ខែល​ការពារ​មីស៊ីល​អាមេរិក​បញ្ជូន​ដល់​កន្លែង​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាង​ត្បូង

រថយន្ត​សណ្ដោង​ផ្ទុក​ទៅ​ដោយ​សម្ភារៈ​ការពារ​មីស៊ីល THAAD​ របស់​អាមេរិក ត្រូវ​បាន​គេ​ដឹក​ចូល​ទៅ​ដល់​ទីតាំង​ដាក់​ពង្រាយ​​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាង​ជើងប្រារព្ធ​ពិធី​រំលឹក​ខួប​កង​ទ័ព​ជាមួយ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត

សេចក្ដី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​មាន​គ្រាប់​នុយក្លេអ៊ែរ នៅ​ថ្ងៃ​នេះ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​កង​ទ័ព ដោយ​មាន​សម​យុទ្ធ​បាញ់​គ្រាប់​ពិត ខណៈ​ដែល​ក្រុង​សេអ៊ូលបាន​ប្រកាស​អំពី​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​រួម​គ្នា​ជាមួយ​នាវា​ដឹក​យន្តហោះ​អាមេរិក នៅ​តំបន់​​កំពុង​តែ​ឡើង​កម្ដៅ។

ប្រធានាធិបតី​បារាំង លោក ហូឡង់ ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​បោះ​ឆ្នោត​គាំ​ទ្រ​អ្នកស្រី ឡឺ ប៉ែន

ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​អ្នក​បោះ​ឆ្នោត កុំ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​អ្នកស្រី ម៉ារីន ឡឺប៉ែន បេក្ខនារី​ប្រធានាធិបតី​ស្ដាំ​និយម​ជ្រុល នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បារាំង​ជុំ​ផ្ដាច់​ព្រ័ត្រ ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​អឺរ៉ុប​និយម លោក អែមម៉ានុយអ៊ែល ម៉ាក្រុន។

អូបាម៉ា​ថា លោក​ត្រៀម​ខ្លួន​បណ្ដុះ​បណ្ដាល​មេដឹកនាំ​ថ្មី​ក្រោយ​ចាក​ចេញ​ពី​សេតវិមាន

អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​វិល​ត្រឡប់​ទៅ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ឡើង​វិញ​នៅ​ថ្ងៃ​នេះ ដោយ​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា​នឹង​ចំណាយ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក ក្នុង​ការ​ជួយ​រៀបចំ​ភាព​ជា​អ្នក​ដឹកនាំ​ដល់​អ្នក​ជំនាន់​ក្រោយ។

ចិន​ថា​មន្ត្រី​ពុក​រលួយ​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ធ្លាក់​ចុះដោយសារ​រឹត​ត្បិត​លិខិត​ឆ្លង​ដែន

ក្រុម​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ចំនួន​ជន​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​រត់​គេច​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​នៅ​រយៈ​ពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន ខណៈ​ដែល​រដ្ឋាភិបាល​បង្កើន​ការ​គ្រប់​គ្រង​លើ​រឿង​ផ្សេងៗ ដូចជា​ការ​ចេញ​លិខិត​ឆ្លង​ដែនដល់​មន្ត្រី​ជា​ដើម។

ទាហាន​ហ្វីលីពីន​សម្លាប់​ពួក​បះបោរ​៣៦​នាក់​ក្នុង​ប្រតិបត្តិក​៣​ថ្ងៃ​នៅ​ភាគ​ខាង​ត្បូង

ឧត្ដមសេនីយ៍​យោធា​ហ្វីលីពីន​ម្នាក់ និយាយ​ថា កម្លាំង​សន្តិសុខ បាន​សម្លាប់​ពួក​បះបោរ​ ៣៦​នាក់​ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រុម​រដ្ឋ​ឥស្លាម នៅ​ក្នុង​ប្រតិបត្តិការ​តាម​ផ្លូវ​អាកាស និង​តាម​ផ្លូវ​គោក​រយៈ​ពេល ៣​ថ្ងៃ នៅ​លើ​កោះ​ភាគ​ខាង​ត្បូង​មួយ ព្រម​ទាំង​ដណ្ដើម​បាន​មូលដ្ឋាន​ពួក​បះបោរ​ផង​ដែរ។

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ទៅ​ទស្សនកិច្ច​នៅ​អាហ្វហ្កានីស្ថាន​ស្ងាត់ៗ​ក្រោយ​អំពើ​ហិង្សា​បង្ហូរ​ឈាម

ប្រមុខ​ការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អាហ្វហ្កានីស្ថាន​ហើយ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​មួយ នៅ​ថ្ងៃ​នេះ ប៉ុន្មានម៉ោង​​ក្រោយ​ពី​ប្រមុខ​ការពារ​ជាតិ​អាហ្វហ្កានីស្ថាន បាន​លាលែង​ពី​តំណែង ជុំ​វិញ​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម ដែល​ជំរុញ​ឲ្យ​មាន​កំហឹង និង​បណ្ដាល​ឲ្យ​ទឹក​ចិត្ត​កង​ទ័ព​ធ្លាក់​ចុះ។

ចិន​បន្ត​បង្ក្រាប​​ផលិតកម្ម​ប្រេង​ឆា​កខ្វក់​នៅ​ទូទាំង​ប្រទេស

ប្រទេស​ចិន​នឹង​រឹត​បន្តឹង​ការ​បង្ក្រាប​ទៅ​លើ​ការ​ប្រើ​ប្រាស់​ប្រេង​ឆា​កខ្វក់ ដែល​ជា​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ទៅ​លើ​ប្រភព​ប្រេង​ក្លែង​ក្លាយ និង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ដំណើរការ​ចម្រាញ់​ប្រេង​ឆា​​ទាំង​នោះ។

មេដឹកនាំ​អាមេរិក​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​កាន់​តែ​តឹង​លើ​កូរ៉េ​ខាង​ជើង

ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ត្រូវ​តែ​ប្រុង​ប្រៀប​ខ្លួន​ឲ្យ​បាន​រួច​រាល់​ដើម្បី​ដាក់​ទណ្ឌកម្ម​កាន់​តែ​តឹង​រឹង​បន្ថែម​ទៀត​ទៅ​លើ​កូរ៉េ​ខាង​ជើង ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​នេះ ដោយ​លោក ត្រាំ ហៅ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ថា មិន​អាច​ទទួល​យក​បាន។

រដ្ឋមន្ត្រីការពារជាតិអាហ្គានីស្ថានលាលែងពីតំណែងបន្ទាប់ពីការវាយប្រហាររបស់តាលីបង់​

រដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្គានីស្ថាន និងមេបញ្ជាការមួយចំនួនទៀត ប្រកាសលាលែងពីតំណែងដោយសារមូលហេតុកើតមានឡើងការវាយប្រហារដោយពួកតាលីបង់លើបន្ទាយយោធា បណ្តាលឲ្យស្លាប់និង របួសទាហានជាង១០០នាក់។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ