អ្នក​ធ្វើ​យុទ្ធនាការទាមទារដោះលែងអ្នកជាប់ឃុំបង្វែរទៅរកយុត្តិធម៌ជូន លោក កែម ឡី

ប្រជាសហគមន៍បឹងកក់​ឲ្យដឹងថាពួកគេនៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​ពាក់អាវខ្មៅនៅក្នុង​សហគមន៍​នៅថ្ងៃចន្ទនេះ​ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៤រូបនិងមន្ត្រី គ.ជ.ប ១រួប រួមទាំងបន្ថែមសារទាម​ទាររកយុត្តិធម៌ឲ្យលោក កែម ឡី។

អាមេរិក​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ម៉ត់ចត់និង​មិនលម្អៀង​ ករណីបាញ់សម្លាប់​លោក កែម ឡី​

ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវឲ្យ​អាជ្ញាធរស៊ើបអង្កេតឲ្យម៉ត់ចត់និងមិនលម្អៀង ក្នុងករណីបាញ់​សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម។លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកកាលពីថ្ងៃអាទិត្យនៅម៉ាតល​ក់ទំនិញមួយក្បែរស្តុបបូកគោ។

លោក​ ហ៊ុន សែន ចាត់​ទុក​ការសម្លាប់លោក កែម ឡី ជា”ការផ្ចាញ់ផ្ចាលមួយ”ដល់រដ្ឋាភិបាល

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ​ចាត់ទុក​ការ​ធ្វើឃាត​អ្នកវិភាគសង្គម​និង​អ្នក​ស្រាវជ្រាវ​សង្គម លោក កែម ឡី ធ្វើឲ្យ​ប៉ះពាល់ដល់មុខ​មាត់​រដ្ឋាភិបាលនិង​ថានេះជា​”ការផ្ចាញ់ផ្ចាល”មួយដល់​រដ្ឋាភិបាល​។​លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាត​លក់ទំនិញមួយក្បែរស្តុបបូកគោ។

ជីវប្រវត្តិ​សង្ខេបរបស់​​លោកបណ្ឌិត​ កែម ឡី

បើតាម​ប្រវត្តិរូបដែលបង្ហោះលើប្រព័ន្ធ​សង្គមហ្វេសប៊ុក លោក​ កែម ឡី កើត​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​១៩៧០ នៅឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ លោក​បាន​បញ្ចប់​ថ្នាក់​វេជ្ជសាស្ត្រពេទ្យក្នុង​ឆ្នាំ​១៩៩២និង​បាន​បន្ត​សិក្សា​យក​ថ្នាក់អនុបណ្ឌិត​ផ្នែក​ស្រាវជ្រាវនៅ​សកល​វិទ្យាល័យ​​ជូឡាឡុងកនប្រទេស​ថៃពី​ឆ្នាំ​១៩៩៦ដល់​ឆ្នាំ១៩៩៧។

នាយករដ្ឋមន្រ្តី​បញ្ជាឲ្យ​សមត្ថកិច្ច​ចាត់វិធា​ន​ការម៉ឹងម៉ាត់ចំពោះការបាញ់សម្លាប់លោក កែម ឡី​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យនេះ បាន​ចូលរួមរំលែកទុក្ខដល់ស​ពលោក កែម ឡី អ្នកវិភាគសង្គម ដែល​ត្រូវបានបាញ់សម្លាប់​កាលពីព្រឹ​កមិញ​។​លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មា​ន់កំាភ្លើងបាញ់​សម្លាប់នៅ​ម៉ោ​ងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

សាកសពរបស់លោក កែម ឡី ត្រូវបញ្ជូនទៅវត្តចាស់នៅ​សង្កាត់ជ្រោយចង្វារ

សាកសពរបស់លោក កែម ឡី នៅម៉ោង២និង៣០នាទីសៀលនេះ ត្រូវបានបញ្ជូន​ចេញពីម៉ាត​នៅស្តុ​ប​បូ​ក​គោ កន្លែងដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាល​ពីព្រឹកម៉ោង៩នេះ។សាកស​ពត្រូវបានដឹកចេញតាមរយៈរថយន្តឡិចស៊ីសពណ៌សរបស់​លោក​ ដែលចត​នៅមុខ​ម៉ាត​ល​ក់​ទំនិញនោះ។ ក្រុមគ្រួសារអះអាងថា​ការដឹកនាំទៅវត្តចាស់នេះ ដោយ​សារ​ផ្ទះរបស់​លោក​ដែល​ស្ថិ​តនៅខាងត្បូង​ផ្សារ​បឹងកេងកង ពិបាករៀបចំពិធីសព។

លោក កែម ឡី៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ”

លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មាន់​កំាភ្លើងបាញ់សម្លាប់​នៅម៉ោ​ង​ប្រ​មា​​ណ​​៩​ព្រឹកថ្ងៃ​អាទិត្យនេះនៅ​ម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ភរិយារបស់​លោ​ក កែម ឡី អ្នកស្រី ប៊ូ រច​នា​ បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជារឿងនយោបាយ ដោយច្រាន​ចោលការ​លើកឡើ​ង​ពី​រឿ​ងជំ​ពាក់លុយគេ។

ភរិយាលោក កែម ឡី​ ចាត់ទុកការបាញ់សម្លាប់ប្តីជារឿងនយោបាយ

ភរិយារបស់លោក កែម ឡី បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជា​រឿង​នយោ​បាយ ដោយ​ច្រាន​ចោល​ការលើកឡើង​ពីរឿងជំពាក់លុយគេ។លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យ​ត្រូវបានខ្មាន់កំា​ភ្លើងបាញ់​សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

​អ្នកភូមិ​នៅ​សៀមរាប និង​ឧត្ដរមានជ័យ ចោទ​ទាហាន​មួយក្រុម​ថា​បំផ្លាញ​ដំណាំ​កសិកម្ម​ពួកគេ​

​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប និង​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ បាន​ចោទប្រកាន់​យោធា​មួយ​ក្រុម​នៃ​យោធភូមិ​ភាគ​ទី​៤​ថា បាន​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​ពួកគេ​ជាច្រើន​ហិកតា ដើម្បី​បណ្ដេញ​ពួកគេ​ចេញ​ពី​ដី​មាន​ជម្លោះ​។​ ​ពលរដ្ឋ​នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត លោក ម៉ុក ស៊ីណា បាន​ប្រាប់វីអូឌី( VOD) កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ចាប់តាំងពី​ដើម​ខែ​កក្កដា​នេះ ដំណាំ​កសិកម្ម​អ្នកភូមិ​រួម​មាន ដំឡូង និង​ស្រូវ​ជាច្រើន​ហិកតា នៅ​តំបន់​អូរ​ទី​៤ ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ នៅ​យោធភូមិភាគ​ទី​៤ បាន​កាប់​បំផ្លាញ
All articles loaded
No more articles to load