ប្រាយុទ្ធ ​អះ​អាង​ថា មេដឹកនាំ​អាមេរិក​ធានា​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាង​ពេល​មុន

មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ បាន​អះអាង​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធានា​ចំពោះ​រូប​លោក​ថា ទំនាក់​ទំនង​ថៃជាមួយ​នឹង​អាមេរិក នឹង​កាន់​តែ​ជិត​ស្និទ្ធ​ជាង​ពេល​មុន ដែល​នេះ​គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​ជំហរ​មួយ ខុស​ពី​រដ្ឋបាល​មុន​របស់​អាមេរិក នៅ​ក្រោយ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ​២០១៤។

អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​មនុស្ស​៦​នាក់​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ក្រុម​រដ្ឋឥស្លាម

មនុស្ស​ ៦​នាក់ ត្រូវ​បាន​កម្លាំង​បង្ក្រាប​ភេរវកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី ចាប់​ខ្លួន ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​នានា ទាក់​ទង​នឹង​ក្រុម​បះបោរ​រដ្ឋ​ឥស្លាម។

អឺរ៉ុប​រិះ​គន់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ភូមា ចំ​ពេល​អ្នកស្រី អ៊ុងសាន ស៊ូជី កំពុង​បំពេញ​ទស្សនកិច្ច

សហភាព​អឺរ៉ុប នៅ​ថ្ងៃ​នេះ​បាន​គាំ​ទ្រ​ជា​សាធារណៈ​ចំពោះ​ក្រុម​បេសកកម្ម​អន្តរជាតិ​សម្រាប់​ស៊ើប​អង្កេត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ភូមា ចំ​ពេល​ដែល​មេដឹកនាំ​ភូមា​អ្នកស្រី អ៊ុងសាន ស៊ូជី កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ុប។

អាមេរិក​ស្វែង​រក​ជម្រើស​ផ្សេងៗ​ទៀត​នៅ UN ដើម្បី​គាប់​សង្កត់​កូរ៉េ​ខាង​ជើង

អ្នក​នាំ​ពាក្យ​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា អាមេរិក​កំពុង​តែ​ស្វែង​រក​ជម្រើស​នានា​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ជំរុញ​ការ​ដាក់​គំនាប​ទៅ​លើ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​​ជា​ថ្មី​ម្ដង​ទៀត។

ត្រាំ និង ពូទីន ជជែក​គ្នា​តាម​ទូរសព្ទ​បញ្ហា​នៅ​ស៊ីរី​ក្រោយ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​កាល​ពី​យប់​មិញ​នេះ ដែល​នោះ​គឺ​ជា​ការ​ជជែក​គ្នា​ជា​លើក​ដំបូង​រវាង​មេដឹកនាំ​ទាំង​ពីរ ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អាមេរិក…

អ្នកស្រី មឺកែល បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​នៅ​រុស្ស៊ី ខណៈ​ពូទីន​គាំ​ទ្រ​ទំនាក់​ទំនង​​កាន់​តែ​ល្អ

អធិការបតី​អាល្លឺម៉ង់ អ្នកស្រី អែនជឺឡា មឺកែល នៅ​ថ្ងៃ​នេះ គ្រោង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​ទីក្រុង​លម្អែ​កាយ​​​ស៊ូឈី ស្ថិត​នៅ​សមុទ្រ​​ខ្មៅ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់អ្នក​ស្រី ទៅ​កាន់​ប្រទេស​រុស្ស៊ី ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក ដែល​ជា​សញ្ញា​នៃ​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ជំនួប​ពិភាក្សា​រវាង​ក្រុង​ប៊ែរឡាំង និង​ក្រុង​មូស្គូ។

កូរ៉េ​ខាង​ជើង​ថា យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក​ជំរុញឧបទ្វីប​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ

កូរ៉េ​ខាង​ជើង​ នៅ​ថ្ងៃ​នេះ បាន​ចោទ​អាមេរិកថា បាន​ជំរុញឧបទ្វីប​កូរ៉េ​ឲ្យ​ធ្លាក់​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក​មួយ​របស់​អាមេរិក បាន​ហោះ​ហើរ​នៅ​ក្នុង​សមយុទ្ធ​យោធា​ជាមួយ​កង​ទ័ព​អាកាស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ក្នុង​លក្ខណៈ​ជា​ការ​បង្ហាញ​សាច់​ដុំ។

អាមេរិក​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​នៅ​អឺរ៉ុប​ឲ្យ​ប្រុង​ប្រយ័ត្ន​ការវាយ​ប្រហារ​ភេរវកម្ម

ក្រសួង​ការបរទេស​អាមេរិក​ នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ដំណើរ​នៅ​អឺរ៉ុប ដោយ​ថា ពួកគេ​គួរ​តែ​ជ្រាប​ពី​ការ​បន្ត​គំរាម​កំហែង​នៃ​ការ​វាយ​ប្រហារ​ពី​ក្រុម​ភេរវកម្ម​នៅ​ទូទាំង​តំបន់​នេះ។

មន្ត្រី​អាមេរិក​ថា ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​កូរ៉េ​ខាង​ត្បូង​ដំណើរការ​ហើយ​ពេល​នេះ

ប្រព័ន្ធ​ការពារ​មីស៊ីល​ដ៏​ចម្រូង​ចម្រាស់​របស់​អាមេរិក ដែល​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​នោះ ពេល​នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​អះ​អាង​ថា កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៅ​កូរ៉េ​ខាង​ត្បូងហើយ។

ផ្ទុះ​អំពើ​ហិង្សា​នៅ​ប៉ារីស​ចំ​ទិវា​ពលកម្ម​អន្តរជាតិ​បង្ក​ក្ដី​បារម្ភ​ខ្លាំង​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី

ទិវា​ពលកម្ម​អន្តរជាតិ​ ០១ ឧសភា នៅ​ប្រទេស​បារាំង បាន​ប្រែ​ក្លាយ​ទៅ​ជា​ផ្ទុះ​អំពើ​ហិង្សា និង​បេក្ខជន​ប្រធានាធិបតី​ឈាន​មុខ​គេ​របស់​ប្រទេស​បារាំង លោក អេម៉ានុយអែល ម៉ាក្រុន បាន​ថ្លែង​វាយ​ប្រហារ​ទៅ​លើ​បេក្ខនារី​ស្ដាំ​និយម​ជ្រុល អ្នកស្រី ម៉ារីន ឡឺ ប៉ែន ដែល​បង្ហាញ​ពី​ការ​បែក​បាក់​គ្នា​ ៦​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​វគ្គ​ចុងក្រោយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ