អ្នកឡើងភ្នំ Everest ៣នាក់ស្លាប់និងម្នាក់បាត់ខ្លួន
អាជ្ញាធរនេប៉ាល់បានឲ្យដឹងថា អ្នកឡើងលើភ្នំ Everest កាលពីចុងសប្តាហ៍មុនគឺ៣នាក់បានស្លាប់ និង ម្នាក់ទៀតបានបាត់ខ្លួន ដោយសារតែបញ្ហាអាកាសធាតុគឺមានខ្យល់ និង ត្រជាក់ខ្លាំង។
អាជ្ញាធរនេប៉ាល់បានឲ្យដឹងថា អ្នកឡើងលើភ្នំ Everest កាលពីចុងសប្តាហ៍មុនគឺ៣នាក់បានស្លាប់ និង ម្នាក់ទៀតបានបាត់ខ្លួន ដោយសារតែបញ្ហាអាកាសធាតុគឺមានខ្យល់ និង ត្រជាក់ខ្លាំង។
ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះរបស់ហុងកុងឈ្មោះ Cathay Pacific Airways បានប្រកាសនៅថ្ងៃចន្ទនេះ ថា នឹងកាត់បន្ថយបុគ្គលិកចំនួន៦០០កន្លែង ដែលក្នុងនោះរួមទាំងអ្នកគ្រប់គ្រងចំនួន១៩០កន្លែង និង បុគ្គលធម្មតាជាង៤០០កន្លែងទៀត ត្រូវបញ្ឈប់នៅពាក់កណ្តាលខែមិថុនា។
ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញ បានជំរុញឲ្យមេដឹកនាំប្រទេសកាន់សាសនាឥស្លាមទាំងអស់ចូលរួមប្តេជ្ញាប្រឆាំងអំពើហិង្សា ពាក់ព័ន្ធសាសនា ដែលពួកនិយមជ្រុលប្រើហេតុផលថា ដើម្បីប្រើប្រាស់អំពើល្អប្រឆាំងអំពើអាក្រក់។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងកោះឲ្យមានការប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារស្អែកនេះ ដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីបចុះក្រោយនេះរបស់កូរ៉េខាងជើង។
កាសែតអាមេរិកបានចុះផ្សាយនៅថ្ងៃនេះថា ក្រុងប៉េកាំងបានបំបែកចារកម្ម CIA របស់អាមេរិកជាប្រព័ន្ធ នៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ២០១០ ដោយបានសម្លាប់ ឬក៏ចាប់ឃុំខ្លួនប្រភពផ្ដល់ព័ត៌មានសម្ងាត់មិនក្រោមរាប់សិបនាក់នោះឡើយ ដែលនេះគឺជាបរាជ័យមួយចំពោះទីភ្នាក់ងារចារកម្មអាមេរិក
បណ្ដាក្រុមហ៊ុនអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃរាប់រយពាន់លានដុល្លារ កាលពីថ្ងៃម្សិលមិញនេះ អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈដែលក្រុងរីយ៉ាដព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនក្រៅពីការពឹងផ្អែកលើប្រេង
មន្ត្រីសេតវិមានអាមេរិក បាននិយាយនៅថ្ងៃម្សិលមិញថា ក្រុងវ៉ាស៊ីងតោន បានយល់ព្រមលើកិច្ចព្រមព្រៀងលក់សព្វាវុធជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានតម្លៃជិត ១១០ពាន់លានដុល្លារ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសសម្ព័ន្ធមិត្តចាស់វស្សា
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានថ្លែងកាលពីថ្ងៃម្សិលមិញថា ការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយវិបត្តិកូរ៉េខាងជើង នឹងក្លាយទៅជាវិបត្តិដ៏អន្តរាយមានទំហំមិនអាចជឿបាន ហើយក្រុងវ៉ាស៊ីងតោនកំពុងធ្វើការជាអន្តរជាតិដើម្បីស្វែងរកដំណោះស្រាយផ្នែកកាទូត
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានថ្លែងកាលពីថ្ងៃម្សិលមិញថា សមភាគីចិនប្រធានាធិបតី ស៊ី ជិនពីង បានព្រមានលោកថា នឹងមានសង្គ្រាម ប្រសិនបើក្រុងម៉ានីលព្យាយាមអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិ និងខូងយកប្រេងនៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង
កូរ៉េខាងជើង កាលពីថ្ងៃម្សិលមិញនេះ បានទាត់ចោលទាំងកំហឹងនូវសេចក្ដីរាយការណ៍នានាដែលភ្ជាប់របបឯកោមួយនេះទៅនឹងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រនៅលើពិភពលោក ដែលធ្វើឲ្យកុំព្យូទ័ររាប់ពាន់គ្រឿងក្លាយជាចំណាប់ខ្មាំង
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម