ចិន​ប្រាប់​អាមេរិក​កុំ​ឲ្យ​​ហៅ​ប្រតិភូ​តៃវ៉ាន់​ចូល​រួម​ពិធី​ឡើង​កាន់​តំណែង​របស់​លោក ត្រាំ

ប្រទេស​ចិន នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​អាមេរិក​ កុំ​អនុញ្ញាត​ឲ្យ​តំណាង​កោះ​តៃវ៉ាន់ ចូល​រួម​ក្នុង​ពិធី​ឡើង​កាន់តំណែង​ផ្លូវការ​របស់​លោក ដូណាល់ ត្រាំ។

អង់គ្លេស​បង្ហាញ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ចាក​ចេញពី​សហភាព​អឺរ៉ុប

នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បាន​បង្ហាញ​គម្រោង​នៃ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​នេះ ដែល AFP ចាត់​ទុក​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ចក្រភព​អង់គ្លេសប្រកាស​ថា នឹង​ចាក​ចេញ​ពី​សហគមន៍​អឺរ៉ុប ដើម្បី​គ្រប់​គ្រង​លើ​បញ្ហា​អន្តោប្រវេសន៍​។

មេដឹកនាំ​ចិន​ថា ពិភព​លោក​ត្រូវ​ការ​ឲ្យ​ចិន និង​អាមេរិក​មាន​ទំនាក់​ទំនង​ស្ថេរភាព

មេដឹកនាំ​ចិន លោក ស៊ី ជិនពីង បាន​ប្រាប់​​អនុ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន​ ​ថាពិភព​លោក​ត្រូវការ​ប្រទេស​ចិន និង​អាមេរិក ឲ្យ​មាន​ទំនាក់​ទំនង​ប្រកប​ដោយ​ស្ថេរភាព និង​សហការ​គ្នា។

រដ្ឋាភិបាល​អូស្ត្រាលី​ថា ការ​ស្វែង​រក​យន្តហោះ MH370 អាច​ចាប់​ផ្ដើ​ម​ឡើង​វិញ​ពេល​អនាគត

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ខ្លួនមិន​ទាន់​សម្រេច​អំពី​ការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន MH370 នៅ​មហា​សមុទ្រ​ នា​ពេល​អនាគត​នោះ​ឡើយ ប៉ុន្តែ បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ ពុំ​មាន​ភស្តុតាង​រឹងមាំ​សម្រាប់​ធានា​ការ​ស្វែង​រក​បន្ត​ទៀត​នោះ​ឡើយ។

វាយ​ប្រហារ​ដោយ​ភាន់​ច្រឡំ​លើ​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​នីហ្សេរីយ៉ា​​សម្លាប់​មនុស្ស​៥២​នាក់

យ៉ាង​ហោច​ណាស់​បុគ្គលិក​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ និង​ជន​ស៊ីវិល​ចំនួន ៥២​នាក់ ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ពេល​យន្តហោះ​ចម្បាំង​មួយ​គ្រឿង បាន​ទម្លាក់​គ្រាប់​បែក​ដោយភាន់​ច្រឡំ​ទៅ​លើ​ជំរុំ​ជន​ភៀស​ខ្លួន​មួយ ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា ដោយ​ស្មាន​ថា ជា​ក្រុម​បះ​បោរ​បូកូហារ៉ាម។

ប្រមុខ​កាទូត​រុស្ស៊ី​រំពឹង​ជួប​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋបាល​លោក ត្រាំ

ប្រមុខ​កាទូត​រុស្ស៊ី លោក Sergie Lavrov បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​លោក​រំពឹង​ថា​នឹង​មាន​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ អំពី​យុទ្ធសាស្ត្រ​ស្ថេរភាព​ពិភព​លោក ក្នុង​នោះ​មាន​ទាំង​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ផងដែរ។

អូស្ត្រាលី ម៉ាឡេស៊ី និង​ចិន ​សម្រេច​បញ្ឈប់​ការ​ស្វែង​រក​យន្តហោះ​បាត់​ខ្លួន MH370

រដ្ឋាភិបាល​អូស្ត្រាលី ម៉ាឡេស៊ី និង​ចិន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការ​ស្រាវជ្រាវ​នៅ​សមុទ្រ​ទឹក​ជ្រៅ​ដើម្បី​ស្វែង​រក​យន្តហោះ​បាត់​ខ្លួន MH370 នោះ ត្រូវ​បាន​ផ្អាក​ហើយ។

អាជ្ញាធរ​ចិន​ចាប់​បាន​ផលិត​ផល​អាហារ​ក្លែង​ស្លាក​យី​ហោ​ខូច​គុណភាព​ជាច្រើន​​

រោង​ចក្រ​ជិត ៣០​កន្លែង​នៅ​ក្នុង​ទីក្រុង​ធានជីន​របស់​ប្រទេស​ចិន ត្រូវ​បាន​គេ​ឆ្មក់​ចូល​បង្ក្រាប ដោយសារ​ផលិត​អាហារ​ក្លែង​ស្លាក​យីហោ និង​មាន​គ្រឿង​ផ្សំ​ខូច​គុណភាព។

អ្នក​កាទូត​កូរ៉េ​ខាង​ជើងជា​ច្រើន​ទៀត​រង់ចាំ​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង

អ្នក​កាទូត​ជាន់​ខ្ពស់​ជាច្រើន​រូប​ទៀត​របស់​កូរ៉េ​ខាង​ជើង គ្រោង​នឹង​បោះ​បង់​តំណែង​ពួកគេ​នៅ​អឺរ៉ុប ដើម្បី​​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង។
All articles loaded
No more articles to load