Global Witness ថ្កោលទោស​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​

​អង្គការ Global Witness នៅថ្ងៃនេះ បាន​ថ្កោលទោស​យ៉ាង​ដាច់ខាត​ចំពោះ​ឃាតកម្ម​ដ៏​ឃោ​ឃៅ​ទៅលើ​លោក​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
​លោក Patrick Alley សហ​ស្ថាបនិក​នៃ​អង្គការ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស បាន​ថ្លែង​ប្រាប់​វី​អូ​ឌី​តាមរយៈ​សារ​អេឡិចត្រូនិច​នៅ​ថ្ងៃ​អាទិត្យ​នេះថា នេះ​គឺជា​ឃាតកម្ម​ថ្មី​បំផុត​ទៅលើ​សកម្មជន និង​អ្នកកាសែត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ធ្វើឡើង ដើម្បី​វាយប្រហារ​ទៅ​លើ​សំឡេង​ប្រឆាំង និង​អនុញ្ញាត​ឲ្យ​វប្បធ​ម៌និ​ទណ្ឌ​ភាព​បន្ត​កើតមាន​។​

សាកសពរបស់លោក កែម ឡី ត្រូវបញ្ជូនទៅវត្តចាស់នៅ​សង្កាត់ជ្រោយចង្វារ

សាកសពរបស់លោក កែម ឡី នៅម៉ោង២និង៣០នាទីសៀលនេះ ត្រូវបានបញ្ជូន​ចេញពីម៉ាត​នៅស្តុ​ប​បូ​ក​គោ កន្លែងដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាល​ពីព្រឹកម៉ោង៩នេះ។សាកស​ពត្រូវបានដឹកចេញតាមរយៈរថយន្តឡិចស៊ីសពណ៌សរបស់​លោក​ ដែលចត​នៅមុខ​ម៉ាត​ល​ក់​ទំនិញនោះ។ ក្រុមគ្រួសារអះអាងថា​ការដឹកនាំទៅវត្តចាស់នេះ ដោយ​សារ​ផ្ទះរបស់​លោក​ដែល​ស្ថិ​តនៅខាងត្បូង​ផ្សារ​បឹងកេងកង ពិបាករៀបចំពិធីសព។

មហាជន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី​

​លោក កែម ឡី ដែល​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម​ឯករាជ្យ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ស្លាប់​នៅក្នុង​ម៉ា​ត នៅ​ម្ដុំ​ស្តុប​បូកគោ នៅ​ប្រហែល​ម៉ោង ៩​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
​ឃាតកម្ម​ទៅលើ​លោក កែម ឡី ត្រូវបាន​មហាជន​ប្រតិកម្ម​ជា​បន្តបន្ទាប់​រហូត​មកដល់​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ​។​
​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​បាន​បង្ហាញ​ក្ដី​រន្ធត់ និង​ក្ដី​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ឃាតកម្ម​ទៅលើ​លោក​បណ្ឌិត កែម ឡី​។​

លោក កែម ឡី៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ”

លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មាន់​កំាភ្លើងបាញ់សម្លាប់​នៅម៉ោ​ង​ប្រ​មា​​ណ​​៩​ព្រឹកថ្ងៃ​អាទិត្យនេះនៅ​ម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ភរិយារបស់​លោ​ក កែម ឡី អ្នកស្រី ប៊ូ រច​នា​ បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជារឿងនយោបាយ ដោយច្រាន​ចោលការ​លើកឡើ​ង​ពី​រឿ​ងជំ​ពាក់លុយគេ។

ភរិយាលោក កែម ឡី​ ចាត់ទុកការបាញ់សម្លាប់ប្តីជារឿងនយោបាយ

ភរិយារបស់លោក កែម ឡី បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជា​រឿង​នយោ​បាយ ដោយ​ច្រាន​ចោល​ការលើកឡើង​ពីរឿងជំពាក់លុយគេ។លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យ​ត្រូវបានខ្មាន់កំា​ភ្លើងបាញ់​សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

សមត្ថកិច្ចចាប់បានខ្មាន់កាំភ្លើងបាញ់ប្រហារលោកបណ្ឌិត កែម ឡី

ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅក្រោយហេតុការណ៍ឃាតកម្មបានកើតឡើង។
ព័ត៌មានបឋមពីកន្លែងកើតហេតុ ដែលរាយការណ៍ដោយអ្នកយកព័ត៌មានរបស់វីអូឌី បានឲ្យដឹងថា ខ្មាន់កាំភ្លើងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅម្ដុំវត្តស្វាយពពែ។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាតស្តុបបូកគោ

លោក កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន ៣គ្រាប់ នៅក្នុង Star Mart របស់ការ៉ាស់ស៊ាំង Caltex នៅម្ដុំស្តុបបូកគោក នៅម៉ោងប្រហែល ៨ និង៤៥នាទីព្រឹកនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ