អន្តរជាតិ

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង (រូបភាពពី Reuters)

ចិន​សង្ឃឹម​ស្ដារ​ទំនាក់​ទំនង​ជាមួយ​​ហ្វីលីពីន​ឡើង​វិញ បន្ទាប់​ពី​​លោក Duterte ឡើង​កាន់​អំណាច

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ប្រាប់​ទៅ​ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន​ថាប្រទេស​ចិន​សង្ឃឹម​ស្ដារ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ហ្វីលីពីន​ឲ្យ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ បន្ទាប់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរជួប​ភាព​រកាំ​រកូស​ជុំ​វិញ​ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
(រូបភាពពី AFP)

បិទ​សេតវិមាន​បីម៉ោង ​បន្ទាប់​ពី​ស្ត្រី​ម្នាក់​បោះ​ដុំ​ដែក​ផ្លោះ​របង

ក្រុម​មន្ត្រី​បាន​និយាយ​ថាអាជ្ញាធរ​បាន​បិទ​សេតវិមាន​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បន្ទាប់​ពី​​មាន​មនុស្សស្រី​ម្នាក់​បោះ​លោហៈ​ធាតុ​មួយ​ដុំ​ទៅ​លើ​របង​នៅ​បរិវេណ​គេហដ្ឋាន​ប្រធានាធិបតី។
(រូបភាពពី AFP)

កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​សាក​ល្បង​​គ្រាប់​មីស៊ីល​ថ្មី​ទៀត

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូងបាន​និយាយ​ថា កូរ៉េ​ខាង​ជើងនៅ​ថ្ងៃ​អង្គារ​នេះហាក់​ដូច​ជា​ព្យាយាម​សាក​ល្បង​បាញ់​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀតដែល​រំលោភ​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែការ​សាក​ល្បង​នោះ​បរាជ័យ។
(រូបភាពពី AFP)

លិច​ទូក​ដឹក​ជន​ភៀស​ខ្លួន ​មនុស្ស​ច្រើន​នាក់​ស្លាប់

ប្រតិបត្តិការ​ស្វែង​រក​ទូក​លិច​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​រយៈ​ពេល​មួយ​សប្ដាហ៍បាន​ឈាន​ដល់​ការ​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញជាមួយ​ក្ដី​បារម្ភ​ថា ជន​ចំណាក​ស្រុក៧០០​នាក់បាន​ស្លាប់ ហើយ​អ្នក​នៅ​រស់បាន​ប្រាប់​ថា ក្មេង​តូចៗ​ជាច្រើន​នាក់បាន​លង់​ទឹក​ស្លាប់។
(រូបភាពពី China Youth Daily)

ចិន​ហាម​ឃាត់សិស្ស​ហែក​សៀវភៅនិង​ស្រែក​នៅ​ពេល​ប្រឡង

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ចិនបាន​រាយការណ៍​ថា ទីក្រុង​ចិន​មួយបាន​ហាម​ឃាត់​សិស្ស​សាលា​មិន​ឲ្យ​ហែក​សៀវភៅ​មេរៀន​ឬ​ក៏​ស្រែក​នៅ​ក្នុង​បរិវេណ​សាលា​រៀន ដើម្បី​រំសាយ​សម្ពាធ​បណ្ដាល​មក​ពី​ការ​ប្រឡង។
(រូបភាពពី AFP)

សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​បី​នាក់ ក្រោយ​លោក Duterte ប្ដេជ្ញា​កម្ទេច

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ប៉ូលិស​ហ្វីលីពីនបាន​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន៣​នាក់ដែល​ការ​បាញ់​សម្លាប់​ថ្មីៗ​បំផុត បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​បុគ្គលក​ប្រឆាំង​ឧក្រិដ្ឋកម្ម​ដ៏​តឹង​តែង ​លោក Rodrigo Duterte ធ្វើ​ជា​ប្រធានាធិបតី​ថ្មី។
(រូបភាពពី CNA)

ឥណ្ឌូណេស៊ី​ចាប់​នាវា​នេសាទ​ចិន​មួយ​គ្រឿង​ទៀត

ប្រទេស​ឥណ្ឌូណេស៊ីកាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុនបាន​ចាប់​នាវា​ចិន​មួយ​គ្រឿងដែល​សង្ស័យ​ថា​បាន​ចូល​នេសាទ​ដោយ​ខុស​ច្បាប់​នៅ​ដែន​ទឹក​នៃ​កោះ​ណាទូណា។
(រូបភាពពី AP)

សព​ភ្ញៀវ​ទេសចរ​ទី​បួន​រក​ឃើញ​ក្រោយ​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​ថៃ

សាក​សព​បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់ ដែល​បាត់​ខ្លួន​អស់​រយៈ​ពេល​បួន​ថ្ងៃ​ក្រោយ​ពី​ទូក​ទេសចរណ៍​ល្បឿន​លឿន​​មួយ​គ្រឿង​បាន​ក្រឡាប់​លិច​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​នោះ ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ នៅ​លើ​ថ្ម​ជិត​នឹង​ទីតាំង​ដែល​ទូក​នោះ​លិចដោយ​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់៤​នាក់។
(រូបភាពពី AFP)

ហុងកុង​ធ្វើ​បាតុកម្ម​មុនខួប​២៧​ឆ្នាំ​នៃព្រឹត្តការណ៍​ធៀនអានមេន

បាតុករ​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​រាប់​រយ​នាក់បាន​ដង្ហែ​ក្បួន​នៅ​កណ្ដាល​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញនៅ​មុន​ខួប​លើក​ទី២៧ នៃ​ការ​បង្ក្រាប​នៅ​ទីលាន​ធៀនអានមេន នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ​១៩៨៩។

​ស៊ី ជិន​ពីង​ថា ចិន​គួរ​វិនិយោគ​បន្ថែម​ក្នុង​បញ្ហា​មនុស្ស​ចាស់​

​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បាន​ប្រាប់​ទៅ​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​លោក​នៅ​ឯ​កិច្ចប្រជុំ​អំពី​ប្រជាជន​វ័យ​ចំណាស់​ថា ចិន​គួរតែ​បង្កើន​ការវិនិយោគ​លើ​ការថែទាំ​មនុស្ស​ចាស់​។​ ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដកស្រង់​សម្ដី​លោក ស៊ី បាន​រាយការណ៍​ថា វិធានការ​គោលនយោបាយ មូលដ្ឋាន​ការងារ យន្តការ​ស្ថាប័ន​ជា​ដើម សុទ្ធ​តែ​មិន​ទាន់​គ្រប់គ្រាន់​ក្នុងការ​បង្រួម​គម្លាត ដែល​រំពឹងទុក​ថា មនុស្ស​ចាស់​នឹង​ទទួលបាន​សុភមង្គល​នៅក្នុង​ឆាកជីវិត​ចុងក្រោយ​នោះ​ឡើយ​។​

​បុរស​ថៃ​ពស់ថ្លាន់​ខាំ​ពងស្វាស​ជាសះស្បើយ​វិញ​ហើយ​

​បុរស​ជនជាតិ​ថៃ​ម្នាក់​ដែល​ត្រូវ​ពស់ថ្លាន់​ខាំ​ពងស្វាស​ខណៈ​កំពុង​បន្ទោ​របង់​នោះ កំពុង​ជាសះស្បើយ​វិញ​ហើយ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដកស្រង់​សម្ដី​បុគ្គលិក​មន្ទីរពេទ្យ បាន​រាយការណ៍​ថា លោក អាត់​ថា​ផន ប៊ុន​ម៉ា​កឈួយ ត្រូវបាន​គេ​ជួយសង្គ្រោះ បន្ទាប់ពី​រងគ្រោះ​ដោយសា​រពស់​ខាំ​ពងស្វាស​នៅក្នុង​បន្ទប់ទឹក​ក្នុង​គេហដ្ឋាន​របស់​គាត់​នៅ​ខេត្ត​ចះ​ជើងសៅ ភាគ​ខាងកើត​ទីក្រុង​បាងកក​។​

ក្រុមហ៊ុន​ចិនស្ថិតនៅ​ពីក្រោយ​វីដេអូ​ពាណិជ្ជកម្ម​ប្រកាន់​ជាតិ​សាសន៍​

​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិត​សាប៊ូ​មួយ​ដែល​បង្ហាញ​ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់​ត្រូវបាន​ចាប់​ជ្រមុច​ទៅក្នុង​ម៉ាស៊ីន​បោកគក់ ហើយ​ប្រែ​ក្លាយទៅជា​បុរស​អាស៊ី​សម្បុរ​ជ្រះ​ស្អាត​មួយ​នោះ បង្ក​ឲ្យមាន​កំហឹង​ផ្ទុះឡើង​នៅ​សប្ដាហ៍​នេះ ប៉ុន្តែក្រុមហ៊ុន​ស្ថិតនៅ​ពីក្រោយ​វីដេអូ​នេះ បាន​និយាយថា ខ្លួន​គឺជា​អ្នក​រិះគន់​បរទេសដែល​ត្រូវការ​ការបំភ្លឺ​។​
All articles loaded
No more articles to load