មនុស្ស​ខ្ទង់លាននាក់​ចូលរួម​ហែសព លោក​បណ្ឌិត កែម ឡី​

​តាម​ការប៉ាន់ស្មាន​របស់​គណកម្មការ​បុ​ណ្យ គឺមាន​មនុស្ស​ខ្ទង់​មួយ​លាន​នាក់ បាន​ចូលរួម​ហែ​ក្បួន​សព លោក​បណ្ឌិត កែម ឡី ចេញពី​វត្ត​ចាស់​ក្នុង​សង្កាត់​ជ្រោយចង្វា ឆ្ពោះទៅ​កាន់​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
​លោក ប៉ា ងួនទៀង គណកម្មការ​បុណ្យ​សព លោក កែម ឡី បានឲ្យដឹងថា តាម​ការប៉ាន់ស្មាន មាន​មនុស្ស​ចូល​ប្រមាណ​១​លាន​នាក់ ដោយ​ប្រវែង​ក្បួន​មាន​ចំងាយ​ប្រហែល​ជាង​៥​គីឡូម៉ែត្រ​។ ​ជាមួយគ្នា​នោះ អ្នករាយការណ៍វីអូឌី(​VOD) បានបញ្ជាក់​ថា ក្បាល​ក្បួន​ទៅដល់​ពេទ្យ​លោកសង្ឃ ហើយ​កន្ទុយ​ក្បួន​នៅមុខ​ពេទ្យ​កាល់ម៉ែ​ត្រ​។​ នេះ​មិន​ទាន់​រាប់​បញ្ជូល​មនុស្ស​រាប់រយ​នាក់ ដែល​ឈរ​រងចាំ​នៅ​ខាងក្រៅ​ក្បួន និង​ខ្លះ​ទៀត​រងចាំ​នៅខាងមុខ​ក្បួន​ផង​។​

​ទិដ្ឋភាព​នៃ​ការហែក្បួន​សព លោក​បណ្ឌិត កែម ឡី​

​មនុស្សម្នា​រាប់សែន​នាក់ បាន​ចូលរួម​ហែ​ក្បួន​សព លោក​បណ្ឌិត កែម ឡី ចេញពី​វត្ត​ចាស់​ក្នុង​សង្កាត់​ជ្រោយចង្វា ឆ្ពោះទៅ​កាន់​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
​ចាប់​តាំងពី​ព្រលឹម​ស្រា​ងៗ​មក ប្រជាជន​បាន​នាំគ្នា​ដាស់​សមាជិក​គ្រួសារ​ឲ្យ​ក្រោកពី​ដំ​ណែ​ក ដោយ​អ្នកខ្លះ​បាន​នាំយក​ទឹក​សុទ្ធ ភេសជ្ជៈ និង​ម្ហូបអាហារ​ទៅ​ឈរ​រង់ចាំ​តាម​ដងផ្លូវ សហព័ន្ធរុស្ស៊ី ផ្លូវ​ព្រះមុនីវង្ស ដែល​ក្បួន​សព​ត្រូវ​ឆ្លងកាត់​។​

គណៈកម្មការបុណ្យសពលោក កែម ​ឡី អំពាវនាវឲ្យអ្នកចូលរួមប្រកាន់ធម៌អត់ធ្មត់​

គណៈកម្មការរៀបចំ​បុណ្យសពលោក​ កែម ឡី អំពាវនាវឲ្យអ្នកចូលរួមទាំងអស់​ប្រកាន់ នូវធម៌អត់ធ្មត់ ពេលដង្ហែសពទៅខេត្តតាកែវស្អែកនេះបើទោះជាមានឧបសគ្គអ្វីកើត ឡើងក៏ ដោយ។​

គណៈកម្ម​ការ​បុណ្យ​​លោក​កែម ឡី​៖ នឹង​មាន​អ្នក​​ថ្មើរ​ជើងសម្រាប់​អ្នក​ចង់​ចូល​រួមចម្ងាយ​ខ្លី

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​ឲ្យ​ដឹងថាអ្នក​ចូល​រួម​ដែល​មិន​នៅ​ក្នុង​ក្បួនដង្ហែ ទៅ​ដល់​ខេត្ត​តាកែវ អាច​​ចូល​រួម​ដើរ​ដោយ​ថ្មើរ​ជើង​បាន​ក្នុង​រយៈចម្ងាយ​ខ្លី។

ក្បួន​ដង្ហែសព​លោក កែម ឡីនឹង​ត្រូវ​បែង​ចែក​ចេញ​ជា១១ជួរ

គណៈកម្មការបុណ្យសពលោក កែម ឡី បានឲ្យដឹងថា ក្បួនដង្ហែសពលោកនឹងត្រូវបែងចែកចេញជា១១ជួរ ក្នុងការហែសពលោកទៅកាន់ខេត្ត តាកែវ នៅព្រឹកថ្ងៃអាទិត្យនេះ។
សពរបស់លោកកែម ឡី និងត្រូវហែទៅបញ្ចុះនៅភូមិកំណើតរបស់លោកនៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃអាទីត្យទី២៤ កក្កដានេះ។

គណៈកម្ម​ការ​រំពឹងថាអ្នកហែសពលោក កែម ឡី មានយ៉ាងតិច​​៥០ម៉ឺននាក់

គណៈកម្មការបុណ្យអះអាងថាចំនួនអ្នកចូលរូមដង្ហែសព​លោក កែម ឡី ចេញពីវត្តចាស់​ក្នុងរាជធានីភ្នំពេញ​ទៅកាន់ខេត្តតាកែវនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះអាចនឹងមានអ្នកចូលរួមយ៉ាងតិច​៥០ម៉ឺននាក់។

បណ្តុំអង្គការ​សមាគមអំពាវនាវឲ្យសមាជិកខ្លួនចូលរួមដង្ហែសពលោក កែម ឡី

បណ្តុំអង្គការ​សមាគមចំនួន៦បាន​អំ​​ពា​វ​នា​វ​ឲ្យស​មា​ជិ​​ករបស់ខ្លួន​ចូ​​ល​រូ​មដង្ហែសពអ្នកវិភាគបញ្ហា​សង្គមលោក កែ​ម ឡី ឲ្យ​បាន​​ច្រើន​កុះ​ក​​រ​​នៅចុងសប្តាហ៍នេះ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​គោរពលោក​ កែម ឡី នៅព្រឹកនេះ​

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា​បានទៅគោរពសពលោក កែម ឡី ដែលតម្កល់​ទុកនៅវត្តចាស់នៅព្រឹកនេះ ហើយបានសម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព។​

ព្រះ​អង្គ​ សាន​ សុជា (រូបភាពពីហ្វេសប៊ុករបស់ព្រះ​អង្គ​ សាន​ សុជា)

អ្នក​មាន​ទំនាក់​ទំនងជាមួយ​លោក ​កែម ឡី​ មុនពេលគាត់​ស្លាប់ ​ចាកចេញពីកម្ពុជា

ការ​ចាក​ចេញ​របស់ប្រធានសមាគម​ធម្មកថិកល្បីឈ្មោះ​មួយ​អង្គ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល។ ខ្សែរ​វីដេអូ​ដែល​ផ្សាយ​ផ្ទាល់​តាម​រយៈ​​គេហទំព័រហ្វេសប៊ុក(Facebook)​របស់​ព្រះ​អង្គ​នៅម៉ោង១០យប់​ម៉ោង​នៅ​ប្រទេសអូស្រ្តាលី (ត្រូវនឹង​ម៉ោង៧យប់​ម៉ោង​នៅ​ប្រទេសកម្ពុជា) ​ថ្ងៃ​ពុធ ទី២០ ខែ​កក្កដា​…

ក្រុមជាងកំពុងសាងសង់ចេតិយតម្កល់សពលោក កែម ឡី ក្នុងខេត្តតាកែវ (ដោយ ទូច សុខា)

បទ​យកការណ៍៖ សពលោក កែម ឡី នឹងត្រូវតម្កល់ក្នុងចេតិយនៅខេត្តតាកែវ

កម្មករនិងជាងសំណង់​ប្រមាណជា​១០នាក់​កំពុងញាប់ដៃ​ញាប់​ជើង​ ដោយ​មាន​ខ្លះ​ជញ្ជូន​ឥដ្ឋ ខ្លះ​ទៀត​លាយ​ស៊ីម៉ងត៍ និង​ខ្លះទៀត​កំពុង​ឆាយ​ពង្រាប​ដីជា​ដើម។ កម្មករនិង​ជាង​សំណង់…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ