សកម្មជនបឹងកក់ប៉ះទង្គិច​ជា​មួយ​សមត្ថកិច្ចខណ្ឌដូន​ពេញ (រូបភាពពី SBN)

សហ​គមន៍៥នាក់​រង​បួសពេល​​ប៉ះទង្គិច​ជា​មួយ​សមត្ថកិច្ចខណ្ឌដូន​ពេញ

យ៉ាងហោចណាស់ប្រជាសហគមន៍បឹងកក់​៥នាក់បាន​រងរបួស​ ដោយ​សារ​ការប៉ះទង្គិចជាមួយ​អាជ្ញា​ធរខ​ណ្ឌដូន​ពេញ ខណៈប្រជា​សហគមន៍តវ៉ាទាមទារឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​៤​រូប​និង​មន្រ្តី គ.​ជ.ប មួ​យ​រូ​ប​។
សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅ (ដោយ លី បេទ្បា)

សកម្មជន​ដីធ្លី​ប្ដេជ្ញា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​ថ្ងៃស្អែក​ទៀត​

សកម្មជន​ដីធ្លី​នៅក្នុង​ទីក្រុង​ភ្នំពេញ អះអាងថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ​នៅ​ថ្ងៃស្អែក​ទៀត ដើម្បី​ទាមទា​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ៤​រូប និង មន្ត្រី​រៀបចំ​ការបោះឆ្នោត​មួយរូប​។​ ​តំណាង​សកម្មជន​ដីធ្លី​មកពី​តំបន់​ថ្មគោល អ្នកស្រី ច្រាយ នី​ម ប្រាប់​វី​អូ​ឌី​ថា សមាជិក​សហគមន៍រ​បស់​អ្នកស្រី នឹង​ផ្លាស់ប្ដូរ​ពី​ស្លៀកពាក់​ខ្មៅ ទៅ​ស្លៀកពាក់​ស​វិញ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​។
កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)

អង្គការ ILO រកឃើញថា រោងចក្រ​កាត់ដេរ​កម្ពុជា​បន្ត​រំលោភ​ច្បាប់​ការងារ ១០​ចំណុច​ធំៗ​

​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) កាលពី​ថ្ងៃ​ម្សិលមិញ បាន​និយាយថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅតែ​បន្ត​រំលោភ​លើ​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា បើទោះបីជា​លក្ខខណ្ឌ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ មាន​ភាពប្រសើរ​ឡើង​ក៏​ដោយ​។​ ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដែល​ត្រូវបាន​គេ​សង្ខេប​ចេញពី​របាយការណ៍​សំយោគ​ទី ៣៣​របស់ខ្លួន អង្គការ​អន្តរជាតិ បាន​រកឃើញថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​អនុវត្ត​ទៅ​តាម​ចំណុច​ជាច្រើន​នៃ​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​

ក្រុម​សិទ្ធិ​មនុស្ស​ថ្កោលទោស​សាលក្រម​តុលាការ​ខេត្ត​កោះកុង​លើ​សកម្មជន​បរិស្ថាន​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤១​ស្ថាប័ន បាន​ថ្កោលទោស​ចំពោះ​ការផ្តន្ទាទោស​របស់​តុលាការ​ខេត្ត​កោះកុង ទៅលើ​សកម្មជន​ការពារ​បរិស្ថាន ៣​រូប កាលពី​ថ្ងៃ​ម្សិលមិញ​។​ ​សកម្មជន​ការពារ​បរិស្ថាន​នៃ​ច​លនា​​មាតា​ធម្មជាតិ លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិគា និង​លោក ស៊ីម សំណាង ត្រូវបាន​សាលាដំបូង​ខេត្ត​កោះកុង សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ១០០​លាន​រៀល

អ្នករត់តាក់ស៊ីម៉ែត្រតវ៉ាទាមទារឲ្យក្រុមហ៊ុនគ្លូបលចុះតម្លៃជួលរថយន្ត

អ្នករត់តាក់ស៊ីម៉ែត្រប្រមាណ៣០នាក់ នៅរសៀលថ្ងៃសុក្រនេះ បានតវ៉ានៅមុខក្រុមហ៊ុនគ្លូបល(ខេមបូឌា) ត្រេឌឌីវើឡុបមេនខូអិធីឌី(Globle Taxi) ទាមទារឲ្យថៅកែក្រុមហ៊ុនជួយចុះតម្លៃជួលតាក់ស៊ីនិងទាមទារលក្ខខណ្ឌមួយចំនួនទៀត។ ពួកគេបានលើកបដា ដោយស្នើសុំក្រុមហ៊ុនចំនួន៣ចំណុចគឺទី១ សូមឲ្យចុះតម្លៃជួលរថយន្តពី៩៣០ដុល្លារមកជាង៨០០ដុល្លារក្នុងមួយខែ ទី២…
(រូបភាពពីអង្គការពន្លកខ្មែរ)

សមត្ថកិច្ចដោះលែងព្រះសង្ឃដែលចុះអប់រំពលរដ្ឋឲ្យការពារបរិស្ថាន

សមត្ថកិច្ចបានដោះលែងព្រះសង្ឃនៃអង្គការព្រះពុទ្ធសាសនា ដើម្បីសន្ដិភាព វិញ​ហើ​យ ក្រោយ​ឃាត់​​​ព្រះកាយសាកសួរជាងបីម៉ោងរឿងចែកអាវ «ការពារព្រៃឡង់» ដល់បណ្ដាញសហគមន៍ព្រៃឈើ នៅខេត្ដ​ព្រះវិ​ហារ នៅ​ព្រឹក​ថ្ងៃសុក្រនេះ។​
លោក ហោ ណាំហុង និង​លោក សួន សេរីរដ្ឋា

សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេច​របស់សាលាដំបូង ករណីប្តឹងលោក ហោ ណាំហុង

សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងរបស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលបានប្តឹងលោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង។

ក្រុមស្រាវជ្រាវរដ្ឋាភិបាលអះអាងថា​​រកឃើញភាព​មិនប្រក្រតីលើស្នាមមេដៃថ្វាយព្រះមហាក្សត្រ​ច្រើន​ជាង​មុន

មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិឲ្យដឹងថាស្នាម​មេដៃ​ដែលគណបក្សសង្រ្គោះជាតិ​បាន​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បីសុំ​អន្តរាគមន៍ពីបញ្ហានយោបាយ មាន​ភាព​មិន​ប្រក្រតី​ច្រើន​ជាង​មុនដែល​ក្នុង​នោះ​មាន​​ស្នាម​មេដៃ​ អ្នក​ស្លាប់​និង​អ្នក​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេសយូរហើយក៏មាន។

អ្នកសារព័ត៌មានម្នាក់ស្នើតុលាការពន្លឿនដោះស្រាយករណីសមត្ថកិច្ចរំលោភសិទ្ធិលំនៅឋាន

អ្នករាយការណ៍ព័ត៌មានមួយរូបនៃបណ្ដាញព័ត៌មានទូរទស្សន៍អប្សរា ANN ​ប្រចាំខេត្ដសៀមរាបស្នើ​ឲ្យ​តុលា​ការពន្លឿនដោះស្រាយបណ្ដឹងដែលលោកប្ដឹងសមត្ថកិច្ចនគរបាល៦រូបនៅខេត្ដនេះ ដោយ​ចោទពីបទ​រំលោភ​សិទ្ធិ​​​លំ​នៅ​ឋានកាលពីដើមខែកុម្ភៈឆ្នាំ២០១៦នេះ។
All articles loaded
No more articles to load