អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេស ក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

អាមេរិកបញ្ជាក់ជំហរក្នុងការគាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិក NATO

រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់​ខ្លួនសម្រាប់​ប្រទេស​ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្ទាប់ពីប្រទេសហ្វាំងឡង់ បាន​លើកឡើង​​ថា ចាំបាច់ត្រូវផ្អាកកិច្ចចរចាត្រីភាគីជាមួយតួកគី ចំពោះការស្នើសុំចូលជាសមាជិក NATO។

ប៉ូលិស​ដេញ​តាម​បំបែក​ក្រុម​បាតុករ​ក្នុង​អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

សកម្មជន និងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងយោធាមីយ៉ាន់ម៉ានៅក្នុងប្រទេសអាល្លឺម៉ង់

សកម្មជនមីយ៉ាន់ម៉ា និងជនរងគ្រោះពីការរំលោភបំពានចំនួន១៦នាក់ បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌនៅប្រទេសអាល្លឺម៉ង់ ដោយចោទប្រកាន់យោធាមីយ៉ាន់ម៉ា ថាបានញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា និងអំពើឃោរឃៅផ្សេងទៀត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីពីរឆ្នាំមុន។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងសុន្ទរកថានៅពីមុខរថក្រោះ Leopard 2 អំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាល្លឺម៉ង់ Bundeswehr ក្នុងទីក្រុង Bergen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

អាមេរិក និងអាល្លឺម៉ង់ ត្រៀមបញ្ជូនរថក្រោះទៅអ៊ុយក្រែន

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នឹងប្រកាសនៅថ្ងៃពុធនេះ ក្នុងការបញ្ជូនរថក្រោះធុន​ធ្ងន់​ទៅកាន់​អ៊ុយ​ក្រែន ដែល​ទីក្រុងកៀវ​លើកឡើង​​ថា នឹងអាចធ្វើឱ្យកងទ័ពរបស់ខ្លួនមានលទ្ធភាពតទល់ជាមួយរុស្ស៊ី។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងទៅកាន់សមាជិកសភានៃគណបក្ស AK ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសភា ក្នុងទីក្រុង Ankara ប្រទេសតួកគី ថ្ងៃទី១៨ ខែមករា ឆ្នាំ២៩២៣។

លោក Erdogan ប្រាប់ស៊ុយអែតថា កុំរំពឹងថានឹងមានការគាំទ្រពីតួកគីក្នុងការចូលជាសមាជិក NATO

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត មិនគួររំពឹង​ថា​នឹង​ទទួល​បាន​ការគាំទ្រពីប្រទេសតួកគី សម្រាប់​សមា​ជិក​ភាព​​របស់​ខ្លួន​ក្នុង​អង្គ​ការ​សន្ធិ​សញ្ញាអាត្លង់​ទិក​ខាង​ជើង (NATO) នោះឡើយ បន្ទាប់​ពី​មាន​ការតវ៉ា​នៅ​ជិត​ស្ថាន​ទូត​តួកគី​ ក្នុង​ទីក្រុង​ស្តុក​ហូម (Stockholm) កាលពីចុងសប្តាហ៍ រួម​ទាំង​ការ​ដុតច្បាប់​ចម្លង​នៃ​គម្ពីរកូរ៉ាន។

ទាហានរុស្ស៊ីប្រមាណ ១៨០ ០០០នាក់ បានស្លាប់ និងរងរបួសក្នុងសង្គ្រាម​នៅអ៊ុយក្រែន

ទាហានរុស្ស៊ី​ចំនួន ១៨០ ០០០នាក់ បានស្លាប់ និងរងរបួស គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ខណៈ​ទាហាន​​អ៊ុយក្រែនស្លាប់ និងរបួសចំនួន ១០០ ០០០នាក់ ហើយជនស៊ីវិលចំនួន ៣០ ០០០នាក់បានស្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការប៉ាន់ប្រមាណដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយមេបញ្ជាការកងទ័ពរបស់ប្រទេសន័រវែស និងដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន CNA យកមកចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។

នាយក​រដ្ឋមន្ត្រី​​នូវែលសេឡង់​ថ្មីដែលនឹងស្បថចូលកាន់តំណែងថា នឹងប្រញាប់ក្នុងការផ្លាស់ប្តូរអាទិភាព

នាយករដ្ឋមន្ដ្រីថ្មីនៃប្រទេ​សនូវែលសេឡង់​ ដែលនឹងស្បថចូលកាន់តំណែងឆាប់ៗនេះ លោក គ្រីស ហីប​ឃីន (Chris Hipkins) បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក​នឹងកំណត់​អាទិភាព​ឡើងវិញ​ឱ្យ​បាន​ឆាប់ និង​ពិចារណាថា​តើ​គោល​នយោបាយបច្ចុប្បន្ន ចាំបាច់ត្រូវ​កាត់​បន្ថយ​ឬ​យ៉ាង​ណា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣​​នេះ។

លោក Zelenskiy សន្យាថានឹងជីករម្លើងអំពើពុករលួយនៅក្នុងប្រទេសឱ្យបានឆាប់រហ័ស

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើពុករលួយដែលជាបញ្ហារ៉ាំរ៉ៃនៅក្នុងប្រទេសកើនឡើងកាន់តែច្រើនក្រោយសង្រ្គាមប្រឆាំងរុស្ស៊ី នឹងមិនត្រូវបានអត់ឱនឡើយ ដោយបានសន្យាថានឹង​សម្រេចចិត្តសំខាន់ៗស្តីពីការជីករម្លើងអំពើពុករលួយឱ្យដល់ឫសគល់នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។​

មនុស្ស​១០នាក់ ត្រូវបានបាញ់សម្លាប់ក្នុងក្លឹបមួយនៅសហរដ្ឋ​អាមេរិក​ ហើយខ្មាន់កាំភ្លើងបានបាញ់​សម្លាប់ខ្លួន

អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ១០នាក់ នៅក្នុងក្លឹបមួយ​កន្លែង ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន កាលពីល្ងាចថ្ងៃសៅរ៍ នៅជិតទីក្រុង Los Angeles មុនពេលរត់គេចខ្លួនពីកន្លែង​កើត​ហេតុ ហើយក្រោយមកបានបាញ់សម្លាប់ខ្លួនឯងនៅពេលនគរបាលចូលទៅជិតកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។

រូបថតឯកសារ៖ តំណាងរដ្ឋសភាវៀតណាមចូលរួមពិធីបើកសម័យប្រជុំ ( Autumn session) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

លោកស្រី Vo Thi Anh Xuan ត្រូវបានតែងតាំងជាប្រធានរដ្ឋស្ដីទីវៀតណាម រហូតដល់រដ្ឋសភាជ្រើសរើសបានប្រធានរដ្ឋថ្មី

អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធី អាញ់ សួន​ (Vo Thi Anh Xuan) កាលពីថ្ងៃពុធកន្លងទៅ ត្រូវបាន​តែងតាំង​ជា​ប្រធានរដ្ឋស្តីទីវៀតណាម បន្ទាប់ពីប្រធានរដ្ឋ លោក ង្វៀន សួនហ៊្វុក ​ (Nguyen Xuan Phuc) បានប្រកាសលាលែងចេញពីតំណែង។

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​បន្ទាប់​ពី​អាជ្ញាធរបិទ​ផ្លូវ​មួយកន្លែង​ក្នុង​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

សភាអឺរ៉ុបអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរបបក្នុងប្រទេសអ៊ីរ៉ង់

សមាជិកសភាអឺរ៉ុប បាន​អនុ​ម័ត​លើ​សេចក្ដីសម្រេច​មួយ​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​អំពាវ​នាវ​ឱ្យ​មាន​​ការ​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​ ប្រឆាំង​នឹង​បុគ្គល និង​អង្គ​ភាព​ទាំង​ឡាយ​របស់​អ៊ីរ៉ង់​ ដែល​មាន​ការជាប់​ពាក់​ព័ន្ធនឹងកា​រ​រំលោភ​សិទ្ធិ​មនុស្ស ខណៈខ្លួនក៏បានបោះឆ្នោតក្នុងការកំណត់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាក្រុមភេរវករមួយផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ