របាយការណ៍អាមេរិក៖ កម្ពុជាទទួលចំណាត់ថ្នាក់ប្រសើរជាងឆ្នាំមុនក្នុងការ​​ប្រឆាំង​ការជួញដូរមនុស្ស

របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិកដាក់ប្រទេសកម្ពុជានៅលំដាប់ទី២ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទាសភាពសម័យទំនើប ដោយថាផ្អែកតាមការ”ខិតខំគួរសម”របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងឆ្នាំកន្លងទៅ។

តុលាការព្យួរទោសសកម្មជនបរិស្ថានខេត្តកោះកុង ដោយ​ឲ្យ​ពួកគេមានសេរីភាពនៅថ្ងៃ​នេះ

តុលាការដំបូងខេត្តកោះកុងបានសម្រេចព្យួរទោសសកម្មជនបរិស្ថានអារ៉ែង៣នាក់និងបង្គាប់ឲ្យដោះលែងពួកគេនៅថ្ងៃសុក្រនេះ។សកម្មជនបរិស្ថានដែលជាសមាជិកចលនាមាតាធម្មជាតិទាំងនោះរួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា​និងលោក ស៊ីម សំណាង។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ និង​ត្រូវបា​នចោ​​ទប្រកាន់ពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។
(រូបភាពពីអង្គការពន្លកខ្មែរ)

សមត្ថកិច្ចខេត្ដព្រះវិហារឃាត់ព្រះសង្ឃ៤អង្គ ខណៈគ្រោងអប់រំឲ្យការពារធនធានធម្មជាតិ

សមត្ថកិច្ចខេត្ដព្រះវិហារនៅព្រឹកថ្ងៃសុក្រនេះបានឃាត់​ក្រុមព្រះសង្ឃនៃ​អង្គការព្រះពុទ្ធសា​សនា ​ដើម្បី​សន្ដិ​ភាពដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ ខណៈគ្រោងនិមន្ដ​អប់រំឲ្យ​ពលរដ្ឋចូល​រួម​ការ​​ពារធន​ធាន​ធម្មជាតិ​នៅ​ខេត្ដ​​នោះ។
ជនពិការច្រៀងរៃអង្គាសប្រាក់តាមដងផ្លូវ

ជនពិការស្នើឲ្យផ្តល់កន្លែងសមរម្យ បន្ទាប់ពីអាជ្ញាធរព្រមានមិនឲ្យច្រៀងតាមផ្លូវ

ជនពិការដែលតែងតែច្រៀងរៃអង្គាសប្រាក់តាមដងផ្លូវស្នើឲ្យផ្តល់កន្លែងច្រៀងសមរម្យដល់ពួកគេ បន្ទាប់ពី​អាជ្ញាធរព្រ​មាន​​មិនឲ្យជនពិការច្រៀងនៅតាមដងផ្លូវ​និងស្តុបមួយចំនួនក្នុងទីក្រុងភ្នំ​ពេញ។
សកម្មជនបក្សប្រឆាំង លោក អ៊ុក ពេជ្រសំណាង

សកម្មជនបក្សប្រឆាំងមួយរូបអំពាវនាវរ​កយុត្តិធម៌​ពេលឡើងតុលាការ

សកម្មជនបក្សប្រឆាំងមួយរូប លោក អ៊ុក ពេជ្រសំណាង ស្នើឲ្យសា​លាឧ​ទ្ធរ​ណ៍​ទម្លាក់ចោលបទចោទរប​​​​ស់​សា​​លាដំ​បូងរា​ជ​​ធា​នី​ភ្នំពេញដែលផ្តន្ទាទោសរូ​បគេឲ្យជា​ប់ពន្ធនា​​គារ២ឆ្នាំនិងពិន័យជា​ប្រាក់ស​រុប១​៤​លា​នរៀលទាក់​ទិន​​​នឹ​​ង​​កា​រ​តវ៉ាប្រឆាំង​ការរំលោភដីធ្លីកាលពីឆ្នាំ២០១៤។

សង្គមស៊ីវិលហៅការសម្រេចរបស់ឧទ្ធរណ៍លើអ្នកស្រី យ៉ោម បុប្ផា ជាការប៉ុនប៉ងបំបិទសំឡេង

អង្គការសង្គម​ស៊ីវិល​ចំនួន២៦បានថ្កោលទោសនិងហៅការសម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​ថា​សកម្មជនតំបន់បឹងកក់អ្នកស្រី យ៉ោម បុប្ផា មានកំហុសបន្ទាប់ពីសវនាការនោះថាជាការ​ប៉ុនប៉ង​បំបិទ​សំឡេងតវ៉ារបស់សកម្មជនដីធ្លី។

នាយករដ្ឋមន្រ្តី​សម្រេច​ឡើងវិញថា​មិនដកឋានន្តរស័ក្តិឧត្តមសេនីយម្នាក់ រឿងប្រើពាក្យ”​អាប៉ូលិសចរាចរ​ណ៍”

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកែសម្រួលការសម្រេចចិត្តរបស់លោកក្នុងការដកតំណែងឧត្តមសេ​នី​យ៍​ លោក ម៉ម ស្រ៊ីមវណ្ណា រឿងប្រើពាក្យ”​អាប៉ូលិសចរាចរណ៍” តែលោក​សម្រេច​បញ្ចប់តំណែងក្នុងនាមជា​អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

សាលាឧទ្ធរណ៍​កោះហៅ​លោក កឹម សុខា ឲ្យ​ចូល​មក​តុលាការ​

ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ​ ឲ្យចូលខ្លួនមកតុលាការនៅសប្តាហ៍ក្រោយ ទាក់ទងនឹងការប្តឹងទាស់​របស់មេធាវី សុំឲ្យលុបចោលនីតិវិធីនិងទម្លាក់​ការចោទប្រកាន់របស់ព្រះរាជអាជ្ញា​សាលាដំបូងរាជធានីភ្នំពេញលើ​លោក កឹម សុខា។
លោក តូច វណ្ណារ៉េត(រូបថតពីសមាគមអាដហុក)

តុលាការខេត្តពោធិ៍សាត់សម្រេចមិនចាត់ការសំណុំរឿង​ទណ្ឌិតម្នាក់ស្លាប់នៅពន្ធនាគារ

តុលាការខេត្តពោធិ៍សាត់បានសម្រេចតម្កល់សំណុំរឿង​ទណ្ឌិតម្នាក់ដែលស្លាប់នៅក្នុងពន្ធនាគារកាលពីដើមខែកុម្ភៈ ទុកមិនចាត់ការ ដោយអះអាងថាករណីនេះមិនមែនជារឿងឃាតកម្ម ដូចការ​ប្តឹង​របស់ក្រុមគ្រួសារនោះទេ។​
All articles loaded
No more articles to load