អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ផ្តល់បទសម្ភាសនៅទីក្រុងមូស្គូ ប្រទេសរុស្សី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ប្រភពស្និទ្ធនឹងលោក ពូទីន ព្រមានថា សង្គ្រាមនុយក្លេអ៊ែរអាចនឹងកើតឡើង ប្រសិនបើរុស្ស៊ីចាញ់សង្គ្រាមនៅអ៊ុយក្រែន

ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មួយរូប បានព្រមានអង្គការណាតូ (NATO) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការបរាជ័យរបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន អាច​បង្ក​ឱ្យ​មាន​​ជា​ស​ង្គ្រាម​នុយ​ក្លេអ៊ែរកើតឡើង។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក Sergei Lavrov ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​លោក ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អាមេរិកព្យាយាមបន្ថយឥទ្ធិពលរុស្ស៊ី និងចិន តាមរយៈការកៀរគរប្រទេសផ្សេងឱ្យជួយ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមគ្រប់គ្រងឥទ្ធិពលទាំងរុស្ស៊ី និងចិន ដោយមានការជួយជ្រោមជ្រែងពីប្រទេសដទៃទៀត ប៉ុន្តែប្រទេសទាំងពីរបានដឹងពីសកម្មភាពទាំងនេះមុនរួចទៅហើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) តាមរយៈតំណភ្ជាប់វីដេអូ នៅទីក្រុង Davos ប្រទេសស្វីស ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ថាការផ្គត់ផ្គង់រងក្រោះដល់អ៊ុយក្រែនគួរតែធ្វើឱ្យបានលឿនតាមដែលអាចធ្វើទៅបាន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់វេទិកាសេដ្ឋកិច្ចពិភព​លោក (World Economic Forum) នៅថ្ងៃពុធម្សិលមិញថា ការផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសរបស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ គួរ​តែ​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់​រហ័ស និង​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ ឱ្យបានមុនពេលដែលរុស្ស៊ីអាចរៀបចំការវាយប្រហារ​ថ្មី​ណាមួយ​បាន។

រូបថតឯកសារ៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ថ្លែងទៅកាន់សមាជិកអ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលរៀបចំជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេនៅឯការិយាល័យសភា Commonwealth ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ ប្រកាសចុះចេញពីតំណែងនៅដើមខែក្រោយ

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក​ស្រី ចាស៊ីន​ដា អាឌើន (Jacinda Ardern) នៅថ្ងៃព្រហស្បតិ៍​នេះ បាន​ធ្វើ​សេចក្តី​ប្រកាស​ដ៏​គួ​រ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ ដោយ​ថា ខ្លួនមិនអាចបន្តដឹកនាំប្រទេសទៀតទេ ហើយនឹងចុះចេញពីតំណែងនៅដើមខែកុម្ភៈខាងមុខនេះ ដោយនឹងមិនឈរឈ្មោះបោះឆ្នោតសាជាថ្មីផងដែរ។

បុគ្គលិក​រៀបចំសាកសព​ជន​រង​គ្រោះ​នៅ​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ ចំ​ពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ​ក្នុង​ក្រុង Brovary ខាង​ក្រៅ​ទីក្រុង Kyiv ប្រទេស​អ៊ុយក្រែន ​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០២៣។

រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រជិតទីក្រុងកៀវ

ប្រធានប៉ូលិស​ជាតិ​អ៊ុយក្រែន បានឱ្យដឹងថា មនុស្សចំនួន១៨នាក់ ដែលក្នុងនោះរួមមានរដ្ឋមន្ត្រី​មហា​ផ្ទៃ​​អ៊ុយ​ក្រែន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត​ បានស្លាប់នៅថ្ងៃពុធនេះ ក្នុងហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រមួយនៅតំបន់ជាយក្រុងខាងក្រៅទីក្រុងកៀវ (Kyiv)។

ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vucic ចូលរួមសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហុងគ្រី លោកស្រី Katalin Novak និងអតីតនាយករដ្ឋមន្ត្រីឆែក លោក Andrej Babis នៅរបាំងព្រំដែនហុងគ្រី-ស៊ែប៊ី ក្បែរទីក្រុង Kelebia ប្រទេសហុងគ្រី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ស៊ែប៊ី ស្នើរុស្ស៊ីបញ្ចប់ការប្រកាសជ្រើសរើសពលរដ្ឋខ្លួនសម្រាប់ចូលរួមសង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីស៊ែប៊ី លោក Aleksander Vucic បានឱ្យដឹងថា ប្រទេសរុស្ស៊ីគួរតែបញ្ឈប់កិច្ចខិតខំប្រឹងប្រែងនានារបស់ខ្លួន ក្នុងការជ្រើសរើសជនជាតិស៊ែប៊ី ដើម្បីចូលរួមប្រយុទ្ធជាមួយក្រុមហ៊ុនយោធាឯកជន Wagner Group នៅក្នុងប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងការបរទេសចិន ស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងខែកុម្ភៈខាងមុខ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសចិនស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)​ មកកាន់ប្រទេសនេះ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខ។

ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅចូលរួមកិច្ចសន្ទនារបស់មេដឹកនាំ APEC ជាមួយក្រុមប្រឹក្សាធុរកិច្ច APEC ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

ប្រធានាធិបតីវៀតណាមលាលែងចេញពីតំណែង ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបអំពើពុករលួយក្នុងប្រទេស

រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា លោកប្រធានាធិបតី ​ង្វៀន សួនហ៊្វុក ​ (Nguyen Xuan Phuc) បានលាលែងចេញពីតំណែង បន្ទាប់ពីគណបក្ស​កុម្មុយនីស្ត​វៀតណាម (Communist Party) ដែលកំពុងកាន់អំណាច បានស្តីបន្ទោសរូបលោកទាក់ទងនឹងការបំពាន និង​ការប្រព្រឹត្ត​ខុស​ដោយមន្ត្រីនៅក្រោមការគ្រប់គ្រងរបស់លោក។

អ្នកស្រី Paetongtarn Shinawatra អាយុ៣៦ឆ្នាំ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្លែងនៅពេលនាងចូលរួមសន្និសីទសារព័ត៌មានរបស់គណបក្សភឿថៃ នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ប្រកាសឈរឈ្មោះជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំនេះ

កូនស្រីរបស់អតីត​នាយករដ្ឋមន្ត្រី​ថៃដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បី​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ខណៈ​បក្ស​ប្រឆាំងដ៏​សំខាន់​មួយ​នេះព្យាយាម​ឡើង​មក​កាន់​កាប់​អំណាចឡើង​វិញ បន្ទាប់ពីត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពី៨​ឆ្នាំមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ចូលរួមសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

រុស្ស៊ីថាខ្លួននឹងកម្ទេចរថក្រោះដែលអង់គ្លេសផ្ដល់ដល់អ៊ុយក្រែនទាំងអស់

វិមានក្រឹមឡាំង (Kremlin) បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា រថក្រោះដែ​ល​អង់គ្លេសគ្រោងនឹង​បញ្ជូនទៅកាន់​អ៊ុយ​ក្រែន នឹងត្រូវបានកម្ទេចដោយកងទ័ពរុស្ស៊ី ដោយខ្លួន​ក៏បានព្រមានលោកខាងលិចថា ការផ្គត់​ផ្គង់​អាវុធ​ទំនើប​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែន​នឹង​មិន​អាច​ផ្លាស់​ប្តូរលទ្ធផលនៃសង្គ្រាមនោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ