អន្តរជាតិ

​ជប៉ុន​គ្រោង​ពន្យារ​ពេល​ដំឡើង​ពន្ធ​លើ​ការលក់ទំនិញ​ដល់​ឆ្នាំ​២០១៩

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្ស៊ិ​ន​ស៊ូ អាបេ មាន​ផែនការ​ពន្យារ​ការបង្កើន​ពន្ធ​លើ​ការលក់ទំនិញ​​របស់​ប្រទេស​ជប៉ុន​រយៈពេល ២​ឆ្នាំ​កន្លះ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះមាន​​កំណើន​លូតលាស់ ហើយ​លោក អាបេ កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការបោះឆ្នោត​ជាតិ​ខាងមុខ​។​​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដកស្រង់​សម្ដី​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន បាន​រាយការណ៍​ថា លោក អាបេ បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក តា​រ៉ូ អាសូ និង​អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​កំពុងកាន់​អំណាច​ថា កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​មាន​ផែនការ​ស្នើ​ពន្យារ​ពេល​ដំឡើង​

ពូទីនធ្វើដំណើរទៅក្រិចខណៈអឺរ៉ុបកំពុងពិភាក្សាពីការដាក់ទណ្ឌកម្ម

លោក ពូទីន ធ្វើដំណើរទស្សនកិច្ចទៅសហភាពអឺរ៉ុបនេះ ជាលើកទី១ហើយ តាំងពីខែធ្នូមក ដែលធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និង សហភាពអឺរ៉ុបមានការធ្លាក់ចុះ ក្រោយពេលមានជម្លោះ នៅអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយអឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូ។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាច្រើនជាមួយក្រុងអាថែន កាលពីថ្ងៃសៅរ៍ម្សិលមិញក្នុងអំឡុងពេលដែលលោកធ្វើដំណើរ ទស្សនកិច្ចនៅក្រិច ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែស្និទជាមួយមិត្តរបស់ខ្លួនមួយនេះ ដែលជាសមាជិករបស់សហភាពអឺរ៉ុប។
(រូបភាពពី AFP)

ចិន​ហៅ​ប្រទេសក្រុម ​G7 ថាអាត្មានិយម​គិតតែប្រយោជន៍ផ្ទាល់ខ្លួន​

មេដឹកនាំ​សំខាន់ៗ​នៅលើពិភពលោក​នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G7 បានជជែក​ពីចរន្តនៃសេដ្ឋកិច្ច​សកលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយពួកគេក៏បារម្ភ​ពីផលប៉ះពាល់​ដល់សេដ្ឋកិច្ច​ដោយសារ​ចិន​កំពុងតែពង្រីក​ឥទ្ធិពលនៅសមុទ្រខាងត្បូង។​​
ព្រះតេជគុណ ​Phra Dhammachaiyo (រូបភាពពី Reuters)

ចៅអធិការ​វត្តល្បីឈ្មោះមួយនៅថៃរងការចោទ​ថា​លាងលុយកខ្វក់​

ចៅអធិការព្រះវិហារពុទ្ធសាសនាល្បីឈ្មោះមួយនៅក្នុងប្រទេសថៃព្រះតេជគុណ​ Phra Dhammachaiyo ប្រឈម​មុខនឹងការចោទ​ប្រកាន់​ផ្លូវច្បាប់​ថាជាប់ពាក់ព័ន្ធការលាង​លុយកខ្វក់និងទទួលជំនួយខុសច្បាប់​ប្រមាណ​៣៤លានដុល្លារ។
(រូបភាពពី AP)

ចលនាតវ៉ា​នៅបារាំងផ្ទុះឡើង​ទូទាំងប្រទេស​​ប្រឆាំង​ការធ្វើ​កំណែទម្រង់ការងារ

ចលនាតវ៉ា​របស់យុវជន​ជាទ្រង់ទ្រាយ​ធំបានប៉ះទង្គិច​ជាមួយនគរបាល​នៅទីក្រុង​បារីស​នៅថ្ងៃព្រហស្បតិ៍​ម្សិល​មិញ នៅពេល​ដែលមាន​ចលនា​តវ៉ា​នៅទូទាំង​ប្រទេស​ប្រឆាំង​និងការ​ធ្វើកំណែទម្រង់​ការងារ​កំពុងមានភាពចម្រូវចម្រាស់។​​
(រូបភាពពី AFP)

រក​ឃើញ​បំណែក​ថ្មី​៣​បន្ទះ​​អាច​ទាក់​ទង​យន្តហោះ MH370

រដ្ឋាភិបាល​អូស្ត្រាលីបាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថាបំណែក​ថ្មី​បី​បន្ទះត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​មូរីទូសនិង​មូហ្សំប៊ិកដែល​អាច​ជាប់​ទាក់​ទង​នឹង​យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ខ្លួន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (រូបភាពពី Reuters)

ប្រមុខ​អង្គការសហ​ប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិលោក បាន គីមូន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​ជំរុញ​ឲ្យ​ត្រឡប់​ទៅ​រក​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​វិញ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កូរ៉េ​ខាង​ត្បូងដែល​ជំរុញ​ឲ្យ​មាន​មន្ទិល​សង្ស័យ​​អំពី​មហិច្ឆិតា​របស់​លោកចង់​ក្លាយ​ជា​ប្រធានាធិបតី​ដឹកនាំ​ប្រទេស​កំណើត​របស់​លោក។
(រូបភាពពី Alamy Stock Photo)

កន្លែងទេសចរណ៍នៅលើកោះចំនួនបីនៅថៃត្រូវអាជ្ញាធរ​បិទ

រដ្ឋាភិបាល​ថៃសម្រេចបិទផ្អាក​​កន្លែងទេសចរណ៍​នៅលើកោះ​ដែលពេញនិយម​ចំនួន​៣ចាប់ពីចុងខែឧសភានេះ ក្រោមហេតុ​ផល​ដើម្បីការពារ​បរិស្ថាន​ពិសេសការពារ​ផ្កាថ្មដែល​បច្ចុប្បន្ន​កំពុង​រងការបំផ្លាញ។​
លោក បារ៉ាក់ អូបាម៉ា និងលោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ស៊ិនហ៊្សូ អាបេ (រូបភាពពី AFP)

អូបាម៉ា​ ថាទស្សនកិច្ច​​នៅ​ហ៊ីរ៉ូស៊ីម៉ា​នឹង​ផ្ដល់​កិត្តិយស​ដល់​អ្នក​ស្លាប់​ទាំង​អស់

លោក បារ៉ាក់ អូបាម៉ា បាន​និយាយ​ថាដំណើរ​ទស្សន​កិច្ច​របស់​លោក​​ទៅ​កាន់​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​នៅ​សប្ដាហ៍​នេះ នឹង​ផ្ដល់​កិត្តិយស​ដល់​មនុស្ស​ទាំង​អស់​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។
បណ្ដា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​ (រូបភាពពី CNA)

បណ្ដា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម​ប្រឆាំង​ភេរវកម្ម

ក្រុម​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ានកាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញបាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម​មួយ បន្ទាប់​ពី​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​តំបន់​អាស៊ាននៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដែល​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​និង​គោល​បំណង​ជារួម​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ខាង​វិស័យ​ការពារ​ជាតិនិង​សន្តិសុខ​ក្នុង​តំបន់។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo (រូបភាពពី AFP)

ឥណ្ឌូណេស៊ី​តំឡើង​ទោស​​ប្រឆាំង​ជន​រំលោភ​ផ្លូវ​ភេទ​កុមារ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញបាន​ចុះ​ហត្ថលេខា​លើ​បទ​ប្បញ្ញតិ​រដ្ឋាភិបាលជំនួស​ការ​អនុម័ត​លើ​ទោស​ប្រហារ​ជីវិត ដែល​ជា​ការ​ដាក់​ទោស​យ៉ាង​អតិបរមា​ចំពោះ​បទ​ល្មើស​ផ្លូវ​ភេទ​ប្រឆាំង​លើ​កុមារ។
សន្តិសុខត្រូវ​បាន​រឹត​បន្តឹង​នៅតំបន់​ភ្នំ Ise Shima (រូបភាពពី AFP)

ក្រុម​មេដឹកនាំ G7 កំពុង​ជួប​ជុំ​គ្នា​នៅ​ជប៉ុន

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុនកាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ប្រទេស G7 ដោយ​បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៅ​កាន់​ប្រទេស​នេះដែល​លោក​ក៏​គ្រោង​ទៅ​ទស្សនា​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ាដែល​ជា​ទីក្រុង​រង​ការ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​ផង​ដែរ។
All articles loaded
No more articles to load