អន្តរជាតិ

ចិននិង​ឥណ្ឌូនេស៊ី នឹង​ពង្រឹងទំនាក់ទំនងសន្តិសុខ ទោះបីជាមានជម្លោះនៅសមុទ្រចិនខាងត្បូង

ក្រុម​មន្ត្រី​ចិននិង​ឥណ្ឌូណេស៊ីបាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់​ទំនង​សន្តិសុខ កិច្ច​សហ​ប្រតិបត្តិការ​ជើង​ទឹក និង​ការ​វិនិយោគ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ បន្ទាប់​ពី​មាន​វិវាទ​ផ្នែក​កាទូត​ជុំ​វិញ​អ្វី​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ហៅ​ថា ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ខ្លួន​ពី​សំណាក់​កង​នាវា​ល្បាត​ចិន។
លោក Mann Win Khaing Than ប្រធានថ្មីរបស់សភាមីយ៉ាន់ម៉ា (រូបភាពពី Mizziama.com)

កូនប្រុស​ប្រធានសភា​មី​យ៉ាន់​ម៉ាលាលែង​ពី​តំណែង​ជា​ជំនួយការ​ផ្ទាល់របស់​ឪពុក​

កូនប្រុសរបស់​លោក Mann Win Khaing Than ​ប្រធាន​​ថ្មី​របស់​សភា​​មី​យ៉ាន់​ម៉ា បាន​លាលែង​ពី​តំណែងជា​ជំនួយការ​ផ្ទាល់​របស់​ឪ​ពុក​របស់​លោក ​បន្ទាប់ពីការិយាល័យ​ប្រធានាធិបតីបាន​ចេញ​បទបញ្ជា​មួយ​ហាមឃាត់​មិន​ឲ្យ​មន្ត្រីរដ្ឋាភិបាល​​យក​សាច់ញាតិ​ធ្វើ​ជា​ជំនួយការ​ផ្ទាល់។​
លោក គីម ជុងអ៊ុន (រូបភាពពី BBC)

បក្ស​កាន់​អំណាច​របស់​កូរ៉េខាង​ជើង​ធ្វើ​សមាជ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថា គណបក្ស​កាន់​អំណាចរបស់​ប្រទេស​នេះ​គឺ​គណបក្សកម្មករ (Workers Party) នឹង​ធ្វើ​សមាជ​ដ៏​កម្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ដែល​សមាជ​នេះ​គឺ​ជា​សមាជ​លើកទី១​​​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​មកនេះ​។
(រូបភាពពី BKK POST)

រដ្ឋាភិបាល​ថៃ​គ្រោង​លក់​​អង្ករ​ទាំង​អស់ក្នុង​ស្តុក​​របស់​ខ្លួន​ជាង​១១​លាន​តោន​​ក្នុង​រយៈ​ពេល​២ខែ

រដ្ឋាភិបាលថៃ​គ្រោងបញ្ចេញ​​អង្ករ​ទាំង​អស់​នៅ​ក្នុងស្ដុករបស់ខ្លួន​​ចំនួន​១១,៤​លាន​តោន លក់ឲ្យ​អស់​ក្នុងរយៈពេល​​ពីរខែក្នុង​តម្លៃសរុប​​ប្រមាណ​១០០​ពាន់លានបាត (ប្រហែល​២៨៣៩​លាន​ដុល្លារ​) ដោយ​ចាប់​ផ្តើមពី​សប្ដាហ៍​ក្រោយទៅ​។
ជនរងគ្រោះនៅក្នុង​ហេតុការណ៍​ផ្ទុះ និង​ឆេះ​ក្នុង​កម្មវិធី​ជប់លៀង​មួយ​កាល​ពី​ឆ្នាំ​២០១៥ (រូបពី BBC)

តុលាការតៃវ៉ាន់កាត់ទោសបុរសម្នាក់ឲ្យជាប់គុកដោយសារ​រៀបចំកម្មវិធីជប់លៀងនាំឲ្យមានមនុស្សស្លាប់

បុរសម្នាក់ត្រូវបានតុលាការកោះតៃវ៉ាន់កាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ១០ខែ ពីករណីធ្វេសប្រហែសក្នុងការរៀបចំកម្មវិធីជប់លៀងនៅសួនទឹកមួយកន្លែងដែលបណ្ដាលឲ្យមានការផ្ទុះ និងស្លាប់មនុស្សអស់១៥នាក់កាលពីឆ្នាំមុន។
(រូបភាពពី Reuters)

ជប៉ុនត្រៀម​បន្ថែម​ថវិកា​ជាង​៤,៥​ពាន់​លាន​ដុល្លារ​សម្រាប់​ស្ដា​តំបន់​គ្រោះថ្នាក់​ដោយ​គ្រោះរញ្ជួយ​ដី​

រដ្ឋាភិបាល​ជប៉ុន​កំពុង​ត្រៀមរៀបចំ​ថវិកា​បន្ថែម​​ជាង៥០០ពាន់លាន​យ៉ន់ (​៤,៥​ពាន់​លាន​ដុល្លារ) សម្រាប់​ការ​ក​សាង​ឡើង​វិញ​តំបន់នៅភាគខាង​ត្បូង​​ដែល​បាន​រងប៉ះពាល់​ដោយ​គ្រោះរញ្ជួយ​ដី​នា​ពេល​ថ្មី​ៗ​នេះ។
ជនជាតិ​កាណាដា​ឈ្មោះ​ John Ridsdel (រូបភាពពី AFP)

ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​នៅ​ហ្វីលីពីន​សម្លាប់​ចំណាប់​ខ្មាំង​ជនជាតិ​កាណាដា​ម្នាក់

នាយករដ្ឋមន្ត្រីកាណាដា​បាន​ប្រកាសកាល​ពី​ថ្ងៃ​ចន្ទ​​ថា ក្រុមសកម្មប្រយុទ្ធឥស្លាម​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​សម្លាប់​​បុរស​ជនជាតិ​កាណាដា​ម្នាក់​ដែល​ក្រុម​នេះ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​អស់​រយៈពេល​ជាច្រើន​ខែ​មក ដើម្បី​ជំរិត​ទារ​ប្រាក់​។

អង្គការ​សហប្រជាជាតិ​បារម្ភពីការ​ពង្រឹង​អំណាចខ្លាំង​​ពេក​របស់ពួក​យោធាថៃ

ប្រធានអង្គការសហប្រជាជាតិ​ផ្នែកសិទ្ធិមនុស្ស បាន​បង្ហាញ​ការព្រួយ​បារម្ភកាន់តែខ្លាំង​ឡើងចំពោះ​រដ្ឋ​អំណាច​យោធាថៃ ដែលបង្កើតច្បាប់កាន់តែច្រើន​ក្នុងការ​គ្រប់គ្រង​ជនស៊ីវិល ដូចជាការរៀបចំបម្រាមគោចរនិងការរៀបចំ​ខ្លឹមសារ​សេចក្តីព្រាងរដ្ឋធម្មនុញ្ញ​រិតត្បិតសេរីភាព​ពលរដ្ឋ​ជាដើម​។​
(រូបភាពពី CNN)

កូរ៉េខាងជើង​បាញ់​មីស៊ីលឆ្លងទ្វីបបាន​ជោគ​ជ័យធ្វើឲ្យ​ពិភព​លោកបារម្ភ​

កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​មីស៊ីល​ឆ្លង​ទ្វី​បចេញពីនាវាមុជ​ទឹក​បានជោគជ័យកាលពីសប្តាហ៍មុនជាមូលហេតុ​នាំឲ្យ​សហគមន៍​អន្តរជាតិ​បាននាំគ្នាថ្កោលទោសនិងបង្ហាញ​ការព្រួយបារម្ភ។​​
ប្រធានាធិបតីអាមេរិក​លោក ​បារ៉ាក់​ អូបាម៉ា (រូបភាពពី Reuters)

អូបាម៉ាជំរុញឲ្យភាគី​ជម្លោះនៅស៊ីរី​ វិលរកតុចរចាជាថ្មី

ប្រធានាធិបតីអាមេរិក​លោក ​បារ៉ាក់​ អូបាម៉ា បានលើកឡើងកាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដោយជំរុញឲ្យ​គ្រប់​ភាគី​ជម្លោះ​នៅក្នុងប្រទេស​ស៊ីរី វិលរកតុចរចាដោយសន្តិវិធី ​ហើយផ្អាកការបាញ់​គ្នា​ជាបណ្តោះអាសន្នសិន។​
(រូបភាពពី CNA)

កន្លែង​ស្តុកប្រេងនិង​សារធាតុ​គីមីនៅចិន​ស្លាប់​និង​របួសមួយចំនួន​

ផ្ទុះឆេះកន្លែងស្តុក​សារព័ត៌មាន​គីមីនិងប្រេងនៅភាគខាងកើតនៃប្រទេស​ចិន​នៃទីក្រុង​ជីងជាំងនៅថ្ងៃនេះ បានបណ្តាល​ឲ្យមនុស្ស​មួយចំនួនស្លាប់និងរងរបួសតែមិនទាន់មានរបាយការណ៍​ច្បាស់លាស់នៅឡើយ។​
(រូបភាពពី Reuters)

រថភ្លើងភ្លាត់​ធ្លាក់ផ្លូវនៅ​កូរ៉េខាង​ត្បូង​ស្លាប់វិស្វករម្នាក់

មន្ត្រីគ្រប់​គ្រងផ្លូវ​ដែករបស់​កូរ៉េខាងត្បូង​ថ្លែង​ថា រថភ្លើង​មួយ​បាន​រត់​ខុសផ្លូវនៅក្នុងទីក្រុង​ Yeosu នៅថ្ងៃសុក្រ​នេះ បណ្តាល​ឲ្យ​វិស្វករ​ម្នាក់ស្លាប់និងអ្នកដំណើរ​ចំនួន​៨នាក់​ផ្សេងទៀត​រងរបួស។​
All articles loaded
No more articles to load