ទិដ្ឋភាព​ទូទៅ​នៃ​កន្លែង​ដែល​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​បាន​បំផ្ទុះ​ ចំពេល​មាន​ការ​វាយ​ប្រហារ​លើ​អគារ Sikh ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ២០២២។

អតីតសមាជិកសភាអាហ្វហ្កានីស្ថានជាស្ត្រីម្នាក់ត្រូវបានគេបាញ់សម្លាប់ក្នុងទីក្រុងកាប៊ុល

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ឱ្យ​ដឹង​ថា អតីតសមាជិកសភាអាហ្វហ្កានីស្ថាន​ជាស្ត្រីមួយរូប ត្រូវ​បាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់អ​ត្តសញ្ញាណបាញ់សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន ក្នុងរដ្ឋធានីកាប៊ុល (Kabul)។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht ចូលរួមសន្និសីទសារព័ត៌មានស្តីពីរថក្រោះប្រយុទ្ធ Puma បន្ទាប់ពីកិច្ចប្រជុំនៅក្រសួងការពារជាតិ ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លាលែងពីតំណែង ស្របពេលមានការរិះគន់ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់ លោកស្រី Christine Lambrecht បានលាលែងចេញពីរដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃចន្ទ​ម្សិល​មិញ​នេះ ដែល​កើត​ឡើង​ស្រប​ពេល​ដែលមាន​កា​រ​រិះគន់​អំពី​សមត្ថ​ភាព​របស់​លោក​ស្រី ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួបជាមួយប្រមុខនៃសាធារណរដ្ឋ Bashkortostan Radiy Khabirov នៅ Ufa ប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ពូទីន ថាប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនដំណើរការទៅយ៉ាងរលូន

ប្រធានាធិបតី​រុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានឱ្យដឹងថា ប្រតិបត្តិការយោធារបស់ខ្លួន​នៅអ៊ុយ​ក្រែន​ បាន​​វិវត្តទៅ​មុខ​ប្រកប​ដោយ​ភាពវិជ្ជ​មាន ខណៈលោកសង្ឃឹមថា ទាហានរបស់ខ្លួននឹងទទួលបានជ័យជម្នះបន្ថែមទៀត។

ក្រុមជួយសង្គ្រោះបានសែងសាកសពជនរងគ្រោះចេញពីកន្លែងធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅទីក្រុង Pokhara ប្រទេសនេប៉ាល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

មនុស្សយ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់

យ៉ាងហោចណាស់​ មាន​មនុស្ស​ចំនួន ៦៨​នាក់ បាន​ស្លាប់​បន្ទាប់​ពី​ករណី​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​មួយរបស់​ក្រុម​ហ៊ុន​អាកាស​​​ចរណ៍ Yeti Airlines បានធ្លាក់​នៅទី​ក្រុង Pokhara ក្នុង​ប្រទេស​នេប៉ាល់​ កាល​ពីថ្ងៃអា​ទិត្យ​ម្សិល​មិញ ដែល​នេះ​គឺ​ជា​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​ដ៏អាក្រក់​បំផុត​មួយ​ក្នុង​រយៈពេល៣ទសវត្សរ៍​ចុង​ក្រោយ​ក្នុង​ប្រទេស​មួយ​នេះ។

(ឆ្វេង) លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) អ្នកនាំពាក្យសភា Duma របស់​រុស្ស៊ី​ និងប្រធានាធិបតី Vladimir Putin ចូលរួមសម័យប្រជុំសភា Duma ដែលជាសភាជាន់ទាប នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨។

បុគ្គលដែលស្និទ្ធនឹងលោក ពូទីន ស្នើឱ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នករិះគន់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

នៅថ្ងៃសុក្រនេះ បុគ្គលដែលស្និទ្ធនឹងលោក ពូទីន បានស្នើឱ្យរឹបអូស​យកទ្រព្យសម្បត្តិ​របស់ពលរដ្ឋ​រុស្ស៊ី​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះកងក​ម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី និង​ប្រឆាំង​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។

ប្រជាជន​ទុក​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ខាង​ក្រៅសាល Nippon Budokan ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០២២ មុន​ពិធី​បុណ្យ​សព​រដ្ឋ​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់។

ព្រះរាជអាជ្ញាជប៉ុន បានចោទប្រកាន់ជនសង្ស័យដែលបានបាញ់សម្លាប់លោក Shinzo Abe

ព្រះរាជអាជ្ញាជប៉ុន នៅថ្ងៃសុក្រនេះ បានចោទប្រកាន់បុរសដែលសង្ស័យថាបានបាញ់សម្លាប់អតីត​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe)។

អ្នក​ធ្វើ​ដំណើរ​ដើរ​អូសអីវ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង ​ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៊ីថាមិនឃើញមានគ្រោះថ្នាក់ណាមួយពីការដកចេញនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ចិនឡើយ

ទីភ្នាក់ងារព័ត៌មាន Tass បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់រស្ស៊ីមួយរូបដែល​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​មិន​ឃើញ​មាន​គ្រោះថ្នាក់ណាមួយពីការដកចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ទីក្រុងប៉េកាំងនោះ​ទេ​​ ហើយ​ថា​ខ្លួន​នឹង​មិន​រឹតបន្តឹង​ចំ​​ពោះ​អ្នកដំណើរមកពីប្រទេសចិនឡើយ។

បាតុករ​កាន់​បដាតវ៉ា ខណៈ​បុគ្គលិកនិង​និស្សិត​នៅ​សាកលវិទ្យាល័យ Liverpool ចូលរួម​ការ​ជួប​ជុំ​ក្នុង​អំឡុង​ពេល​ថ្ងៃ​នៃ​ការ​ធ្វើ​កូដកម្ម នៅ​ក្នុង​ទីក្រុង Liverpool ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

បុគ្គលិកសាកលវិទ្យាល័យជាង៧ម៉ឺននាក់នៅអង់គ្លេស នឹងធ្វើកូដកម្មរយៈពេល១៨ថ្ងៃទាមទារប្រាក់ឈ្នួលសមរម្យ

សហជីពសាកលវិទ្យាល័យ និង​មហាវិទ្យាល័យ (UCU) បាន​និយាយកាល​ពី​ថ្ងៃព្រ​ហស្បតិ៍​ថា បុគ្គលិក​ជាង៧០ ០០០នាក់ មក​ពី​សាកលវិទ្យាល័យ​ចំនួន​១៥០ នៅទូទាំងប្រទេសអង់គ្លេស នឹង​ធ្វើកូដកម្មរយៈពេល១៨​ថ្ងៃ នៅ​ចន្លោះ​ខែ​កុម្ភៈ និងខែមីនា ខាងមុខនេះ ជុំវិញប្រាក់ឈ្នួល លក្ខ​ខណ្ឌ​ការ​ងារ និងប្រាក់សោធននិវត្តន៍។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលស្គាល់ការរំលោភសិទ្ធិមនុស្សកាលពីអតីតកាល

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី ហើយលោកប្តេជ្ញាថានឹងទប់​ស្កាត់ការរំលោភសិទ្ធិមនុស្សបែបនេះមិនឱ្យកើតឡើងជាថ្មីទៀត​ឡើយ។

ទង់ជាតិ​អ៊ីរ៉ង់ ​ត្រូវ​បាន​គេ​ថត​នៅ​ពី​មុខ​អគារ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ ​ក្នុង​ក្រុង Tehran​ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។

អ៊ីរ៉ង់កាត់ទោសប្រហារជីវិតអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិដែលមានសញ្ជាតិអង់គ្លេសពីបទចារកម្ម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាន​រាយការណ៍ថា អ៊ីរ៉ង់​បាន​កាត់​ទោស​ប្រហារ​ជីវិ​តអតីត​អនុរដ្ឋ​មន្ត្រីក្រសួងការពារជាតិ​អ៊ីរ៉ង់ម្នាក់ ដែល​មាន​សញ្ជាតិ​ពីរគឺ​ អ៊ីរ៉ង់-អង់គ្លេស ពីបទ​ «លួចយកការណ៍​ឱ្យអង់​គ្លេស»។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ