ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​ស្នើ​សុំ​ផែន​ទី​ពី​ក្រសួង​បរិស្ថាន​ដើម្បី​ដោះ​ស្រាយ​​វិវាទ​ព្រៃ​សហគមន៍​​ឧត្ដម​ស្រែ​ពស់

អភិបាលខេត្តកំពង់ស្ពឺ អះអាងថា អាជ្ញាធរកំពុងស្នើទៅក្រសួងបរិស្ថាន សុំផែនទី​ពាក់ព័ន្ធព្រៃសហគមន៍ឧត្តមស្រែពស់ ដើម្បីយកទៅដោះស្រាយបញ្ចប់វិវាទដីព្រៃសហគមន៍មួយនេះ​ ខណៈព្រៃឈើ​នៅតំបន់នោះនៅតែរងការកាប់បំផ្លាញ និងឈូសឆាយឥតឈប់ឈរ។

ទីតាំងដីដែលបានរងការឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋថា ព្រៃ​នៅ​សហគមន៍​ឧត្ដមស្រែពស់​នៅ​តែ​មាន​ការ​ឈូសឆាយ បើ​ទោះ​អភិបាល​ខេត្តកំពង់ស្ពឺ​ធ្លាប់​សន្យា​ការពារ

ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃមេត្តាធម្មជាតិ បានអះអាងថា ព្រៃឈើ​នៅតំបន់នេះនៅតែរកការកាប់បំផ្លាញ និងឈូសឆាយ បើទោះបីជាអភិបាលខេត្តកំពង់ស្ពឺធ្លាប់បានសន្យាថានឹងការពារ​ព្រៃនៅតំបន់នោះក៏ដោយ។​

លោក ជា សុផារ៉ា ចុះពិនិត្យមើលសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប។

ក្រសួងរៀបចំដែនដី​បើក​យុទ្ធនាការ​ចុះវាស់វែង​កំណត់​និយាមកា​ក្បាលដី​ក្នុង​តំបន់​អង្គរ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បាន​បើក​យុទ្ធនាការ​ចុះ​វាស់​វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀតស្ថិត​ក្រោម​ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋមួយចំនួនប្រដាប់ទៅដោយកាំបិត ចម្ពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្តព្រះសីហនុដែលបានចុះទៅអប់រំណែនាំឱ្យប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់សង់លើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។

នាយករដ្ឋមន្រ្តី​ប្រាប់​ទៅ​មេខ្លោង​ទន្ទ្រាន​ដីរដ្ឋ​នៅ​ខេត្តព្រះសីហនុ​ចូល​សារភាព ខណៈ​ពលរដ្ឋ​៤នាក់​ត្រូវ​បាន​ឃាត់ខ្លួន​រឿង​ទន្ទ្រាន​ដី​ក្រុមហ៊ុន​មួយ

លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ទៅ​​មេខ្លោងម្នាក់ដែលបាន​ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ ដែលកំពុងរត់គេចខ្លួន ឱ្យចូលខ្លួនទៅសារភាពកំហុស ស្របពេលសមត្ថកិច្ច​ខេត្ត​ព្រះសីហនុបាន​ចាប់​ខ្លួន​ពលរដ្ឋ៤នាក់ ក្នុងករណីទន្ទ្រានដីក្រុមហ៊ុនឯកជនមួយដែលបានទទួល​សិទ្ធិវិនិយោគពីរដ្ឋាភិបាល។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ប្តឹង​ជំទាស់​ការ​សម្រេច​របស់​តុលាការ​ខេត្តកោះកុង​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ

តំណាង​ពលរដ្ឋម្នាក់​ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ជាមួយ​ឧ​កញ៉ា ហេង ហ៊ុយ នៅ​ស្រុកស្រែអំបិល ខេត្តកោះកុង បាន​ប្តឹង​ជំទាស់​ការ​សម្រេច​របស់​សាលាដំបូងខេត្ត​នេះ។

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

ពលរដ្ឋ​​មាន​​​ជម្លោះ​ដីធ្លី​​នៅ​​​ជាប់បឹង​តាមោក​​ស្នើ​​តុលាការ​​​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួក​គេ​៧នាក់

តំណាង​ពលរដ្ឋមាន​ជម្លោះដីធ្លីនៅ​ជាប់​បឹងតាមោក ស្ថិតក្នុង​សង្កាត់​សំរោង​ត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន​ស្នើតុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ប្រកាន់លើ​ពួកគេ​៧នាក់។

ប្រជាពលរដ្ឋរស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ស្ថាប័ន​រដ្ឋ​ចំនួន​២​ឱ្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​២៥០​គ្រួសារ​នៅ​ជាប់​បឹងតាមោក

ស្ថាប័នរដ្ឋចំនួន២បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ និងដោះស្រាយបញ្ហា​​ដីធ្លី​ជូនពលរដ្ឋចំនួន២៥០គ្រួសារនៅ​ជាប់បឹង​តាមោក ខណៈតំណាងពលរដ្ឋ១៦នាក់ជាប់បណ្ដឹងនៅតុលាការ ក្រោយដើរតវ៉ារឿងជម្លោះដីធ្លី​នេះ។

ពលរដ្ឋ​ជិត​១ពាន់​គ្រួសារ​នៅ​ខេត្តកោះកុង​ស្នើ​មេឃុំ​ឡើង​កាន់​តំណែង​ថ្មី​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

ប្រជា​ពលរដ្ឋ​ជិត១ ០០០គ្រួសារ នៅ​ខេត្តកោះកុង ដែល​អះ​អាង​ថាកំពុង​មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ បានរកកិច្ចអន្តរាគមន៍ពីមេឃុំ​ឡើង​ថ្មី​ ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី ក្រោយជ​ម្លោះនេះអូស​បន្លាយ​ជាង១០​ឆ្នាំមកហើយ។

ពលរដ្ឋរស់នៅជាប់បឹងតាមោក មកគាំទ្រតំណាងរបស់ពួកគេដែលរងបណ្ដឹងរបស់អាជ្ញាធរ នៅថ្ងៃសវនាការសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «រារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​២នាក់​ចូល​បំភ្លឺ​នៅ​តុលាការ​ព្រឹកនេះ ក្រោយ​រងបណ្ដឹង​របស់​អាជ្ញាធរ

ប្រជាពលរដ្ឋ២នាក់ រស់​នៅ​ជាប់​បឹង​តាមោក ដែល​ត្រូវបាន​តុលាការចេញដីកា​​កោះហៅ បាន​​ចូល​ទៅ​បំភ្លឺនៅ​សាលា​ដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃ​អង្គារនេះ ក្រោយពួកគេប្រមូល​ផ្ដុំតវ៉ាទាមទារឱ្យមានដំណោះស្រាយ​រឿងដីធ្លី។

ផ្លូវ​មួយ​ខ្សែនៅក្នុង​ភូមិ​ពូឡេះ ត្រូវបានអះអាងថាមានក្រុមហ៊ុនមួយឈូសឆាយ និងដាក់របងព័ទ្ធជុំវិញទៀតផង។

ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​អះអាង​ថា ផ្លូវ​មួយ​ខ្សែ​ក្នុង​តំបន់​ត្រូវ​បាន​បិទ​ដោយ​ក្រុមហ៊ុន​មួយ

ពលរដ្ឋនៅខេត្តមណ្ឌលគិរី អះអាង​ថា ផ្លូវមួយខ្សែនៅក្នុងតំបន់ត្រូវបានបិទដោយម្ចាស់ដីឯកជន ប៉ុន្តែ​ពួកគាត់​មិនច្បាស់ថាអ្នកណាជាអ្នកនៅពីក្រោយការអភិវឌ្ឍនោះទេ ខណៈ​អាជ្ញាធរ​ឃុំ​ថា​មិនបានដឹងរឿងនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ