស្លាម ៣នាក់ ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារខ្លងលឹក ខេត្តស្រះកែវ មិនប្រថាប់ត្រាអនុញ្ញាតឲ្យចូលប្រទេស​ថៃ។

រដ្ឋាភិបាល ថានឹងពន្លឿនការពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន

ក្រសួងព័ត៌មាន ឲ្យដឹងថាខ្លួននឹងជំរុញការងារពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានជាមួយបណ្ដាក្រសួងនិងស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយថា ដើម្បីឲ្យសេចក្ដីព្រាងច្បាប់នេះចូលជាធរមានក្នុងពេលឆាប់ៗ។

អាជ្ញាធរខេត្តព្រះវិហារ​រុញ​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ ក្រោយ​អ្នក​ភូមិ​ម្នាក់​បាត់​ខ្លួន​ក្នុង​វិវាទ​ដី​ធ្លី

បុរស​ឈ្មោះ ស៊ុំ ម៉ឺន ត្រូវ​បាន​ទាហាន​នៅ​កង​ពល​តូច​លេខ ៦ ចាប់​ខ្លួន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ ១៤​នាក់​ទៀត នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយជាមួយ​ក្រុម​ហ៊ុន​មេត្រីភាព ​នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា​កន្លង​មក ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះ​អាង​ថា បាន​បាត់​ខ្លួន​រហូត​មក។

លោក ព្រាប កុល ជំរុញ​​រដ្ឋាភិបាលឲ្យ​​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ដើម្បី​រក្សា​​ប្រព័ន្ធ​អនុគ្រោះ​ពី​អឺរ៉ុប

នាយក​ប្រតិបត្តិអង្គការ​តម្លាភាពកម្ពុជា​ លោក ព្រាប កុល​ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ ដើម្បី​ទប់​ស្កាត់​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា។

សង្គមស៊ីវិល​ជំរុញឱ្យអនុវត្ត​ច្បាប់​លើ​មន្ត្រី​នគរបាល​ប្រព្រឹត្ត​​ខុស​នីតិវិធី​លើ​ការ​ចាប់​ខ្លួន​ពលរដ្ឋ

មន្ត្រី​នៅ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ឡាយ ប៊ុនថូ បានឱ្យដឹងតាមរយៈការផ្សាយ​វីដេអូផ្ទាល់ជាមួយសារព័ត៌មានអនឡាញថា រូប​លោក​ត្រូវ​បាន​មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នេះ នៅ​ក្បែរ​ស្ថានីយ៍​ប្រេង​សាំង​សូគីម៉ិច តាម​បណ្ដោយ​មហា​វិថី​​ព្រះមុនីវង្ស ដោយ​ត្រូវ​បាន​សង្ស័យ​ថា ​ជា​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន។

ភរិយាអ្នកមានជម្លោះដីធ្លីម្នាក់នៅព្រះវិហារ​ ថាបាត់​ដំណឹងប្តី​ក្រោយពីទាហានចាប់​ខ្លួន​ទៅ​

កាលពីខែមករាកន្លងទៅ ក្រុមទាហានកងពលតូចវារៈ ២៦១ បានចុះចាប់ខ្លួនពលរដ្ឋចំនួន ១៥ នាក់ បន្ទាប់ពីពលរដ្ឋទាំងនោះបានដឹកនាំអ្នកភូមិតវ៉ារឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងចំណោមពលរដ្ឋ ១៥ នាក់នោះ គឺមាន​ម្នាក់​ ឈ្មោះ ស៊ុំ ម៉ឺន។

សាច់ញាតិនិងមេធាវី ស្នើជាថ្មីទៀតឱ្យដោះលែងអតីតចៅសង្កាត់រង និងមន្ត្រីសហជីពខេត្តព្រះសីហនុ ​

សាច់ញាតិអ្នកជាប់ឃុំ ​នៅខេត្តព្រះសីហនុក្នុងជម្លោះដីធ្លី ស្នើឱ្យតុលាការ និងអាជ្ញាធរខេត្តនេះ ដោះលែង អតីតចៅសង្កាត់រងលោក ឆាយ រដ្ឋ និងបុគ្គលិកសហភាពការងារកម្ពុជា លោក ទូច សុផា ឱ្យមានសេរីភាពឡើងវិញ ដោយថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ ​

ម៉ាឡេស៊ី ស្នើដោះលែងជនជាតិខ្លួនចំនួន​៤៧នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​កម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី ចុះផ្សាយកាលពីម្សិលម្សិញ ឲ្យ​ដឹងថា ស្ថានទូតប្រទេសនេះប្រចាំកម្ពុជាទទួលបានដំណឹង​ពីការចាប់ខ្លួនពួកគេទាំង៤៧នាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈអាជ្ញាធរខេត្តបន្ទាយមានជ័យ។ ក្រោយពេលចុះទៅជួបពួកគេនៅពន្ធនាគារ មន្ត្រីទូតម៉ាឡេស៊ីរកឃើញថា​អ្នកដែលត្រូវបានចាប់​ខ្លួនភាគច្រើន​មកធ្វើការដោយសារតែការសន្យាផ្ដល់ប្រាក់ខែខ្ពស់។

មេធាវីអតីតសកម្មជន CNRP នៅស្វាយរៀង សម្រេចប្តឹងឧទ្ធរណ៍ ក្រោយសាលាដំបូងបដិសេធសំណើនៅក្រៅឃុំ

មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ គឺលោក សំ សុគង់ ឱ្យ វី.អូ.ឌី ដឹងនៅថ្ងៃនេះថា ខាងលោកបានសម្រេចដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយថា ដើម្បីស្នើឱ្យសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ ចំពោះ​ដីកាសម្រេចមិនព្រមដោះលែងកូនក្តីរបស់លោកបាននៅក្រៅឃុំជាបណ្តោះអាសន្នពេលនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ