នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីត កាម៉ារ៉ូន (រូបភាពពី BBC)

លោក កាម៉ារ៉ូន​ លាលែងពីតំណែងបន្ទាប់ពីពលរដ្ឋអង់គ្លេសបោះឆ្នោតចេញពី EU

នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីត កាម៉ារ៉ូន បានប្រកាសលាលែងពីតំណែង បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតស្ទង់មតិបង្ហាញថា ប្រជាពលរដ្ឋអង់គ្លេសភាគច្រើនបាន សម្រេច ចិត្តចាកចេញពីសហភាពអឺរ៉ុប(EU)។
(រូបភាពពី BBC)

តម្លៃហ៊ុននៅក្នុងផ្សារអាស៊ីកំពុងធ្លាក់ចុះ

តម្លៃភាគហ៊ុននៅក្នុងទីផ្សារអាស៊ីកំពុងធ្លាក់ចុះ ខណៈពិភពលោកកំពុងតាមដានលទ្ធផលនៃការបោះឆ្នោតស្ទង់​មតិរបស់ប្រជាជនអង់គ្លេសថា តើត្រូវចាកចេញឬត្រូវនៅបន្តក្នុងប្លុករបស់សហភាពអឺរ៉ុប។​
(រូបភាពពី BBC)

ព្យុះកំបុតត្បូងសម្លាប់ពលរដ្ឋចិន​អស់៩៨នាក់​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​បានឲ្យដឹងថាខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារនៅខេត្តជាំងស៊ូ ភាគខាងកើតនៃប្រទេសចិន ហើយបានបណ្តាលឲ្យមនុស្សចំនួន៩៨នាក់ស្លាប់និង៨០០នាក់ផ្សេងទៀត​រងរបួស។​
(រូបភាពពី BBC)

លទ្ធផលបឋម ពលរដ្ឋអង់គ្លេសសម្រេចចាកចេញពី EU

លទ្ធផលបឋមពីការបោះឆ្នោត​ស្ទង់មតិ​នៅអង់គ្លេសគឺបង្ហាញថាចំនួនអ្នកចង់ចាកចេញពីសហភាពអឺរ៉ុបមានចំនួន​ច្រើនជាងអ្នកដែលបោះឆ្នោតបន្តរក្សាប្រទេសនៅក្នុងប្លុកនេះទៀត។​
ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប​លោក Jean-Claude Juncker (រូបភាពពី BBC)

មន្ត្រីជាន់ខ្ពស់ EU ព្រមានអង់គ្លេសថាបើចេញហើយមិនអាចចូលវិញទេ

មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហភាពអឺរ៉ុប​បានថ្លែងព្រមានថាបើប្រជាពលរដ្ឋអង់គ្លេសសម្រេចចិត្តបោះឆ្នោត​ចាកចេញ​ពីប្លុកអឺរ៉ុបហើយ នឹងមិនអាចវិលត្រលប់មកចរចាវិញនៅពេលក្រោយបានទេ។​​
ប្រធានាធិបតីឥណ្ឌូនេស៊ី​ លោក Joko Widodo (រូបភាពពី Reuters)

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចុះពិនិត្យដោយផ្ទាល់កន្លែងមានជម្លោះជាមួយចិន​

ប្រធានាធិបតីឥណ្ឌូនេស៊ីបានទស្សនាកោះណាទូណា ហើយបានជិះនាវាចម្បាំងពិនិត្យនៅក្បែរៗនោះ ដើម្បីបង្ហាញពី​ភាពក្លាហាន​ក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន​ប្រឈមមុខជាមួយចិន។​
លោក ឌូណល ត្រាំ (រូបភាពពី Reuters)

ត្រាំ ហៅ ហ៊ីលឡារី ថាជាមនុស្សពូកែកុហកលំដាប់ពិភពលោក​ ​

បេក្ខជនប្រធានាធិបតី​អាមេរិកមកពីគណបក្សសាធារណៈរដ្ឋបានវាយប្រហារបេក្ខជនមកពីគណបក្សប្រជាធិប​តេយ្យ​ថាជាមនុស្សពូកែកុហកលំដាប់ពិភពលោក​មិនសាកសមជាអ្នកទទួលតំណែងប្រធានាធិបតី។​
(រូបភាពពី BBC)

ពលរដ្ឋឥណ្ឌា​២០០០នាក់ស្លាប់រាល់ឆ្នាំ​ដោយសាររន្ទះបាញ់​

ការិយាល័យជាតិកំណត់ត្រាឧក្រិដ្ឋកម្មរបស់ឥណ្ឌាបានបង្ហាញរបាយការណ៍ថា មនុស្សប្រមាណ២០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសាររន្ទះបាញ់នៅក្នុងរដូវស្សាពេលមានភ្លៀងធ្លាក់ចន្លោះពីខែមិថុនាដល់ខែកញ្ញា។
(រូបភាពពី AFP)

អូស្ត្រាលី​ថាបំណែក​ថ្មី​មិន​មែន​ជា​បំណែក​យន្តហោះ MH370

ក្រុម​មន្ត្រី​បញ្ជាក់​នៅ​ថ្ងៃ​នេះថាបំណែក​មួយ​បន្ទះដែល​គេ​រក​ឃើញ​នៅ​លើ​កោះ​មួយ​នៅ​ភាគ​ខាង​លិច​អូស្ត្រាលី​នោះមិន​មែន​ជា​បំណែក​នៃ​យន្តហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន MH370 នោះ​ឡើយ​ ខណៈ​ដែល​ពួកគេ​អះអាង​ថាគ្មាន​ផែនការ​ពង្រីក​ការ​ស្វែង​រក​យន្ត​ហោះ​នៅ​ក្រោម​ទឹក​សមុទ្រ​នោះ​ឡើយ។
All articles loaded
No more articles to load