ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួបជាមួយប្រមុខនៃសាធារណរដ្ឋ Bashkortostan Radiy Khabirov នៅ Ufa ប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ពូទីន សន្យាថាមិនសម្លាប់លោក ហ្សេលេនស្គី

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) និយាយថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សន្យាថានឹងមិនសម្លាប់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ឡើយ។

យន្តហោះ​មួយ​គ្រឿង​ហោះនៅក្បែរ​បាឡុង​​ដែល​គេ​សង្ស័យពាក់ព័ន្ធចារកម្ម​របស់ចិន ខណៈ​វា​អណ្តែត​នៅ រដ្ឋ South Carolina សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យោធាអាមេរិកកំពុងស្វែងរកបំណែកបាឡុងរបស់ចិនដែលបានបាញ់ទម្លាក់ ខណៈចិនថ្កោលទោសជាខ្លាំង

យោធា​អាមេរិក បាន​និយាយ​ថា ខ្លួន​កំពុង​ស្វែង​រក​បំណែក​បាឡុង​របស់​ចិន​ដែល​ត្រូវ​បាន​បាញ់ទម្លាក់​កាលពីថ្ងៃសៅរ៍ ខណៈ​ចិន​ថ្កោល​ទោសយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។

ទង់ជាតិ​ចិន និង​ជប៉ុន​ ​នៅ​ពី​មុខ​រូប​អតីត​ប្រធាន​រដ្ឋចិន លោក ម៉ៅ សេទុង នៅ​ច្រក​ទ្វារធានអានមេន ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

ចិន និងជប៉ុន ពិភាក្សាពីក្ដីបារម្ភចំពោះប្រជុំកោះសមុទ្រចិនខាងកើតដែលមានជម្លោះ

រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយ៉ាហ្ស៊ី (Yoshimasa Hayashi) បានពិភាក្សាគ្នាអំពីប្រជុំកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

CIA ថាចិនបញ្ជាឱ្យកងទ័ពត្រៀមឈ្លានពានកោះតៃវ៉ាន់ត្រឹមឆ្នាំ២០២៧

នាយក​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) លោក វីល្លៀម បើន (William Burns) បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីន​ពីង (Xi Jinping) បានបញ្ជាឱ្យយោធាត្រៀម​ខ្លួន ដើម្បីឈ្លានពានកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។

ទង់ជាតិ​អាមេរិក​ព្យួរ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ការ​វាយ​ប្រហារកាលពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១ នៅ​មន្ទីរ​បញ្ចកោណ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ ២០២២។

មន្ទីរបញ្ចកោណថាបាឡុងចារកម្មរបស់ចិនហោះលើទឹកដីអាមេរិក

មន្ត្រីអាមេរិក ឱ្យដឹងថា បាឡុង​​ចារកម្មរបស់ចិនបានហោះលើទឹកដី​សហរដ្ឋអាមេរិកប៉ុន្មាន​ថ្ងៃមក​ហើយ នៅមុន​ដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដោយរដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក អេនតូនី ប្លីនខេន (Antony Blinken)​។

ទាហាន​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា ក្នុង​ពេលបាតុករ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

របបយោធាមីយ៉ាន់ម៉ាប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់មួយចំនួន

របបយោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មួយថ្ងៃបន្ទាប់ពីរបបនេះបានប្រកាសបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែ។

កូរ៉េខាងជើងថា សមយុទ្ធរបស់​អាមេរិក​បាន​រុញ​ច្រានស្ថាន​ការណ៍​ធ្លាក់​ទៅ​ក្នុង «បន្ទាត់​ក្រហម​ខ្លាំង»

ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សមយុទ្ធ​របស់​សហរដ្ឋ​អាមេ​រិក និង​សម្ពន្ធមិត្តរបស់ខ្លួន បាន​រុញច្រានស្ថានការណ៍ឱ្យធ្លាក់ចូលទៅក្នុង «បន្ទាត់ក្រហម​ខ្លាំង» និង​ថា​វានឹងប្រែក្លាយឧបទ្វីបនេះទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់​សង្គ្រាម​កាន់តែធ្ងន់ធ្ងរឡើង»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើជាអធិបតីក្នុងក្បួនដង្ហែកងទ័ព នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

របប​យោធា​មីយ៉ាន់ម៉ា​​​​ប្រកាសដាក់​ប្រទេស​​ក្នុង​ភាពអាសន្ន​រយៈពេល ៦ខែទៀត

ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា បានលើកឡើង​នៅឯកិច្ចប្រជុំថ្នាក់ដឹកនាំ កាលពីថ្ងៃពុធម្សិល​មិញ​ថា របបយោធាមីយ៉ាន់ម៉ា បានបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែទៀត ខណៈក្រុម​អ្នក​តវ៉ា​បាន​រួម​គ្នា «តវ៉ាដោយស្ងៀមស្ងាត់» ចំពេលខួប២ឆ្នាំនៃរដ្ឋប្រហារយោធា។ នេះបើយោង​តាម​ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

កាំជ្រួចប្រឆាំងរថក្រោះ Javeline ។

អាមេរិកត្រៀមផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែនដែលមានតម្លៃជាង២ពាន់លានដុល្លារ

មន្ត្រីអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមផ្តល់ជំនួយយោធាជាង ២​ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះមានរ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់ និងអាវុធផ្សេងទៀតផងដែរ។

រូបឯកសារ៖ ក្បួនដង្ហែយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី ៧២ នៅរដ្ឋធានី Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

អាមេរិក និងសម្ពន្ធមិត្តដាក់ទោសទណ្ឌបន្ថែមលើរបបយោធាមីយ៉ាន់ម៉ា ចំពេលខួប២ឆ្នាំនៃការធ្វើរដ្ឋប្រហារ

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមទៀត​លើ​របប​យោធា​មី​យ៉ាន់ម៉ា​ កាលពី​ថ្ងៃ​អង្គារ ចំគម្រប់​ខួប​ ២ឆ្នាំ នៃការធ្វើរដ្ឋប្រហារ​យោធា ដោយ​កំណត់គោលដៅលើមន្ត្រីថាមពល និងសមាជិករបបយោធាផ្សេងទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ