ក្រសួងមហាផ្ទៃថាការចាប់ខ្លួនសកម្មជនពាក់អាវខ្មៅ ដោយសារតវ៉ាខុសច្បាប់

ក្រសួងមហាផ្ទៃអះអាង​ថាការ​ចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិង​សកម្មជនដីធ្លីដែលពាក់អាវខ្មៅធ្វើយុទ្ធនាការ​ទាម​ទារ​ឲ្យដោះលែងមនុស្ស៥នោះ គឺ​ដោយសារ​ពួកគេ​ប្រមូលផ្តុំដោយ​មិនបានសុំការ​អនុញ្ញាតពីអាជ្ញាធរ​។

ស្ត្រីបឹងកក់បីនាក់​ត្រូវបានចាប់ខ្លួន ពេលចេញមុខធ្វើយុទ្ធនាការ​ពាក់អាវខ្មៅទាមទារ​ឲ្យ​ដោះលែង​មន្រ្តីសង្គមស៊ីវិល

សកម្មជនដីធ្លី​តំបន់​បឹងកក់​ជាស្រ្តីបីនាក់​ផ្សេង​ទៀត​ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ​ចន្ទនេះ ខណៈ​ពួកគេ​ចេញមុខ​ចូល​យុទ្ធនាការ​ពាក់អាវខ្មៅ ទាមទារ​ឲ្យ​ដោះលែង​មន្រ្តីសិទ្ធិមនុស្ស​ដែលកំពុងជាប់ពន្ធនាគារ។​ពួកគេត្រូវបានចាប់ខ្លួននៅម៉ោង​៩ព្រឹក នៅ​ខាងមុខវិហារ​ឥស្លាមតំបន់បឹងកក់ ខណៈពួកគេ​បាន​ចេញយុទ្ធនាការ​ដើរទៅពន្ធនាគារព្រៃស។ អ្នកទាំងបីនោះមានឈ្មោះ សុង ស្រីលាភ បូវ សោភានិង​គង់ ចន្ថា។​ ពួកគេត្រូវបានដឹកតាមរថយន្តទៅសាលាខណ្ឌភ្លាមៗ។​

ប្រធានសមាគមធាងត្នោត មន្រ្តីអង្គការលីកាដូម្នាក់និងសកម្មជនដីធ្លីម្នាក់ ត្រូវចាប់ខ្លួន ពេល​ចូលរួមយុទ្ធនាការពាក់អាវខ្មៅ

អាជ្ញាធរខណ្ឌដង្កោនៅព្រឹកថ្ងៃចន្ទនេះចាប់ខ្លួននាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់និងសកម្មជនដីធ្លីម្នាក់ ខណៈពួកគេបានចូលរួមយុទ្ធនាការពាក់អាវខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។ លោក អ៊ី សារ៉ុម  និងមន្រ្តីអង្គការលីកាដូ ឈ្មោះ…
ក្រសួង​មហាផ្ទៃ

ក្រសួងមហាផ្ទៃ​ឲ្យ​ទប់ស្កាត់ការ​អូសទាញ​មន្រ្តី​និងកម្លាំងប្រដាប់អាវុធ​ចូលយុទ្ធនាការស្លៀកពាក់ខ្មៅ

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃបានបញ្ជា​ឲ្យ​​ស្ថាប័នក្រោមឱវាទនៅទូទាំងប្រទេស​ប្រជុំជាបន្ទាន់និង​គ្រប់គ្រងផ្ទៃ​ក្នុងមន្រ្តីរាជការនៅតាមស្ថាប័ន​និងកងកម្លាំង​ប្រដាប់អាវុធ​ ដោយ​រដ្ឋមន្រ្តីថា​ដើម្បី​ទប់ស្កាត់ការប៉ុន​ប៉ង​ចលនា​អូសទាញ កៀរគរមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូល​យុទ្ធនាការ​ស្លៀកពាក់ខ្មៅទាមទារ​ឲ្យ​ដោះលែងមន្រ្តីសង្គមស៊ីវិល។​

គ​.​ជ​.​ប មិនទាន់​ឲ្យដឹងពី​កិច្ច​អន្តរាគមន៍ជួយស​មាជិក​របស់​ខ្លួន​គឺ​លោក នី ចរិយា ឲ្យបាន​នៅ​ក្រៅ​ឃុំ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប មិន​ទាន់​ប្រាកដ​ថា ខ្លួន​នឹង​ជួយ​សមាជិកមួយរូប ដែល​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​នោះ ដោយ​របៀប​ណា​នោះ​នៅឡើយ​ទេ ដោយ​អះអាង​ថា រងចាំ​ក្រុមការងារ​ពិសេសរបស់ខ្លួន ប្រមូល​ឯកសា​ពី​ស្ថាប័ន​ពាក់ព័ន្ធ ទាក់ទិន​នឹង​វិធានការ​ឃុំខ្លួន​នោះ​ជាមុនសិន​។​ ​អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​២ ​ខែ​ឧសភា​ ឆ្នាំ​២០១៦ ចោទប្រកាន់​ពីបទ​ សមគំនិត សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​សំណុំរឿង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​ចោទ​ថា​ស្រី មុំ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​មួយរូប​។​

ក្រសួង​មហាផ្ទៃ​មិន​មាន​វិធានការ​បង្ក្រាប​លើ​អ្នកធ្វើ​យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ​មុខ​ពន្ធនាគារ​ព្រៃ​ស

ក្រសួង​មហាផ្ទៃ​បង្ហាញ​ជំហ​ថា ខ្លួន​មិន​មាន​វិធានការ​បង្ក្រាប​លើ​មន្ត្រី​សង្គម​ស៊ីវិល ដែល​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ​ជួបជុំ​​គ្នា​មុខ​ពន្ធនាគារ​ព្រៃស ប្រឆាំង​នឹង​ការចាប់​ឃុំខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក នោះទេ​។​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់​វីអូឌី(VOD)​នៅ​ថ្ងៃ​សៅរិ៍​នេះថា សមត្ថកិច្ច​មិន​មាន​វិធានការ​បង្ក្រាប​លើ​មន្ត្រី​សង្គម​ស៊ីវិល ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី យុវជន ដែល​គ្រោង​ជួបជុំ​គ្នា​មុខ​ពន្ធនាគារ​ព្រៃ​ស​នោះ​ទេ ដោយ​លោក អះអាងថា ឲ្យតែ​ការតវ៉ា​នោះ​គោរព​ច្បាប់ មិន​បង្ក​ឲ្យមាន​ចលាចល​ក្នុង​សង្គម​។

មន្ត្រី​សិទ្ធិមនុស្ស​នឹង​ពាក់​អាវ​ខ្មៅ​ជួបជុំគ្នា​មុខ​ពន្ធនាគារ​ព្រៃ​ស​ប្រឆាំង​ការចាប់​ឃុំខ្លួន​មន្ត្រី​អាដហុក

សង្គមស៊ីវិល អ្នកមានជម្លោះដីធ្លី ប្រកាសថា ពួកគេនឹងជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស ដើមសប្តាហ៍ក្រោយនេះ ធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ ដែលពួកគេថា ជាសារបង្ហាញថាពួកគេមិនពេញចិត្តទៅនឹងរដ្ឋាភិបាល ដែលចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស​អាដហុក។ ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៦ខែឧសភា​ សហគមន៍ដែលមានជម្លោះដីធ្លីឲ្យដឹងថា ក្រៅពីធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ មុខពន្ធនាគារ នៅថ្ងៃទី៩ខែមេសានោះ ក៏មាន និមន្តព្រះសង្ឃសូតធម៌ ឲ្យពរជ័យតាមបែបជំនឿសាសនាដល់មន្ត្រីការពារសិទ្ធិមនុស្សទាំង៥នាក់ ដែលតុលាការសម្រេចឲ្យឃុំខ្លួននោះដែរ។

​អ្នក​មាន​ជម្លោះ​ដីធ្លី​លុប​គម្រោងដើរ​ហែ​ក្បួន​ប្រឆាំង​ការឃុំ​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​ដោយ​ថា​មានការ​គំរាម

​អ្នក​មាន​ជម្លោះ​ដីធ្លី​ដែល​អះអាង​ថា មាន​គ្នា​ប្រមាណ​២​ពាន់​នាក់​នោះ បាន​លុបចោល​គម្រោង​ដើរហែង​ក្បួនប្រឆាំង​នឹង​ការចាប់​ឃុំខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ខណៈ​សាលា​រាជធានី​ភ្នំពេញ ព្រមាន​ចាត់វិធានការ​។​ ​តំណាង​អ្នក​តវ៉ា​អ្នកស្រី គឹម សារ៉ាន់ ឲ្យវីអូឌី(​VOD)​​ដឹងថា នៅ​ថ្ងៃ​ទី​៧​ ខែ​ឧ​សាភានេះ ពួកគេ​ប្រមាណ​២០០០​នាក់​គ្រោង​ជួបជុំគ្នាដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជំរុញ​អង្គភាព​នេះ​ឈប់​គំរាមកំហែង​មន្ត្រី​សង្គម​ស៊ីវិល និង​ឈប់​អនុវត្ត​តួនាទី​មាន​ស្តង់ដារ​ពីរ និង​ស្វែងរក​ការដោះលែង​អ្នក​ទាំង​៥​នាក់​ដែល​កំពុង​ឃុំខ្លួន​។​

រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍ជួយពលករខ្មែរ២៩នាក់ កាប់ឈើខុសច្បាប់នៅថៃ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃនឹង​សហការជាមួយអាជ្ញាធរថៃ ដើម្បីជួយសម្រាលទោស​ដល់​ពល​​ករខ្មែ​​រ២៩នាក់​ដែលត្រូវបានចាប់ខ្លួន ពេល​ចូលទៅកាប់ឈើខុសច្បាប់​ក្នុងប្រទេសថៃ។ក្នុងសេចក្តីជូនព័ត៌មាន​មួយចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រសួងការបរទេសបានឲ្យដឹងថា​ក្រោយ​ពីក្រសួង​បានទ​ទួលព័ត៌​មានថាអាជ្ញាធរថៃបានឃាត់ខ្លួនពលករ​ខ្មែរចំនួន​២៩​នាក់ដែលបានចូលទៅកាប់​ឈើនៅ​ក្នុង​​តំបន់​​ឧទ្យា​​នជាតិ​ថាប់ឡាន​ ខេត្តប្រាជីនបុរីប្រទេសថៃ ក្រសួងបានណែនាំដល់​ស្ថានអគ្គកុងស៊ុ​លកម្ពុជា​ប្រ​ចាំ​ខេត្តសាកែវឲ្យ​ចុះពិនិត្យដោះស្រាយអំពីករណីនេះ។
All articles loaded
No more articles to load