តុ​លាការ​បញ្ជា​ឲ្យ​ចាប់​ឃុំ​ខ្លួន​លោក​ គឹម​ សុខ​ ឡើង​វិញ​តាម​បណ្តឹង​​លោក​ ហ៊ុន​ សែន​

សាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចតាមចាប់អ្នកវិភាគបញ្ហាសង្គមលោក គឹម សុខ មកឃុំ​ខ្លួន​ឡើ​​ង​វិ​ញ នៅ​ក្នុង​សំណុំ​រឿង​ចោទ​ពី​បទ​បរិហាកេរ្តិ៍ តាមបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន។

តុលាការ​ដំណើរការ​សវនការ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ ខណៈ​​​សាក្សី​សំខាន់ពីរ​រូប​ពុំ​បង្ហាញ​ខ្លួន

មន្ត្រី​ការពារ​សិទ្ធិ​មនុស្សនៃ​សមាគម​អាដហុក បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​ពិចារណា​លើក​ពេល​​សវនការ​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយថា សាក្សី​សំខាន់ ២​រូប ពុំ​បាន​បង្ហាញ​ខ្លួន​ក្នុង​សវនការ​នោះ​ឡើយ។

តុលាការជាន់​ខ្ពស់​ច្រាន​ចោល​សំណើ​មោឃភាពកម្ម​លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

តុលាការជាន់ខ្ពស់​សម្រេចបដិសេធសំណើសុំមោឃកម្ម​នៅដំណាក់កាលនៃនីតិវិធី​ឃាត ឬឃុំ​ខ្លួន ​អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២រូប ដោយថាតុលាការជាន់ទាប​​ធ្វើឡើងស្របតាមច្បាប់។

អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ លោក ស ខេង និង​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចាប់ដៃគ្នា ក្រោយពីបញ្ចប់កិច្ចប្រជុំនៅល្ងាចថ្ងៃសុក្រនេះ

លោក ស ខេង ថ្លែង​ថា លោកជាអ្នករៀបចំឲ្យឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បង្ហើបឲ្យ​ដឹង​ថា លោកជាអ្នករៀបចំផ្ទេរការឃុំខ្លួនមេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ ប៉ុន្តែ លោក​ថា ច្បាប់​ព្រហ្ម​ទណ្ឌ​កម្ពុជា មិនបានចែងនៅត្រង់ចំណុចនេះនោះ​ឡើយ។

ស្ថានភាពសុខភាព​​លោក កឹម សុខា មិនមាន​អ្វីប្រែប្រួលនោះទេ​ក្រោយចេញពី​ពន្ធនាគារ

​ស្ថានភាពសុខភាព​របស់​អតីតប្រធាន​បក្សប្រឆាំងលោកកឹម សុខា នៅតែមានសភាព​ដដែល ក្រោយ​ចេញពីពន្ធនាគារ​។​​

ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៤០០នាក់ តវ៉ាមុខតុលាការខេត្តព្រះសីហនុទាមទារដោះលែងតំណាងខ្លួន​

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហុន អះអាងថា ពួកគេប្រមាណ៤០០នាក់នៅថ្ងៃនេះ បាននាំគ្នាប្រមូលផ្តុំឈរលើកបដាមុខលាលាដំបូងខេត្ត ដើម្បីទាមទារឲ្យ​តុលាការឲ្យទម្លាក់ចោលការចោទដល់តំណាងពួកគេម្នាក់ និងសមាជិក៣នាក់ទៀតដែលជាប់ឃុំដោយសារជម្លោះដីធ្លី។

បទយកការណ៍៖ យុវជនធ្វើយុទ្ធនាការតាមអនឡាញដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

សំរាម ឬកាកសំណល់ថង់ប្លាស្ទិក គឺជាបញ្ហាមួយដែលពិបាកដោះស្រាយ និងបង្កផលប៉ះពាល់ដល់បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ អនាម័យ សោភណ្ឌភាពទីក្រុង និងមុខមាត់របស់ប្រទេសកម្ពុជា។

អ្នក​នាំ​ពាក្យ​ថ្មី​ក្រសួង​អប់រំ​ប្ដេជ្ញា​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន

អ្នក​នាំ​ពាក្យ​ថ្មី​ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្ដេជ្ញា​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ក្រសួង​សម្រេច​តែង​តាំង​ឲ្យ​កាន់​តួនាទី​នេះ ជំនួស​អ្នក​នាំ​ពាក្យ​ចាស់ ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ។

អតីតមន្ត្រីស្និទ្ធជាមួយលោក ហេង ពៅ ស្លាប់ក្នុងពេលឃុំឃាំង

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធនាគារឲ្យដឹងថា ទណ្ឌិត ហង្ស វុទ្ធី ហៅ យមរាជ ដែលជាអតីតមន្ត្រីនគរបាល និងជាដៃស្តាំរបស់អតីតស្នងការនគរបាលរាជធានីភ្នំពេញ ហេង ពៅ បានស្លាប់ដោយសារជំងឺក្នុងពេលដែលលោកជាប់ឃុំ។

អ្នកមានជម្លោះដីធ្លីមកពីស្វាយរៀងបារម្ភក្រោយតវ៉ានៅភ្នំពេញហើយមេប៉ុស្តិ៍ប្រមូលឈ្មោះ​

ប្រជាសហគមន៍មានជម្លោះដីធ្លីនៅស្រុករមាសហែកខេត្តស្វាយរៀងអះអាងថា ពួកគេព្រួយបារម្ភដោយសារមេប៉ុស្តិ៍ដើរស្រង់ឈ្មោះ អ្នកដែលបានឡើងដាក់ញត្តិស្វែងរកដំណោះស្រាយដីធ្លីកាលពីម្សិលមិញនៅក្រសួងដែនដីក្នុងរាជធានីភ្នំពេញ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ