អាមេរិកផ្តល់ជំនួយបន្ថែម៥លានដុល្លារ​ដើម្បី​លើក​កម្ពស់​សុខភាព​របស់ជនរងគ្រោះពីរបបខ្មែរក្រហម

ទីភ្នាក់ងារ​ផ្តល់ជំនួយ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ (USAID) បាន​ប្រកាស​ផ្តល់ជំនួយជា​ទឹក​ប្រាក់ ៥ លានដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​នៅក្នុង​គម្រោង​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នករស់រាន​មាន​ជីវិត​ពី​របបខ្មែរ​ក្រហម។

លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នារបបខ្មែរក្រហម ស្ថិតក្នុងសវនាការ​លើ​បណ្តឹង​សាទុក្ខ ឬបណ្តឹងតវ៉ារបស់លោក​ ក្នុងសំណុំរឿង ០០២/០២ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khmer Rouge Tribunal (ECCC))

លោក ខៀវ​ សំផន៖​ ខ្ញុំ​ស្លាប់​ទៅ​ចង​ចាំ​ជានិច្ច​ថា​ ខ្ញុំ​តែ​ម្នាក់​ឯង​ត្រូវ​គេ​កាត់​ទោស​ជា​និមិត្តរូប

អតីតមេដឹកនាំខ្មែរក្រហមមួយរូបបានផ្ញើសារចុងក្រោយ​ថា លោក​ស្លាប់​ទៅ​នឹង​នៅ​ច​ងចាំថា មាន​តែលោក​ម្នាក់​ប៉ុណ្ណោះត្រូវបានគេកាត់ទោសជានិមិត្តរូបឱ្យ​ទទួលខុសត្រូវពី​បទឧក្រិដ្ឋផ្សេងៗក្នុងរបប​ខ្មែរ​ក្រហម។

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

តុលាការ​ខ្មែរ​ក្រហម​ បន្ត​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់ ខៀវ​ សំផន​ នៅ​ថ្ងៃ​ទី​៤

អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្តបើក​សវនាការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សម្រាប់ថ្ងៃទី៤ និងជាថ្ងៃចុងក្រោយនៃសវនាការ​លើ​បណ្តឹង​សាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ លោក​ ខៀវ សំផន។

លោក នួន ជា (រូបខាងឆ្វេង) និងលោក ខៀវ សំផន (រូបខាងស្ដាំ) ក្នុងសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

តុលាការ​ខ្មែរ​ក្រហម​បន្ត​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​លោក​ ខៀវ សំផន

អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្ត​បើក​សវនាការនៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្រាប់ថ្ងៃទី៣ នៃសវនាការលើបណ្តឹងសាទុក្ខក្នុង​សំណុំ​រឿង ​០០២/០២ ប្រឆាំង​នឹង​ជន​ជាប់​ចោទ លោក​ ខៀវ សំផន។

លោក ខៀវ សំផន នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ (រូប​ពី ECCC)

តុលាការ​កំពូល​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​លោក ខៀវ សំផន

អង្គជំនុំជម្រះតុលាការ​កំពូល នៅថ្ងៃចន្ទនេះ បាន​បើក​​សវនាការលើបណ្តឹងសាទុក្ខរបស់​អតីតមេដឹកនាំកំពូលនៃរបបកម្ពុជា​​ប្រជាប្រធិប​​តេយ្យដូចការគ្រោងទុក បើទោះជាស្ថានភាព​ជំងឺកូវីដ-១៩នៅ​បន្តវាយ​លុក។

លោក ខៀវ សំផន នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ (រូប​ពី ECCC)

លោក​ ខៀវ​ សំផន​ អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នឹង​ឡើង​សវនា​ការ​ជា​ថ្មី​នៅ​សប្តាហ៍​ក្រោយ

អតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន នឹងបង្ហាញមុខសារជាថ្មីនៅក្នុងសវនាការមួយទាក់ទងនឹងបណ្តឹងសាទុក្ខរបស់លោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។

លោក ខៀវ សំផន នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ (រូប​ពី ECCC)

ECCC​ គ្រោង​បើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​ ខៀវ​ សំផន​ នៅ​​ពាក់​​កណ្តាល​​ខែ​​សីហា

អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម (ECCC) គ្រោងបើកសវនា​ការលើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ លោក ខៀវ សំផន នៅថ្ងៃទី១៦ ខែសីហា ខាងមុខនេះ បន្ទាប់ពីតុលាការសាលាដំបូងនៃសាលាក្តីកូនកាត់មួយនេះបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

មេធាវី​ការពារ​ក្តី​បន្ត​ជំទាស់​ការ​ប៉ុនប៉ង​យក​សំណុំ​រឿង​ក្តី​លោក​ មាស​ មុត​ ទៅ​ជំនុំ​ជម្រះ​

មេធាវីការពារក្តីឱ្យលោក មាស មុត អតីតកម្មាភិបាលខ្មែរក្រហម បានព្យាយាមជំទាស់ដំណើរការនីតិវិធីក្នុងការនាំយកសំណុំរឿង​០០៣ របស់លោក មាស មុត ទៅជំនុំជម្រះតាម​រយៈសេច​ក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ថា​សំណុំ​រឿង​របស់​លោក​ មាស មុត​ ត្រូវ​បន្ត​ទៅ​ជំនុំ​ជម្រះ​

សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហម នៅតែចាត់ទុកថា ដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹងជនជាប់ចោទ លោក មាស មុត នៅតែមានសុពលភាព ដែលតម្រូវថា រឿងក្តីនេះត្រូវបន្តទៅជំនុំជម្រះ។

សហ​ចៅក្រម​ស៊ើប​អង្កេត​បដិសេធ​បញ្ជូន​សំណុំ​រឿង​លោក មាស​ មុត​ ទៅ​ជំនុំ​ជម្រះ​

សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញ​​ក្នុងតុលាការ​កម្ពុជា បាន​បដិសេធសំណើ​​បញ្ជូនសំណុំរឿង០០៣ របស់​លោក មាស​ មុត ទៅជំនុំជម្រះ ខណៈមេធាវីដើមបណ្តឹង​រដ្ឋប្បវេណី​បានចាត់ទុកថាជារឿងអយុត្តិធម៌។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ