មេ​ទ័ព​អាមេរិក​ថា សកម្មភាព​ល្បាត​ជើង​ទឹក​នៅ​សមុទ្រ​ខាង​ត្បូង​មិន​ប្រែ​ប្រួល​នោះ​ឡើយ

មេ​បញ្ជាការ​កង​ទ័ព​នាវាចរណ៍​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិកច លោក​ឧត្ដម​នាវី Scott Swift បាន​និយាយ​នៅ​ថ្ងៃ​នេះថា គ្មាន​​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ទាក់​ទង​នឹង​សេរីភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍​របស់​កង​ទ័ព​អាមេរិក​នោះ​ឡើយ នៅ​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ។

អ្នកស្រី អ៊ុងសាន ស៊ូជី ទទួល​រង្វាន់​កិត្តិយស​ថ្មី​នៅ​អង់គ្លេស ទោះបី​ប្រឈម​ការ​តវ៉ា​ក្ដី

អ្នក​ស្រី អ៊ុងសាន ស៊ូជី បាន​ទទួល​រង្វាន់​កិត្តិយស​ផ្នែក​សេរីភាព​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​នេះ ខណៈ​ដែល​បាតុករ​មួយ​ក្រុម​តូច បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា។

​ម៉ាឡេស៊ី​អះ​អាង​ថា មេ​ភេរវករ​​រដ្ឋ​ឥស្លាម​ដើម​កំណើត​ម៉ាឡេស៊ី​ស្លាប់​ហើយ

ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា មេ​ភេរវករ​ជាន់​ខ្ពស់​មាន​ដើម​កំណើត​ម៉ាឡេស៊ី លោក មូហាំម៉េដ វ៉ាន់ឌី មូហាម៉េដ ចេឌី ដែល​ចូល​រួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ បាន​ស្លាប់​ហើយ។

កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​ការ​បោះ​ឆ្នោត​រើស​មេដឹកនាំ​ថ្មី​នៅ​ថ្ងៃ​នេះ​ក្រោយ​ជាប់​គាំងរាប់​ខែ

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ ដើម្បី​ជ្រើស​រើស​មេដឹកនាំ​ថ្មី ដោយ​រំពឹង​ចាក​ចេញ​ពី​រឿង​អាស្រូវ​ពុក​រលួយ ដែល​បាន​ទាញ​ទម្លាក់​អតីត​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ឲ្យ​​ចុះ​ចេញ​ពី​អំណាច និង​បាន​ធ្វើ​ឲ្យ​រង្វង់​នយោបាយ និង​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​រំជើប​រំជួល។

យុវជនជំនាន់ក្រោយរបស់កូរ៉េទៅបោះឆ្នោតចង់ឲ្យមានការផ្លាស់ប្តូរ

ប្រទេសកូរ៉េខាងត្បូង ក្លាយទៅជាប្រទេសដែលដឹកនាំតាមបែបប្រជាធិបតេយ្យ បានជាង៣០ឆ្នាំមកនេះ ចំណែកយុវជនជំនាន់ក្រោយដែលកើតនៅក្នុងអំឡុងពេលនេះ ទៅបោះឆ្នោតនៅថ្ងៃស្អែកពួកគេចង់ឲ្យមានការផ្លាស់ប្តូរដោយសារអត្រាកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន​កើនឡើងយឺត ហើយអត្រាការងារបម្រុងទុកក៏មានការថយចុះដែរ។​

ចិនកាត់ទោសលើមេធាវីការពារសិទ្ធិមនុស្សពីបទរារាំងអំណាចរដ្ឋ

តុលាការចិននៅថ្ងៃចន្ទនេះ បានបើកសវនាការកាត់ទោស មេធាវីការពារសិទ្ធិមនុស្សលោក Xie Yang ពីបទធ្វើវិទ្ធង្សនានិងការប្រឆាំងអំណាចតុលាការ ករណីនេះនាំឲ្យសហគមន៍អន្តរជាតិ​បានសម្តែងការព្រួយបារម្ភ ព្រោះមានការចោទថា មេធាវីការពារសិទ្ធិមនុស្សរូបនោះរងការធ្វើទារុណកម្មក្នុងពន្ធនាគារ។​

ថៃដឹកនាំវេទិកាអ្នកវិនិយោគគោលនយោបាយសេដ្ឋកិច្ចចិន​

រដ្ឋាភិបាល និងវិស័យឯកជននៅថៃ ដឹកនាំការប្រជុំមួយនៅថ្ងៃចន្ទនេះ ដែលមានតំណាងក្រុមហ៊ុន​ពីហុងកុង និងសៀងហៃ ដើម្បីផ្សព្វផ្សាយ ពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាផ្នែកមួយនៃគោលនយោបាយសេដ្ឋកិច្ចចិនរបស់ចិន​ “One Belt, One Road” ។​

បក្សកម្មុយនីស្តវៀតណាម​បណ្តេញមន្ត្រីជាន់ខ្ពស់ចេញពីបក្ស

គណបក្សកុម្មុនីស្តវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញ បានបណ្តេញមន្ត្រីខ្ពស់ជាករណីកម្រមួយ ដោយចោទថា លោកកាន់មុខតំណែងគោលនយោបាយរដ្ឋ ហើយធ្លាប់​ដឹកនាំក្រុមហ៊ុន​ ធ្វើឲ្យការងារចុះខ្សោយហើយក៏បាន​បំពានការងារមន្ត្រីផ្សេងៗ។​

លោកស្រី Le Pen ធ្វើកំណែទម្រង់បក្សក្រោយចាញ់ឆ្នោត​

បេក្ខភាពប្រធានាធិបតីបារាំង លោកស្រី Le Pen ដែលលទ្ធផលបឋមបង្ហាញថា ចាញ់ការបោះឆ្នោតកាលពីម្សិលមិញនោះ គឺលោកស្រី​ បង្ហាញពីការធ្វើកំណែទម្រង់គោលនយោបាយបក្សឲ្យកាន់តែមានប្រជាប្រិយភាព។​
All articles loaded
No more articles to load