ព្យុះ​កំណាច​ Irma ​តម្រង់​ទៅ​រដ្ឋ​ផ្លរីដា​ មហន្តរាយ​ធំ​ធេង​ត្រូវ​បាន​វាយ​តម្លៃ​ទុក​មុន

នៅ​ឯ​សហរដ្ឋ​អាមេរិក​ឯណោះ​វិញ មាន​សេចក្ដីរាយការណ៍​មក​ថា ព្យុះ​​ហ័ររីឃែន Irma បាន​បោក​បក់​តម្រង់​ទៅ​រក​រដ្ឋ​ផ្លរីដា នៅ​ថ្ងៃ​នេះ ខណៈ​ដែល​វា​បាន​បោក​បក់​បំផ្លិច​បំផ្លាញ​ឆ្នេរ​ភាគ​ខាង​ជើង​ប្រទេស​គុយបា និង​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ជ្រក​ក្រោម​ជម្រក​​សុវត្ថិភាព បន្ទាប់​ពី​ពួកគេ​មិន​អើពើ​នឹង​ការ​ព្រមាន​កាល​ពី​ដំបូង។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

UN ថា ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ភៀស​ខ្លួន​ទៅ​បង់ក្លាដែស​ឡើង​ដល់​ជិត​៣​សែន​នាក់

អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ជិត ៣​សែន​នាក់ បាន​រត់​ភៀស​ខ្លួន​ចេញ​រដ្ឋ​រ៉ាក់ឃីន​ ប្រទេសភូមា ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស នៅ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​ផ្ទុះ​អំពើ​ហិង្សា​ជា​ថ្មី​ម្ដង​ទៀត។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រញ្ជួយដីនៅម៉ិកស៊ិកកម្លាំង​៨,១រិច្ឆទ័រ

រញ្ជួយដីកម្លាំង៨,១រិច្ឆទ័រ ញ័រនៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកនៅថ្ងៃនេះ របាយការណ៍បឋមបង្ហាញថា មនុស្ស៥នាក់ស្លាប់ ហើយមានការព្រមានថា នឹងមានរលកស៊ូណាមី ប៉ះពាល់ដល់ប្រទេសមួយចំនួនទៀត​នៅអាមេរិកកណ្តាល។​

គ្រួសារ ឌូទើតេ រងការចោទថាជួញដូរគ្រឿងញៀនជាមួយចិន​

ក្រុមគ្រួសារមេដឹកនាំហ្វីលីពីន ដែលល្បីឈ្មោះខាងការធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀននោះ រងការចោទថា ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន មេតាំហ្វេតាមីន ​ដឹកតាមកប៉ាល់ពីប្រទេសចិនក្នុងតម្លៃប្រមាណ ១២៥,៤លានដុល្លារអាមេរិក។

មហាសេដ្ឋីរបស់ចិនស្វែងរកសិទ្ធិជ្រកកោណ​នៅអាមេរិក​

មហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តច្រើន​ប្រចាំទីក្រុង New York សហរដ្ឋអាមេរិក​ រងការចោទថា បានប្រព្រឹត្តអំពើពុករលួយ កំពុងស្វែងរកសិទ្ធិជ្រកកោណនៅសហរដ្ឋអាមេរិក។​

ភ្លៀងនិងព្យុះបោកបក់ខ្លាំងនៅប្រជុំកោះរបស់អង់គ្លេស

ព្យុះ Hurricane Irma បានបោកបក់នាំទាំងទឹកភ្លៀងខ្លាំងនៅប្រជុំកោះ Turks និងកោះ Caicos របស់អង់គ្លេស ដែលមានទីតាំងនៅ​មហាសមុទ្រអាតាឡង់តិច បន្ទាប់ពីការបោកបក់​ចេញពីតំបន់ Caribbean ជាតំបន់​នៅឈូងសមុទ្រម៉ិចស៊ិកូ។​

Malala ជំរុញឲ្យពិភពលោកអន្តរាគមន៍ករណីរ៉ូហ៊ីងយ៉ា

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព Malala Yousafzai បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ជួយជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដែលកំពុងរងការទុក្ខបុកម្នេញពី រដ្ឋាភិបាលមីយ៉ាន់យ៉ាខ្លាំងក្លា ក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី។​

កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាយ​ជើង​ទម្រ​នៃ​ខែល​ការពារ​មីស៊ីល ចំ​ពេល​ប៉ះ​ទង្គិច​ជាមួយ​បាតុករ

ក្រុម​បាតុករ​បាន​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​ប៉ូលិស​រាប់​ពាន់​នាក់ នៅ​ឯ​ភូមិ​មួយ​របស់​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ក្រុង​សេអ៊ូល បាន​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​គ្រាប់​មីស៊ីល ៤​គ្រឿង នៃ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​របស់​អាមេរិក ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​ពី​សំណាក់​កូរ៉េ​ខាង​ជើង។

លោក ត្រាំ ថាអាមេរិក​​លែង​​អត់​ឱន​ចំពោះ​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​ទៀត​ហើយ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា អាមេរិក​នឹង​មិន​អត់​ឱន​ឲ្យ​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​ទៀត​ទេ ប៉ុន្តែលោក​ថា ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង មិន​មែន​ជា​ “ជម្រើស​ទី​មួយ” ​របស់​លោក​នោះ​ទេ។

UN ប៉ាន់​ប្រមាណ​ថា ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រត់​ទៅ​បង់ក្លាដែស​នឹង​កើន​ដល់​៣​សែន​នាក់

មន្ត្រី​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ម្នាក់ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ ជន​មូស្លីម​រ៉ូហ៊ីងយ៉ារហូត​ដល់ ៣​សែន​នាក់ អាច​នឹង​រត់​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​នៅ​ភាគ​ពាយព្យ​ប្រទេស​ភូមា ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ