គណៈកម្ម​ការ​បុណ្យ​​លោក​កែម ឡី​៖ នឹង​មាន​អ្នក​​ថ្មើរ​ជើងសម្រាប់​អ្នក​ចង់​ចូល​រួមចម្ងាយ​ខ្លី

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​ឲ្យ​ដឹងថាអ្នក​ចូល​រួម​ដែល​មិន​នៅ​ក្នុង​ក្បួនដង្ហែ ទៅ​ដល់​ខេត្ត​តាកែវ អាច​​ចូល​រួម​ដើរ​ដោយ​ថ្មើរ​ជើង​បាន​ក្នុង​រយៈចម្ងាយ​ខ្លី។

ក្បួន​ដង្ហែសព​លោក កែម ឡីនឹង​ត្រូវ​បែង​ចែក​ចេញ​ជា១១ជួរ

គណៈកម្មការបុណ្យសពលោក កែម ឡី បានឲ្យដឹងថា ក្បួនដង្ហែសពលោកនឹងត្រូវបែងចែកចេញជា១១ជួរ ក្នុងការហែសពលោកទៅកាន់ខេត្ត តាកែវ នៅព្រឹកថ្ងៃអាទិត្យនេះ។ សពរបស់លោកកែម ឡី និងត្រូវហែទៅបញ្ចុះនៅភូមិកំណើតរបស់លោកនៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃអាទីត្យទី២៤ កក្កដានេះ។

គណៈកម្ម​ការ​រំពឹងថាអ្នកហែសពលោក កែម ឡី មានយ៉ាងតិច​​៥០ម៉ឺននាក់

គណៈកម្មការបុណ្យអះអាងថាចំនួនអ្នកចូលរូមដង្ហែសព​លោក កែម ឡី ចេញពីវត្តចាស់​ក្នុងរាជធានីភ្នំពេញ​ទៅកាន់ខេត្តតាកែវនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះអាចនឹងមានអ្នកចូលរួមយ៉ាងតិច​៥០ម៉ឺននាក់។

បណ្តុំអង្គការ​សមាគមអំពាវនាវឲ្យសមាជិកខ្លួនចូលរួមដង្ហែសពលោក កែម ឡី

បណ្តុំអង្គការ​សមាគមចំនួន៦បាន​អំ​​ពា​វ​នា​វ​ឲ្យស​មា​ជិ​​ករបស់ខ្លួន​ចូ​​ល​រូ​មដង្ហែសពអ្នកវិភាគបញ្ហា​សង្គមលោក កែ​ម ឡី ឲ្យ​បាន​​ច្រើន​កុះ​ក​​រ​​នៅចុងសប្តាហ៍នេះ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​គោរពលោក​ កែម ឡី នៅព្រឹកនេះ​

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា​បានទៅគោរពសពលោក កែម ឡី ដែលតម្កល់​ទុកនៅវត្តចាស់នៅព្រឹកនេះ ហើយបានសម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព។​
ព្រះ​អង្គ​ សាន​ សុជា (រូបភាពពីហ្វេសប៊ុករបស់ព្រះ​អង្គ​ សាន​ សុជា)

អ្នក​មាន​ទំនាក់​ទំនងជាមួយ​លោក ​កែម ឡី​ មុនពេលគាត់​ស្លាប់ ​ចាកចេញពីកម្ពុជា

ការ​ចាក​ចេញ​របស់ប្រធានសមាគម​ធម្មកថិកល្បីឈ្មោះ​មួយ​អង្គ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល។ ខ្សែរ​វីដេអូ​ដែល​ផ្សាយ​ផ្ទាល់​តាម​រយៈ​​គេហទំព័រហ្វេសប៊ុក(Facebook)​របស់​ព្រះ​អង្គ​នៅម៉ោង១០យប់​ម៉ោង​នៅ​ប្រទេសអូស្រ្តាលី (ត្រូវនឹង​ម៉ោង៧យប់​ម៉ោង​នៅ​ប្រទេសកម្ពុជា) ​ថ្ងៃ​ពុធ ទី២០ ខែ​កក្កដា​...
ក្រុមជាងកំពុងសាងសង់ចេតិយតម្កល់សពលោក កែម ឡី ក្នុងខេត្តតាកែវ (ដោយ ទូច សុខា)

បទ​យកការណ៍៖ សពលោក កែម ឡី នឹងត្រូវតម្កល់ក្នុងចេតិយនៅខេត្តតាកែវ

កម្មករនិងជាងសំណង់​ប្រមាណជា​១០នាក់​កំពុងញាប់ដៃ​ញាប់​ជើង​ ដោយ​មាន​ខ្លះ​ជញ្ជូន​ឥដ្ឋ ខ្លះ​ទៀត​លាយ​ស៊ីម៉ងត៍ និង​ខ្លះទៀត​កំពុង​ឆាយ​ពង្រាប​ដីជា​ដើម។ កម្មករនិង​ជាង​សំណង់...

សាលារាជធានីភ្នំពេញ​អនុញ្ញាតឲ្យហែសពលោក កែម ឡី តាមផ្លូវដែល​​ស្នើសុំ​

សាលារាជធានីភ្នំពេញសម្រេចអនុញ្ញាតឲ្យគណៈកម្មការ​និងក្រុមគ្រួសារហែសពលោក កែម ឡី តាមផ្លូវដូចការស្នើសុំ ដែលផែនការហែចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៤ខែកក្កដា។

ព្រះសង្ឃមួយអង្គត្រូវបានបណ្តេញចេញពីវត្តបន្ទាប់ពីចូលរួមបុណ្យសពបណ្ឌិត កែម ឡី

ព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបងអះអាងថាព្រះអង្គរងការគំរាមចាប់ផ្សឹកនិងចាប់ដាក់គុកដោយចោទពីបទល្មើ​សជាច្រើនករណី បន្ទាប់ពីព្រះអង្គបានចូលរួមទេសនាបុណ្យសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១៣ ខែកក្កដា។
All articles loaded
No more articles to load