សង្គមស៊ីវិលថ្កោលទោសអាជ្ញាធររដ្ឋាភិបាលករណីវាយអ្នកការពារសិទ្ធិមនុស្ស

អង្គការសមាគមចំនួន៦០បានប្រកាសថ្កោលទោសអាជ្ញាធររដ្ឋាភិបាលដែលបានប្រើអំពើហិង្សាវាយតប់មន្ត្រីអ្នកការពា​រ​សិ​ទ្ធិម​នុស្សនិ​ងសកម្មជនដទៃទៀតនៅពេលពួកគេចូ​លរួមដើហែ​​ក្បួ​នដោ​​យ​ស​ន្តិ​វិ​ធីប្រា​រព្វ​ទិវា​​សិទ្ធិ​លំនៅ​ដ្ឋានអន្តរជាតិ។

លោក អំ សំអាត​ និង​សកម្មជន​ដីធ្លីដាក់​ពាក្យ​បណ្តឹងប្តឹង​សន្តិសុខ​ខណ្ឌដូន​ពេញ

មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូរ និងសកម្មជនដីធ្លី បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងសន្តិសុខខណ្ឌដូនពេញនៅសង្កាត់ជ័យជំម្នះ នៅព្រឹកនេះ បន្ទាប់ពីទទួលរងការវាយដំពីសន្តិសុខខណ្ឌដូនពេញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​លោក អ៊ំ សំអាន

តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​លោក អ៊ុំ សំអាន ២​ឆ្នាំ​៦​ខែ

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​នេះ បាន​ប្រកាស​សាល​ក្រម​សំណុំ​រឿង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោម អ៊ុំ សំអាន ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត

ក្រុមNGOsលើកបញ្ហាសិទ្ធិមនុស្សប្រាប់តំណាង​អង្គការសហប្រជាជាតិនៅថ្ងៃ​នេះ​

ក្រុមអង្គការសង្គមស៊ីវិលទៅជួបអ្នកជំនាញ​សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅ​រសៀលថ្ងៃចន្ទនេះ ដោយថាដើម្បី​លើកអំពីបញ្ហា​សិទ្ធិមនុស្សនិងបញ្ហា​ផ្សេងទៀត​នៅកម្ពុជា។

លោក អំ សំអាត បានរងរបួស ខណៈមានការប្រារព្ធទិវាសិទ្ធិលំនៅឋានព្រឹកនេះ

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ត្រូវបានរបួសមុខនៅថ្ងៃនេះ ខណៈ​លោក​ឃ្លាំ​មើល​ការ​ហែ​ក្បួន​​របស់​សកម្មជនដីធ្លី​ក្នុង​ទិវាសិទ្ធិលំនៅឋានពិភពលោក។

អាជ្ញាធរ​ស្រុក​ក្រឡាញ់​រារាំង​ក្រុម​យុវជន​ផ្សព្វ​ផ្សាយ​សារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

អាជ្ញាធរស្រុកក្រឡាញ់ ខេត្ដសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះបានរារាំងជាថ្មីទៀតនូវក្រុមយុវជនគណបក្សប្រឆាំងចំនួន ៤០នាក់ ខណៈពេលពួកគេកំពុងផ្សព្វផ្សាយសារនៃការចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។

បក្ស​កាន់​អំណាច​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៧ ខែ​តុលា​កន្លង​មក​នេះ បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក ហុង លីម ដែល​បាន​ថ្លែង​ថា គណបក្ស​កាន់​អំណាច​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត

អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស UN គ្រោង​មក​ទស្សនកិច្ច​១០​ថ្ងៃ​នៅ​កម្ពុជា

ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​ប្រកាស​ថា ​អ្នក​រាយការណ៍​ពិសេស​​ផ្នែក​​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា អ្នក​ស្រី Rhona Smith គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ១០​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ភរិយា​លោក កែម ឡី ខក​ចិត្ត​នឹង​សាលា​​រាជ​ធា​នី​មិន​ឲ្យ​រៀប​ចំ​បុណ្យ​គម្រប់​ខួប​១០០ថ្ងៃ

ភរិយា​សព​លោក​បណ្ឌិត កែម ឡី បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​រាជ​ធានី​ភ្នំពេញ។ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា​កន្លង​មក​នេះ លោក សៅ កុសល សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន​ជូន​ដំណឹង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ ស្ដី​ពី​ការ​រៀបចំបុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ សព​លោក​បណ្ឌិត កែម ឡី នៅ​ឯ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។
All articles loaded
No more articles to load