តុលាការនឹងបន្តសាកសួរជនសង្ស័យសម្លាប់លោក កែម ឡី នៅថ្ងៃស្អែកទៀត
ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាតុលាការនឹងបន្តសាកសួរបុរសម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី នៅថ្ងៃស្អែកបន្តទៀត។អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ អឿត អាង ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។