រឿងអាស្រូវស៊ុតមានជាតិ​ពុលនៅអឺរ៉ុបកើតមានតាំងពីខែកញ្ញាឆ្នាំមុន​

ក្រុមការងារជំនាញ​ការស្រាវជ្រាវរបស់អឺរ៉ុបបានរកឃើញថា បញ្ហាសារធាតុពុលជាប្រភេទថ្នាំសម្លាប់សត្វល្អិត​កើតមាននៅក្នុងស៊ុតផលិតនៅក្នុងអឺរ៉ុប ហើយប៉ះពាល់ដល់ប្រទេសចំនួន​៣៤ផ្សេងទៀត គឺកើតមានឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៦មក​ម្លេះ។​

ចំនួនអ្នកស្លាប់ដោយសារបាក់អគារនៅប៊ុមបៃកើនដល់​២១នាក់​

ក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការបាក់អគារហិរញ្ញវត្ថុនៅក្នុងទីក្រុងប៊ុមបៃនៃប្រទេសឥណ្ឌាកាលពីម្សិលមិញ បានកើនដល់​២១នាក់​ ខណៈក្រុមជួយសង្គ្រោះនៅតែបន្តសកម្មភាពស្វែងរកអ្នកជាប់ក្នុងបំណែកអគារនោះ។​

បាក់អគារនៅឥណ្ឌាស្លាប់៧នាក់និងបាត់ខ្លួនជាច្រើន​

មនុស្ស៧នាក់ត្រូវបានរាយការណ៍ថាស្លាប់ និងរាប់សិបនាក់ផ្សេងទៀត​ បានបាត់ខ្លួននៅក្នុងហេតុការណ៍បាក់អគារហិរញ្ញវត្ថុរបស់សាលារដ្ឋធានីនៅថ្ងៃនេះ ក្រោយពេលមានភ្លៀង និងបង្កជាទឹកជំនន់ខ្លាំងនៅក្នុងទីក្រុងប៊ុមបៃ ប្រទេសឥណ្ឌា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវឲ្យមានឯកភាពជាតិ​

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានថ្លែងនៅក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ​កាលពីថ្ងៃពុធម្សិលមិញថា ឲ្យពលរដ្ឋទាំងអស់ត្រូវរក្សានូវឯកភាពជាតិ ហើយលោកនឹងប្រកាសពីការបោះឆ្នោតជាសកលនៅអាណត្តិក្រោយ។​

ព្យុះ Harvey បន្តបោកបក់នៅ​រដ្ឋ​ Louisiana បន្ទាប់ពី​សម្លាប់មនុស្ស២៥នាក់​

ព្យុះ Harvey ដែលបានបោកបក់នៅភាគខាងកើតនិងខាងត្បូងនៃរដ្ឋ Texas របស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានបន្តបោកបក់ដល់​រដ្ឋ Louisiana នាំឲ្យមនុស្សជា…

លោក ត្រាំ ថ្លែងថាដូរពីនិយាយទៅប្រើកម្លាំងទ័ពជាមួយកូរ៉េខាងជើង

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណល ត្រាំ ​ថ្លែងថា ការពិភាក្សាជាមួយកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហាកំពុងប្រឈមមិនទទួលបានផលប្រយោជន៍នោះទេ ហើយថា​ពេលនេះមានតែការប្រើប្រាស់វិធានការយោធាទើបមានដំណោះស្រាយ។

កូរ៉េខាងជើង​ថាកំពុងរៀបចំបាញ់មីស៊ីល​សំដៅទៅអាមេរិក

កូរ៉េខាងជើង​បានប្រកាសថា កំពុងរៀបចំបាញ់មីស៊ីលច្រើនគ្រាប់បន្ទាប់ទៀត រំលងប្រទេសជប៉ុន​ដដែល ហើយផ្តោតគោលដៅទៅមូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិក​នៅកោះហ្គាម ខណៈសហគមន៍អន្តរជាតិ​កំពុងតែថ្កោលទោសកូរ៉េខាងជើង​លើការបាញ់មីស៊ីលកាលពីថ្ងៃអង្គារ។​

ភ្លៀងខ្លាំងនៅប៊ុមបៃស្លាប់មនុស្ស៥នាក់​

ភ្លៀងខ្លាំងលាយឡំជាមួយខ្យល់មូសុង នៅរដ្ឋធានីប៊ុមបៃ របស់ឥណ្ឌា បានបណ្តាលឲ្យផ្លូវសំខាន់ៗលិចទឹក ការដឹកជញ្ជូនទាំងតាមផ្លូវគោក និង​ផ្លូវអាកាសជាច្រើន​កន្លែងត្រូវបានផ្អាក ហើយជំនន់នេះ របាយការណ៍បឋមបណ្តាលឲ្យមនុស្ស៥នាក់បានស្លាប់។​

អង់គ្លេសស្វែងរកការធ្វើពាណិជ្ជកម្មជាមួយជប៉ុន

មេដឹកនាំអង់គ្លេសលោកស្រី​ ធាសា មេ បានចាប់ផ្តើម​បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដើម្បីស្វែងរកការពង្រឹងផ្នែកទំនាក់ទំនងពាណិជ្ជកម្ម​ ខណៈអង់គ្លេសបារម្ភពេលចាកចេញពីសហភាពអឺរ៉ុបជួបបញ្ហាមួយចំនួនចំពោះក្រុមហ៊ុន​ដែលកំពុងប្រតិបត្តិការនៅទីនោះ។​

កូរ៉េខាងជើង​នឹងបាញ់មីស៊ីលច្រើនគ្រាប់ទៀតរំលងប្រទេសជប៉ុន

កូរ៉េខាងជើងបានអះអាងថា ការបាញ់មីស៊ីលរំលងប្រទេសជប៉ុនកាលពីម្សិលមិញនោះ វាគ្រាន់តែជាដំណាក់កាលដំបូងនៃប្រតិបត្តិការនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកតែប៉ុណ្ណោះ ហើយថានឹងមានការបាញ់សាកល្បងជាច្រើនគ្រាប់បន្ថែមទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ