បក្សកម្មុយនីស្តវៀតណាម​បណ្តេញមន្ត្រីជាន់ខ្ពស់ចេញពីបក្ស

គណបក្សកុម្មុនីស្តវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញ បានបណ្តេញមន្ត្រីខ្ពស់ជាករណីកម្រមួយ ដោយចោទថា លោកកាន់មុខតំណែងគោលនយោបាយរដ្ឋ ហើយធ្លាប់​ដឹកនាំក្រុមហ៊ុន​ ធ្វើឲ្យការងារចុះខ្សោយហើយក៏បាន​បំពានការងារមន្ត្រីផ្សេងៗ។​

លោកស្រី Le Pen ធ្វើកំណែទម្រង់បក្សក្រោយចាញ់ឆ្នោត​

បេក្ខភាពប្រធានាធិបតីបារាំង លោកស្រី Le Pen ដែលលទ្ធផលបឋមបង្ហាញថា ចាញ់ការបោះឆ្នោតកាលពីម្សិលមិញនោះ គឺលោកស្រី​ បង្ហាញពីការធ្វើកំណែទម្រង់គោលនយោបាយបក្សឲ្យកាន់តែមានប្រជាប្រិយភាព។​

បំផ្ទុះ​គ្រាប់​បែក​២​លើក​កណ្ដាល​ទីក្រុង​ម៉ានីល សម្លាប់​មនុស្ស​យ៉ាង​តិច​២​នាក់

ការ​បំផ្ទុះ​គ្រាប់​បែក ២​លើក​នៅ​ក្នុង​រដ្ឋ​ធានី​ម៉ានីល កាល​ពី​យប់​ថ្ងៃ​សៅរ៍ បាន​សម្លាប់​មនុស្ស ២​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៦​នាក់​ទៀត​រង​របួស ដែល​អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​តែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ក្នុង​តំបន់​ដដែល​នេះ

ចិន និង​ជប៉ុន​គ្រោង​ជំរុញ​ចំណង​សេដ្ឋកិច្ច​ចំ​ពេល​អាមេរិក​ប្រកាន់​ជំហរ​ការពារ​និយម

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោក តារ៉ូ អាសូ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ប្រទេស​ជប៉ុន និង​ចិន បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាន់​ជំហរ​ការពារ​និយម និង​ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ជុំ​វិញ​បញ្ហា​កូរ៉េ​ខាង​ជើង

បែក​ធ្លាយ​ឧស្ម័ន​នៅ​ឥណ្ឌា សិស្ស​​ជិត​២០០​នាក់​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ

សិស្ស​សាលា​​ជិត ២០០​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោយ​ការ​បែក​ធ្លាយ​ឧស្ម័ន​នៅ​ជិត​សាលារៀន​របស់​ពួកគេ នៅ​ទីក្រុង​ញូវដេលី

អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​ធ្លាក់​ចុះ​ទាប​បំផុត​នៅ​ខែ​មុន

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​អាមេរិក បាន​ធ្លាក់​ចុះ​មក​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​ងើប​ឡើង​វិញ​ដ៏​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ការងារ​កាល​ពី​ខែ​មេសា ដែល​នាំ​មក​នូវ​អារម្មណ៍​រំសាយមួយ​សម្រាប់​លោក ដូណាល់ ត្រាំ បន្ទាប់​ពី​ខក​បំណង​នឹង​បញ្ហា​​កំណើន​សេដ្ឋកិច្ច​​នៅ​ដើម​អាណត្តិ​របស់​លោក

យុទ្ធនាការ​ឃោសនា​តាម​អនឡាញ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុន ត្រូវគេ​ហ៊ែក

ក្រុម​ឃោសនា​បោះ​ឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា ពួកគេ​បាន​ក្លា​ទៅ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ែកឃ័រ ដែល​ចូល​លុប​ចោល​យុទ្ធនាការ​ឃោសនា​របស់​ពួកគេ​តាម​ប្រព័ន្ធ​អនឡាញ​ជាង ១​ថ្ងៃ​មុន​ប្រជាពលរដ្ឋ​សម្រេច

មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស UN ទៅ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ធ្វើ​ឲ្យ​ ឌូទើតេ ផ្ទុះ​កំហឹង

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ខាង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​ខុស​ច្បាប់ ខណៈ​ដែល​អ្នក​ស្រី​បំពេញ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដែល​បង្ក​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ផ្ទុះ​កំហឹង

ក្រុម IS ចូលភាគខាងត្បូងថៃកន្លែងកំពុងមានការបះបោរ

ទីភ្នាក់ងារពង្រឹងសន្តិសុខរបស់ថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរម៉ាឡេស៊ីថា ក្រុមបណ្តាញរដ្ឋឥស្លាម ដែលបង្កអំពើភេរវកម្មបានចូលដល់ភាគខាងត្បូងថៃជាកន្លែងកំពុងមានក្រុមបះបោរឥស្លាមផ្តាច់ខ្លួនធ្វើសកម្មភាព។​

បេក្ខជនប្រធានាធិបតី ​Macron បន្តដឹកមុខលោកស្រី​ Le Pen

បេក្ខជនប្រធានាធិបតី និយមកណ្តាលឯករាជ្យលោក Emmanuel Macron បានពង្រីកប្រជាប្រិយភាពរបស់លោកគឺ​ អ្នកគាំទ្រកើនឡើង​ជាងគូប្រជែង Marine Le Pen ខណៈការបោះឆ្នោតផ្លូវការសល់តែបីថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ