លោក​ ប៉ាវ ស៊ីណា ចូល​បំភ្លឺនៅ​តុលាការ​ទាក់​ទង​ទៅ​នឹង​បណ្តឹង​ក្លែង​បន្លំឯកសារ

ប្រធាន​សហព័ន្ធ​សហជីព​ចលនាកម្ម​ករ​ លោក ប៉ាវ ស៊ីណា បាន​ចូល​ខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ទាក់​ទង​ទៅ​នឹង​បណ្តឹង​ក្លែង​បន្លំឯក​សារ​ដែល​ប្តឹង​ដោយ​រោង​ចក្រ​សៅលែ​ន​។​លោក ប៉ាវ ស៊ីណា បាន​ចូល​ខ្លួន​ទៅ​តាម​ការ​កោះ​ហៅ​របស់​ព្រះ​រាជអាជ្ញារង​ ខាំ​ សុផារី ទាក់​ទង​ទៅ​នឹង​បណ្តឹង​របស់​មេធាវី​ គង់​ សុភ័ក្ក្រ ការ​ពារក្តី​ឲ្យ​រោង​ចក្រ​សៅលែនដែល​មាន​ទី​តាំងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ ​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង។ ក្រុមហ៊ុន​បាន​​ចោទ​លោក​ថា​បាន​ក្លែង​លិខិតនិង​ផ្តល់​ព័ត៌មាន​មិនពិត។
កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

កម្មកររោងចក្រផលិតសម្ភារៈអេឡិចត្រូនិច LG ប្រមាណ១ពាន់នាក់បាតុកម្មទាមទារលក្ខខណ្ឌការងារ

កម្មកររោងចក្រ អាយ សោន​ ប្រមាណជិត១ពាក់នាក់ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស វ៉ាយ សេវែន ក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃព្រហស្សតិ៍នេះបានធ្វើបាតុកម្មដោយតវ៉ាទាមទារឲ្យថៅកែរោងចក្រទទួលយកតំណាងរបស់ពួកគេម្នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ឲ្យចូលធ្វើការងារវិញ រួមទាំងទាមទារលក្ខខណ្ឌការងារចំនួន១៦ចំនុច។

តុលាការ​សម្រេច​ឃុំខ្លួន​ជនត្រូវចោទបាញ់សម្លាប់​លោក កែម ឡី

ចៅក្រមស៊ើបសួរ​ លោក សេង លាង បាន​សម្រេច​ឃុំខ្លួនបុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី។​អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃ​អាទិត្យសប្តាហ៍មុន នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

មន្រ្តីជាន់ខ្ពស់អាមេរិកមកកម្ពុជា ចំពេលស្ថានការណ៍នយោបាយតានតឹង

មន្រ្តីជាន់ខ្ពស់ផ្នែកការទូតសហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅពាក់កណ្តាលខែកក្កដានេះ ចំពេលដែល​ស្ថានការណ៍នយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថាកំពុងតែតានតឹងខ្លាំង បន្ទាប់ពីមានការបាញ់​សម្លាប់លោក កែម ឡី។

តំណាងរាស្រ្ត​បក្សប្រឆាំង​បារម្ភថាការស៊ើបអង្កេត​ឃាតកម្មលើលោក កែម ឡី មិន​អាច​ទុកចិត្ត​បាន

ក្រុមសមាជិក​សភាគណបក្ស​សង្រ្គោះជាតិបាន​​អំពាវនាវ​ឲ្យ​​មាន​អ្នកឯកទេសជំនាញត្រឹមត្រូវនិង​ឯករាជ្យ​ ស៊ើបអង្កេត​លើករណីបាញ់សម្លាប់​លោកបណ្ឌិត កែម ឡី ដោយ​បានរិះគន់អាជ្ញាធររបស់រដ្ឋាភិបាល​ថាមិនបានស៊ើបអង្កេត​ឲ្យ​បានត្រឹមត្រូវនូវករណីឃាតកម្មមួយចំនួន​​កាលពីអតីតកាល។​អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាល​ពីថ្ងៃអាទិត្យសប្តាហ៍មុន នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

អង្គការនិងសមាគមព្រួយបារម្ភពីដំណើរការបោះឆ្នោតខាងមុខ ក្រោយពីឃាតកម្មលោក កែម ឡី

អង្គការនិងសមាគមជាង១០បានបង្ហាញការ​ព្រួយបារម្ភពីដំណើរការបោះឆ្នោតនាពេលខាងមុខ​ ក្រោយពីខ្មាន់កំាភ្លើង​បាញ់​សម្លាប់​អ្នកវិភាគបញ្ហា​សង្គម​លោក កែម ឡី កាលពីចុង​សប្តាហ៍មុន​។

ព្រះរាជអាជ្ញា​ចោទប្រកាន់ជនសង្ស័យសម្លាប់លោក កែម ឡី ពីបទមនុស្សឃាតគិតទុកជាមុននិង​កាន់អាវុធគ្មានការអនុញ្ញាត

ព្រះរាជអាជ្ញានៃ​សាលាដំបូងរាជធានីភ្នំពេញបានសម្រេច​ចោទប្រកាន់​បុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី ចំនួន​ពីរបទចោទ ដែល​ក្នុងនោះមាន​បទមនុស្សឃាត​គិតទុកជាមុន​។​អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

ជំនួយការ៖ លោក កែម ឡី ធ្លាប់ទាំងរងការគំរាមសម្លាប់​និងការសន្យាឲ្យតួនាទី

ជំនួយការលោក កែម ឡី រៀបរាប់ថាលោក កែម ឡី រងការគំរាមកំហែងខ្លាំងតាំងពីចុងខែឧសភា ដោយគំរាមឲ្យ​ឈប់និយាយរឿងសង្គម ហើយគេនឹងផ្តល់តំណែងនិងទ្រព្យសម្បត្តិសម្រាប់រស់នៅសុខស្រួល។

តុលាការ​នឹងបន្ត​សាកសួរ​ជនសង្ស័យសម្លាប់លោក កែម ឡី នៅថ្ងៃ​ស្អែកទៀត

ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបាន​ឲ្យ​ដឹង​ថា​តុលាការ​នឹង​បន្ត​សាកសួរ​​បុរសម្នាក់​ដែលត្រូវសមត្ថ​កិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី នៅថ្ងៃ​ស្អែក​បន្ត​ទៀត​។អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ អឿត អាង​ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។
All articles loaded
No more articles to load