លោក ត្រាំ គ្រោង​ព្យាយាម​បង្កើត​ច្បាប់​ដាក់​ទោស​ប្រហារ​ជីវិត​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​បង្ហាញ​ផែនការ​របស់​លោក​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀន ក្នុង​នោះ​មាន​ទាំង​ការ​ព្យាយាម​បង្កើត​ច្បាប់​ប្រហារ​ជីវិត​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ផង​ដែរ។

ពូទីន​ ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​សម្រាប់​អាណត្តិ​ទី​៤

លោក វ៉្លាឌីមៀ ពូទីន បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដោយ​ផ្ដល់​ឱកាស​ឲ្យ​លោក​កាន់​អំណាច ៦​ឆ្នាំ​ទៀត ខណៈ​ដែល​ទំនាក់​ទំនង​ក្រុង​មូស្គូ​ជាមួយ​លោក​ខាង​លិច កាន់​តែ​តាន​តឹង។

រុស្ស៊ី​បណ្ដេញ​អ្នក​ការទូត​អង់គ្លេស​២៣​រូបចេញ​ពី​ប្រទេស​ខ្លួន​ក្នុង​ជម្លោះ​បំពុល​ភ្នាក់ងារ​ចារកម្ម

រុស្ស៊ី​បាន​សម្រេច​បណ្ដេញ​មន្ត្រី​ការទូត​អង់គ្លេស ២៣​នាក់​ចេញ​ពី​ប្រទេស​ខ្លួន និង​បាន​បិទ​ស្ថាន​កុងស៊ុល​របស់​អង់គ្លេស​មួយ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង…….

អាមេរិក​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ជា​ការ​វាយ​បក​ចំពោះ​ការ​លូក​លាន់​កិច្ចការ​បោះ​ឆ្នោត

នៅ​ក្នុង​ជម្លោះ​មួយ​ដែល​អាមេរិក​ចោទ​រុស្ស៊ី​ថា លូក​លាន់​ចូល​កិច្ចការ​បោះ​ឆ្នោត​របស់​ខ្លួន​នោះ នៅ​ថ្ងៃ​នេះ រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទីភ្នាក់ងារ​ចារកម្ម​កំពូល​របស់​រុស្ស៊ី និង​បុគ្គល​ជាច្រើន​នាក់​ទៀត ក្រោម​ការ​ចោទ​ថា…

មេដឹកនាំ​ឥណ្ឌូនេស៊ី​ចង់​ឲ្យ​អូស្ត្រាលី​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ

ខណៈ​ដែល​មេដឹកនាំ​សិង្ហបុរី​លើក​ឡើង​ពី​ជំហរ​ខុស​គ្នា​នៅ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​នៅ​ចំពោះ​មុខ​កំណើន​ឥទ្ធិពល​ចិន​នោះ មេដឹកនាំ​ឥណ្ឌូនេស៊ី​ឯណោះ​វិញ បាន​លាត​ត្រដាង​ឲ្យ​ដឹង​ពី​បំណង​របស់​លោក​ចង់​ឲ្យ​អូស្ត្រាលី​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។

មេដឹកនាំ​សិង្ហបុរី​ថា កំណើន​ឥទ្ធិពល​ចិន​នាំ​ឲ្យ​សមាជិក​អាស៊ាន​មាន​ជំហរ​ខុសៗ​គ្នា

មេដឹកនាំ​សិង្ហបុរី បាន​ថ្លែង​ថា តុល្យាភាព​យុទ្ធសាស្ត្រ​សកល​លោក បាន​ផ្លាស់​ប្ដូរ​ជាមួយ​នឹង​កំណើន​នៃ​ឥទ្ធិពល និង​ផល​ប្រយោជន៍​ចិន​​នៅ​ក្នុង​តំបន់ ហើយ​នាំ​ទៅ​រក​ការ​ឆ្លើយ​តប​ផ្សេងៗ​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន។

តុលាការ​ជប៉ុន​បញ្ជា​ទៅ​រដ្ឋាភិបាល​ឲ្យ​បង់​សំណង​ខូច​ខាត​ថ្មី​នៅ​ហ៊្វូគូហ្ស៊ីម៉ា

តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ចេញ​បញ្ជា​នៅ​ថ្ងៃ​នេះ ទៅ​រដ្ឋាភិបាល​ប្រទេស​នេះ ឲ្យ​បង់​ប្រាក់​ទំហំ ១​លាន​ដុល្លារ​សម្រាប់​ការ​ខូច​ខាត​ថ្មីៗ​កើត​ចេញ​ពី​មហន្តរាយ​រោងចក្រ​នុយក្លេអ៊ែរ​ហ្វ៊ូគូហ្ស៊ីម៉ា​កាល​ពី​ឆ្នាំ​២០១១ ដោយ​​សម្រេច​ថា រដ្ឋាភិបាល​គួរ​តែ​ព្យាករ​ដឹង និង​បញ្ចៀស​គ្រោះ​ថ្នាក់​នោះ។

មេ​តុលាការ​កំពូល​នេប៉ាល់​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជុំ​វិញ​ការ​ក្លែង​បន្លំ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត

ប្រធាន​តុលាការ​កំពូល​នេប៉ាល់ លោក ហ្កូប៉ាល់ ប៉ារ៉ាជូលី ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោម​ការ​ចោទ​ថា បាន​ក្លែង​បន្លំ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ខ្លួន ដើម្បី​បន្ត​កាន់​តំណែង​បាន​យូរ។

អង់គ្លេស​បណ្ដេញ​អ្នក​ការទូត​រុស្ស៊ី​ជុំ​វិញ​ការ​បំពុល​ចារកម្ម​លើ​ទឹក​ដី​ខ្លួន

នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បាន​សម្រេច​បណ្ដេញ​អ្នក​ការទូត ២៣​រូប​ចេញ​ពី​ប្រទេស​ខ្លួន ព្រម​ទាំង​​សម្រេច​ផ្អាក​ទំនាក់​ទំនង​កម្រិត​ខ្ពស់​ជាមួយ​រុស្ស៊ី ក្នុង​នោះ​មាន​ទាំង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក World Cup ផង​ដែរ ដោយ​អ្នក​ស្រី​ថា…

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស Stephen Hawking ស្លាប់​នៅ​អាយុ​៧៦​ឆ្នាំ

រូបវិទូ​ដ៏​ល្បី​ល្បាញ​របស់​អង់គ្លេស លោក Stephen Hawking ដែល​មាន​រាង​កាយ​ពិការ ប៉ុន្តែ ខួរ​ក្បាល​ដ៏​អស្ចារ្យ​នោះ បាន​ស្លាប់​នៅ​អាយុ ៧៦​ឆ្នាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ