កូរ៉េខាងជើង​ថា ការដោះលែងអ្នកទោសជនជាតិអាមេរិក​ជាមនុស្សធម៌

កូរ៉េខាងជើងថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រកាសដោះលែងអ្នកទោស​ជនជាតិអាមេរិក​ឈ្មោះ Otto Warmbier គឺជាមូលដ្ឋាននៃគោលការណ៍មនុស្សធម៌មួយ បន្ទាប់ពីការឃុំខ្លួន​អស់រយៈពេល​១៧ខែ។​

ខ្មាន់កាំភ្លើងម្នាក់នៅ​កាលីហ្វ័រញ៉ាបាញ់សម្លាប់មនុស្ស៣នាក់និងសម្លាប់ខ្លួនឯង

ខ្មាន់កាំភ្លើងម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបាញ់សម្លាប់មនុស្ស៣នាក់​និង២នាក់រងរបួស នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅកន្លែងឃ្លាំងស្តុកទុកឥវ៉ាន់មួយកន្លែង ក្រោយមកបានបាញ់សម្លាប់ខ្លួនឯង កាលពីថ្ងៃពុធម្សិលមិញ។​

អាមេរិកអំពាវនាវជាថ្មីឲ្យចិនជួយដោះស្រាយបញ្ហាកូរ៉េខាងជើង​

រដ្ឋ​មន្ត្រីការបរទេសអាមេរិក លោក​ Rex Tillerson ថ្លែងនៅថ្ងៃពុធម្សិលមិញថា លោកត្រូវឲ្យមានការជួយសហការបន្ថែមទៀតពីប្រទេសចិន ក្នុងការដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែ និង បញ្ហាផ្សេងៗជាច្រើនទៀត។​

មនុស្ស១២នាក់ស្លាប់ពេលឆេះអគារនៅទីក្រុងឡុងដ៍

សមត្ថកិច្ចបង្ហាញរបាយការណ៍ថា មនុស្ស១២នាក់បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះអគារខនដូ នៅភាគខាងលិចនៃទីក្រុងឡុងដ៍ កាលពីថ្ងៃពុធម្សិលមិញ៕

អ្នកស្លាប់ដោយសារជំនន់និងបាក់ដីនៅបង់ក្លាដេសកើនដល់​១៣៤នាក់​

មន្ត្រីបង់ក្លាដេសនិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីបណ្តាលមកពីភ្លៀងខ្លាំងនៅតាមតំបន់ជើងភ្នំនិងខ្ពង់រាបកើនដល់​១៣៤នាក់។

អ្នកស្នងរាជថ្មីរបស់ជប៉ុនប្តេជ្ញាលះបង់ដើម្បីពង្រឹងរាជបល្ល័ង្ក

អ្នកស្នងរាជរបស់ក្សត្រជប៉ុន Naruhito ថ្លែងនៅថ្ងៃអង្គារម្សិលមិញថា ទ្រង់នឹងលះបង់ ដើម្បីរៀបចំពង្រឹងអំណាចព្រះចៅអធិរាជ ដែលការប្តេជ្ញានេះធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពេលសភាអនុម័តច្បាប់ដែលអនុញ្ញាតឲ្យព្រះចៅអធិរាជ Akihitoជាបិតារបស់ព្រះអង្គ ចូលនិវត្តន៍ ឬ ដាក់រាជ។​​

ភ្លើងឆេះអគារ២៧ជាន់នៅទីក្រុងឡុងដ៍មនុស្សជាច្រើនជាប់ក្នុងនោះ

ក្រុមអ្នកពន្លត់អគ្គីភ័យរបស់អង់គ្លេសនៅថ្ងៃពុធនេះ បានធ្វើសកម្មភាពពន្លត់ភ្លើងឆេះជាទ្រង់ទ្រាយធំនៅក្រុងតំបន់ភាគខាងលិចនៃទីក្រុងឡុងដ៍។​

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក​ថាមិនមានការផ្សំគំនិតជាមួយរុស្ស៊ីទេ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក​លោក​ Jeff Sessions ថ្លែងនៅថ្ងៃអង្គារម្សិលមិញប្រាប់សមាជិកព្រឹទ្ធសភាថា ការដែលចោទលោក ត្រាំថា មានការផ្សំគំនិតជាមួយរុស្ស៊ីបន្លំការបោះឆ្នោតនោះ គឺជាការកុហកដែលមានលក្ខណៈគួរឲ្យស្អប់ខ្ពើម។

បារាំងថាច្បាប់ថ្មីប្រឆាំងភេរវកម្មគោរពសេរីភាពសាធារណៈ

ប្រធានាធិបតីបារាំង លោក អ៊ីម៉ាណូអែល ម៉ាក្រុន ថ្លែងប្រាប់ប្រធានតុលាការអឺរ៉ុបផ្នែកសិទ្ធិមនុស្សកាលពីថ្ងៃអង្គារម្សិលមិញថា ច្បាប់ថ្មីប្រឆាំងអំពើភេរវកម្មដែលមានគម្រោងដាក់ឲ្យប្រើប្រាស់នៅឆ្នាំនេះ គឺមានការគោរពច្បាប់ និង សរីភាពនៃការនិយាយស្តី។​

មេទ័ព​ហ្វីលីពីន​ម្នាក់​ថា ពួកបះបោរ​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី​ត្រឹម​តែ​២០​ភាគរយ​ប៉ុណ្ណោះ

មេ​ទ័ព​កំពូល​មួយ​រូប​របស់​ហ្វីលីពីន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ពួក​បះបោរ​ឥស្លាម កំពុង​កាន់​កាប់ទីក្រុង​ម៉ារ៉ាវី​ប្រហែល ២០​ភាគរយ ដែល​នេះ​ជា​ការ​ច្រាន​ចោល​ទៅ​នឹង​ការ​អះ​អាង​​ពី​ក្រុម​រដ្ឋ​ឥស្លាម​ថា ជន​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​កំពុង​គ្រប់​គ្រង​ ២/៣​ នៃ​ទីក្រុង​នេះ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល ៣​សប្ដាហ៍។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ