មេដឹកនាំ​ចិន​ថា​ មាន​ឆន្ទៈ​ស្ដារ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ឡើង​វិញ

ប្រធានាធិបតី​ចិន បាន​ប្រាប់​ក្រុម​ប្រេសិត​ពិសេស​របស់​កូរ៉េ​ខាង​​ត្បូង​ថា លោក​មាន​ឆន្ទៈ​ស្ដារ​ទំនាក់​ទំនង​ជាមួយ​ក្រុង​សេអ៊ូល​ ឲ្យ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ បន្ទាប់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ជួប​ភាព​រកាំរកូស​ដោយសារ​តែ​ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​របស់​អាមេរិក​នៅ​លើ​ទឹក​កូរ៉េ​ខាង​ត្បូង។

រដ្ឋាភិបាល​ជប៉ុន​ឯកភាព​លើ​ច្បាប់​អនុញ្ញាត​ឲ្យ​ព្រះចៅ​អធិរាជ​ដាក់​រាជ​សម្បត្តិ

រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​នេះ បាន​ឯកភាព​លើ​ច្បាប់​មួយ​ អនុញ្ញាត​ឲ្យ​ព្រះ​ចៅ​អធិរាជ​ អាគីហ៊ីតូ ចុះ​ចេញ​ពី​តំណែង ដែល​នេះ​គឺ​ជា​ការ​ដាក់​រាជ្យ​លើក​ដំបូង​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល ២​សតវត្សរ៍​ចុង​ក្រោយ​នេះ។

អ្នក​ស្រាវ​ជ្រាវ​ថា ទឹក​សមុទ្រ​ឡើង​ខ្ពស់​ទ្វេ​ដង​ជន់​ពន្លិច​តំបន់​ឆ្នេរ​នៅ​ឆ្នាំ​២០៥០

ក្រុម​អ្នក​ស្រាវជ្រាវ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ការ​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ​ដោយសារ​ការ​កើន​ឡើង​នៃ​កម្ដៅ​ផែនដី កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជំរុញ​ឲ្យ​មាន​ទឹក​ជំនន់​តាម​ឆ្នេរ​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​នេះ ជាពិសេស​តំបន់​ត្រូពិក។

មេដឹកនាំ​ហ្វីលីពីន​ចេញ​បញ្ជា​ហាម​ឃាត់​ការ​ជក់​បារី​តាម​ទី​សាធារណៈ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ ហាម​ឃាត់​ការ​ជក់​បារី​នៅ​តាម​ទីសាធារណៈ នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឲ្យ​ហ្វីលីពីន​ក្លាយ​ជា​ប្រទេស​មួយ​មាន​ច្បាប់​ប្រឆាំង​នឹង​ថ្នាំ​ជក់​យ៉ាង​តឹង​រឹង​បំផុត។

ចិននិង​អាស៊ាន​ឯកភាព​គ្នា​លើ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង

ក្រសួង​ការបរទេស​ចិន បាន​ប្រកាស​ថា ប្រទេស​ចិន និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឯកភាព​គ្នា​ទៅ​លើ​សេចក្ដី​ព្រាង​គោលការណ៍​មួយ សម្រាប់​ក្រម​ប្រតិបត្តិ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រសួង​យុត្តិធម៌​អាមេរិក​តែង​តាំង​អតីត​មេ FBI ឲ្យ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​រុស្ស៊ី​លូក​លាន់​ការ​បោះ​ឆ្នោត

ក្រសួង​យុត្តិធម៌​អាមេរិក នៅ​ថ្ងៃ​នេះ បាន​តែង​តាំង​អតីត​ប្រមុខ​ FBI ឲ្យ​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ពិសេស ដើម្បី​ដឹកនាំ​ការ​ស៊ើប​អង្កេត​ទៅ​ការ​លូក​លាន់​របស់​រុស្ស៊ី​ចូល​កិច្ចការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ និង​លទ្ធភាព​ដែល​អាច​មាន​ការ​ឃុប​ឃិត​គ្នា​ជាមួយ​ក្រុម​ការងារ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

កំណើន​សេដ្ឋកិច្ច​ជប៉ុន​បន្ត​មាន​សន្ទុះ​ប្រាំ​ត្រី​មាស​ជាប់ៗ​គ្នា

តួលេខ​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​នៅ​ថ្ងៃ​នេះ​ថា សេដ្ឋកិច្ច​ជប៉ុន​មាន​កំណើន ០.៥​ភាគរយ នៅ​ក្នុង​រយៈ​ពេល ៣​ខែ​ដើម​ឆ្នាំ​នេះ ដែល​នេះ​គឺ​ជា​កំណើន​សេដ្ឋកិច្ច ៥​ត្រីមាស​ជាប់ៗ​គ្នា និង​មាន​រយៈ​ពេល​វែង​ជាង​គេ​បំផុត នៅ​ក្នុង​រយៈ​ពេល​ជាង ១​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ក្រុម​ឧទ្ទាម​ IS ប្រកាស​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​លើ​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​អាហ្វហ្កានីស្ថាន

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​អត្ត​ឃាត​ទៅ​លើ​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​អាហ្វហ្កានីស្ថាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦​នាក់ និងប​ណ្ដាល​ឲ្យ​មនុស្ស ២៤​នាក់​រង​របួស រួម​ទាំង​ជន​វាយ​ប្រហារ​ផង​ដែរ។

មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ថា អាច​ផ្ទុះ​ជម្លោះ​យោធា​ ខណៈ​កូរ៉េ​ខាង​ជើង​ប្រឹ​ងប្រែង​ផលិត​មីស៊ីល

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ជើង​អាច​កើត​ឡើង​យ៉ាង​ខ្ពស់ ដោយសារ​កូរ៉េ​ខាង​ជើង​កំពុង​តែ​ជំរុញ​កម្មវិធី​ផលិត​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល ដែល​ក្រុង​ព្យុងយ៉ាង​ថា ចាំ​បាច់​ដើម្បី​ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​អាមេរិក។

លោក ត្រាំ ធ្លាប់ស្នើឲ្យ FBI ទម្លាក់ការស៊ើបមន្ត្រីលោកពាក់ព័ន្ធ​ជាមួយរុស្ស៊ី​

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក​បានចុះផ្សាយថា លោកប្រធានាធិបតី ដូណល ត្រាំ ធ្លាប់បានស្នើឲ្យនាយកFBIលោក James Comey ទម្លាក់ចោលការស៊ើបអង្កេតលើ អតីតទីប្រឹក្សាសន្តិសុខជាតិលោក​ Flynn ដែលរងការចោទថា មន្ត្រីជាន់ខ្ពស់រូបនេះមានរឿងលាក់បាំងជាមួយរុស្ស៊ី។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ