បទ​សម្ភាសន៍​៖​ កង្វះ​​យន្ត​ការ​​ជួយ​​ពី​រ​ដ្ឋ​​បង្ខំ​​ឱ្យ​​ពលករ​​ត្រឡប់​​មក​​ពី​ក្រៅ​​ប្រទេស​ មួយ​ចំនួន​​ធ្វើ​​ចំណាក​ស្រុក​​វិញ​

ក្នុងរយៈពេល​ប្រមាណ៤ខែ​អំឡុង​ភាគី​ថៃ​ប្រកាស​បិទ​ច្រកព្រំដែន​ជាមួយ​កម្ពុជា​កាលពី​ខែ​មីនា រហូតដល់​ខែកក្កដា ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​មាន​ចំនួន​ជាង១០ម៉ឺន​នាក់។

ថេង សាវឿន

បទ​សម្ភាសន៍​៖​ សុវត្ថិ​ភាព​​ដី​ធ្លី​ ទុន​ ទឹក​ ទីផ្សារ​ និង​​បច្ចេក​ទេស​ ​ជា​​កត្តា​​ជំរុញ​​ឱ្យ​​កម្ពុជា​​ជា​​ប្រទេស​​កសិកម្ម​​ខ្លាំង ​

កាលពី​ពេល​ថ្មី​ៗនេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​របស់​កសិករ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​ខ្មែរ​ក្លាយជា​ប្រទេស​កសិកម្ម​ខ្លាំង ត្បិត​កម្ពុជា​មាន​សក្តា​នុ​ពល​ស្រាប់។

បទសម្ភាសន៍៖ កម្មករ​ជាង២០ម៉ឺន​នាក់​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ១៩ ខណៈ​រដ្ឋាភិបាល​ចាត់​វិធាន​ជួយ​ជាបន្តបន្ទាប់

មន្ត្រី​ជាន់ខ្ពស់​ក្រសួងការងារ​អះអាង​ថា ​កម្មករ​លើ​វិស័យ​ការងារ​ក្នុង​ប្រព័ន្ធ​ជាង២០ម៉ឺន​នាក់​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ១៩ចាប់តាំងពី​ជំងឺ​នេះ​បាន​ផ្ទុះឡើង។

បទសម្ភាសន៍៖ ភរិយាលោកបណ្ឌិត កែម ឡី គ្មានសង្ឃឹមទទួលបានយុត្តិធម៌ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន

ភរិយា​លោក​បណ្ឌិត កែម ឡី គឺលោក​ស្រី ​ប៊ូ រចនា លើកឡើង​ថា លោកស្រី​គ្មាន​សង្ឃឹម​ឡើយ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ពិត​ក្រោម​ការដឹកនាំ​ដោយ​លោក ហ៊ុន សែន នោះ​ឡើយ។ ការ​លើកឡើង​នេះ ដោយ​លោកស្រី​ថា​ កម្ពុជាក្រោម​ការដឹកនាំ​របស់លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​ប្រទេស​ដែល​ធ្វើ​ឱ្យ​អំពើអាក្រក់​ទៅជា​ល្អ ឬ សទៅ​ជា​ខ្មៅ។

បទ​សម្ភាសន៍​៖ មន្ត្រី​​ជាន់​ខ្ពស់​​ក្រសួង​ការងារ​​ថា​​នឹង​​ពិភាក្សា​​ជា​មួយ​​ប្រមុខ​​រដ្ឋា​ភិបាល ជុំវិញ​​បញ្ហា​​ប្រឈម​​របស់​​បុគ្គលិក​​សេវា​​កម្សាន្ត​​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងការងារ​អះអាង​ថា​ ថ្នាក់ដឹកនាំ​ក្រសួង​នឹង​មាន​កិច្ចពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​បុគ្គលិក​ផ្នែក​សេវា​កម្សាន្ត​ និង​ចំណីអាហារ​ដែល​រង​ផល​ប៉ះពាល់​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា ​ឬកូ​វីដ១៩ ប្រមាណ​ជិត ៥០ម៉ឺន​នាក់។

បទ​សម្ភាសន៍​៖​ ការ​​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​​ដល់​​ជន​​ក្រីក្រ​ និង​​ងាយ​​រង​គ្រោះ​ដោយ​​គ្មាន​​តម្លា​ភាព​ និង​​សមធម៌​ ជា​​គ្រោះ​​​ទ្វេ​ដង​​សម្រាប់​​ជន​រង​គ្រោះ​​ពិត​ប្រាកដ ​

វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ បាន​អូស​បន្លាយ​ប្រមាណ ៦ខែ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ពិសេស​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល​ជាដើម។

បទសម្ភាសន៍៖ អ្នកធ្វើការងារសេវាកម្មកម្សាន្ត ថ្ងៃខ្លះរកបាយមិនបានឱ្យកូនបរិភោគ

បញ្ហាមេរោគកូវីដ១៩ បានធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ការងារ ដោយអ្នកខ្លះបាត់បង់ទាំងស្រុង ហើយអ្នកខ្លះបាត់បង់មួយផ្នែក។

បទ​សម្ភាសន៍​៖​ ពលរដ្ឋ​​ឆ្លង​ដែន​​ខុស​ច្បាប់​​ទៅ​​ថៃ​​រង​​ការ​​ជំរិត​​យក​​ប្រាក់​​

ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ​ដើម្បី​រក​ការងារ​ធ្វើ​ បើ​ទោះជា​ថៃ​បិទ​ព្រំដែន​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩។

បទ​សម្ភាសន៍​៖​ អតិថិជន​​ម្នាក់​​ថា​ ធនាគារ​​បង្ខំ​​ឱ្យ​​បង់​ប្រាក់​​ផ្ទុយ​ពី​​រដ្ឋា​ភិបាល​​ប្រកាស​

​កាលពី​ថ្ងៃទី២៧ ខែមីនា ធនាគារជាតិ​បាន​ចេញ​វិធានការ ៩ចំណុច​ ដើម្បី​កុំឱ្យ​ស្ថាប័ន​ផ្តល់​កម្ចី​បង្ខំ​អតិថិជន​ឱ្យ​សងបំណុល ទាំងដែល​ពួក​គេ​បាត់បង់​ចំណូល។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

បទសម្ភាសន៍៖ ធនាគារ​​មិន​​រឹប​​អូ​ស​ទេ​ តែ​​សុំ​​ឱ្យ​​អ្នក​ខ្ចី​​ស្មោះ​ត្រង់​

​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ បាន​ប៉ះពាល់​សេដ្ឋកិច្ច​ស្ទើរគ្រប់​វិស័យ​ ធ្វើ​ឱ្យ​អ្នកខ្ចី​លុយ​ពី​ធនាគារ​មាន​ចំនួន​កាន់តែ​កើនឡើង​ ដែល​មិន​មានលទ្ធភាព​រកលុយ​សង​ត្រឡប់​ដោយសារ​ពួក​គេ​បាត់បង់​ចំណូល។ អំឡុង​ពេលនេះ ​ខាង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ អះអាង​ថា មិន​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​អ្នកខ្ចី​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ