ស៊ើបអង្កេត៖ ទារកដែលបៅទឹកដោះគោមួយប្រភេទកើតជំងឺស្លេកស្លាំង
ឪពុកម្តាយដែលជាសមាជិកក្នុងក្រុម (Group) ហ្វេសប៊ុកឈ្មោះ ក្រុមអ្នកម្តាយឆ្លាតវៃ កាលពីអំឡុងខែមេសា ខ្លះបានបង្ហោះរូបកូនព្យួរសេរ៉ូម អ្នកខ្លះបានបង្ហោះរូបកូនយំ ខណៈអ្នកខ្លះទៀតបង្ហោះរូបកូនឈឺធ្ងន់រហូតបញ្ចូលឈាម អមដោយសាររៀបរាប់ពីស្ថានភាពជំងឺរបស់កូន។ សមាជិកក្រុមដែលមិនមានកូនឈឺ បានសរសេរសារបង្ហាញក្ដីអាណិតអាសូរ និងផ្តល់យោបល់លើកទឹកចិត្តជាដើម។