ផ្ទុះឆេះនាវាកម្សាន្តនៅថៃ ខណៈដឹកភ្ញៀវទេសចរចិន២៦នាក់ទៅលេងកោះភីភី
នាវាកម្សាន្តល្បឿនលឿនមួយគ្រឿងផ្ទុកភ្ញៀវទេសចរចិន ២៦នាក់ ក្នុងនោះមានទាំងកុមារ ៣នាក់ និងអ្នកបើកបរនាវា ៥នាក់ផងដែរ បានផ្ទុះឆេះកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងដែនទឹកស្ថិតក្នុងខេត្តក្រាប៊ី ជាខេត្តគោលដៅទេសចរណ៍មួយស្ថិតនៅភាគខាងត្បូងប្រទេសថៃ។