បញ្ហា​វិវាទដីធ្លី

ពលរដ្ឋថាត្រៀមខ្លួនស្លាប់លើដីមានជម្លោះជាមួយក្រុមហ៊ុនចិននៅកោះកុង

ប្រជាពលរដ្ឋរស់នៅស្រុកគិរីសាគរខេត្តកោះកុងដែលចោទថា ក្រុមហ៊ុនចិនរំលោភបំពានយកដីរបស់ពួកគាត់នោះបញ្ជាក់ជំហរថា ត្រៀមខ្លួនដុតគ្រឿងចក្រក្រុមហ៊ុន និងតតាំងដល់ស្លាប់នៅនិងកន្លែង។​

អ្នក​ភូមិ​​​មក​ពី​ខេត្ត​ព្រះវិហារ​ព្រមាន​បន្ត​ការ​តវ៉ាជា​ថ្មី​ បើ​គ្មាន​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី

ក្រុម​អ្នក​ភូមិ​មានជម្លោះដីធ្លីរ៉ាំរ៉ៃ​ជាមួយតំណាងរាស្ត្រខេត្ត​ព្រះវិហារ​មកពីគណបក្សប្រជាជនកម្ពុជា បាន​ឡើង​មក​ស្វែង​រកកិច្ចអន្តគមន៍ជាថ្មីពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យពន្លឿនដំណោះ​ស្រាយ​​ជូនពួកគេឲ្យបានឆាប់  ដោយព្រមាន​ថា នឹង​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ជា​ថ្មី ប្រសិនបើ​​​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ទេ​នោះ។

អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​នៅ​កោះកុង​ព្រមានបោះតង់មុខក្រសួងដែនដី

ប្រជាសហគមន៍ដីធ្លីនៅខេត្ត​កោះកុង ដែលមិនទាន់ទទួលបានដំណោះស្រាយ បាន​ព្រមានថា នឹងបោះតង់នៅមុខ​ក្រសួងដែនដី​ ដោយថា ​បើ​មិន​​ពន្លឿន​ដោះស្រាយ​ដីធ្លីជូន​ពួកគេ​តាម​ការ​សន្យា​។

អ្នកភូមិ៤នាក់នៅស្វាយរៀងត្រូវអាជ្ញាធរហៅសួរនាំបន្ទាប់ពីតវ៉ារឿងដីធ្លីនៅភ្នំពេញ

ពលរដ្ឋ៤នាក់នៅស្រុករមាសហែក ខេត្តស្វាយរៀងត្រូវបានអាជ្ញាធរកោះហៅទៅសួរនាំ បន្ទាប់ពីពួកគេឡើងទៅដាក់ញត្តិសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីតាមក្រសួងស្ថាប័នរដ្ឋនានា នៅភ្នំពេញ។

ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តចំនួន​៤ជួបជុំគ្នានៅភ្នំពេញរកដំណោះស្រាយ​

ប្រជាពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជិត២០០​នាក់​មកពី​ខេត្ត​ចំនួន​៤​ ប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញនៅព្រឹកនេះ ហើយបានយកញ្ញត្តិទៅដាក់នៅតាមក្រសួងស្ថាប័នរដ្ឋមួយចំនួន​ ដើម្បីសុំឲ្យពន្លឿនស្វែងរកដំណោះស្រាយឲ្យពួកគេឲ្យបានឆាប់រហ័ស។​

ក្រុមហ៊ុនពាក់ព័ន្ធរឿងផ្ទុះអាវុធនៅក្រចេះចោទថាពលរដ្ឋរំលោភយកដីរបស់ខ្លួន

ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខូអិលធីឌី ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលអភិវឌ្ឍលើវិស័យកសិឧស្សា ហកម្មនៅខេត្តក្រចេះបានចោទថា ពលរដ្ឋជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន។

ពល​រដ្ឋ​មាន​ទំនាស់​ជាមួយ​ក្រុម​​ហ៊ុន​ស្ករ​អំពៅ​កោះ​កុងឡើង​តវ៉ាបិទ​ផ្លូវនៅ​មុខ​ក្រុម​ហ៊ុន

ពល​រដ្ឋដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួ​យ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​កោះ​កុង បាន​នាំគ្នា​ជាង​១០០នាក់​តវ៉ាបិទ​ផ្លូវចូល​ក្រុម​ហ៊ុន​​ ​ទាម​ទារ​ ​សំណង​​ការ​ខូច​ខាត​ពី​ផល​ប៉ះ​ពាល់​ផល​ដំណាំ​​ រួម​ទាំង​ដី​ធ្លី​ដែលពួកគេ​ថា​​ក្រុម​ហ៊ុន​វាត​យកតាំង​ពី​ឆ្នាំ​២០០៦​។

ពលរដ្ឋ​ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ជុំ​វិញ​ដី​មាន​ជម្លោះ​ជាមួយ​សមាគម​ចិន

ក្រុមប្រជាពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយសមាគមចិនក្នុងខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាដាក់ញត្តិទៅក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដោយ​បាន​ស្នើ​សុំ​ស្ថាប័ន​នេះ ឲ្តយ​ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

ពល​រដ្ឋ​រាប់​រយ​នាក់​​​ដែល​មាន​ទំនាស់​ដី​ធ្លីជា​មួយ​ក្រុម​ហ៊ុន ហេ​ង អភិវឌ្ឍន៍ ​​ឡើង​មក​តវ៉ា​នៅ​សាលា​ខេត្ត​កណ្តាល

អ្នក​ភូមិ​រាប់​រយ​នាក់​​មក​ពី​ឃុំ​ចំនួន ៤ នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​អ្នក​ស្រី សៀង ចាន់ហេង បាន​​ឡើង​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​វិវាទ​របស់​ពួកគេ​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ។

តំណាងអ្នក​មានជម្លោះដីធ្លីនៅឧត្តរមានជ័យត្រូវបានដោះលែងវិញក្រោយឃុំខ្លួន១យប់

តំណាងអ្នកភូមិមានជម្លោះដីធ្លីម្នាក់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយនៅថ្ងៃនេះ ក្រោយឃុំខ្លួននៅស្នងការដ្ឋានអស់១យប់។

តុលាការឃុំខ្លួនបុរសពីរនាក់ករណីជម្លោះដីធ្លីជាមួយអាជ្ញាធរអប្សរា

សាលាដំបូង​ខេត្ដសៀមរាប បានសម្រេចឃុំខ្លួនបុរសពីរនាក់ នៅពន្ធនាគារបណ្ដោះអាសន្ន ដោយថា ពាក់ព័ន្ធដកបង្គោលព្រំដីរបស់រដ្ឋកាលពីល្ងាចថ្ងៃព្រហស្បតិ៍​ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

ពលរដ្ឋ ១៣គ្រួសារនៅសៀមរាបស្វែងរកអន្តរាគមន៍ជុំវិញជម្លោះដីធ្លី

ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ នៅខេត្ដសៀមរាប បាន​ស្នើសុំអន្ដរាគមន៍ពីលោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ឲ្យជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​​របស់​ពួកគេ បន្ទាប់ពីអាជ្ញាធរ​ក្រុងសៀមរាប ចេញលិខិត​អោយ​រុះរើផ្ទះ​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១៣គ្រួសារនោះ ដោយ​ចោទថា សង់លំនៅឋានលើដីមាន​ជម្លោះ។ ពលរដ្ឋនៅភូមិភ្នំក្រោម អ្នកស្រី គង់ សុភា ឲ្យដឹងថា អាជ្ញាធរក្រុងសៀមរាប បានចេញលិខិតឲ្យ​រុះរើផ្ទះពលរដ្ឋម្នាក់ក្នុងចំណោម ១៣គ្រួ​សារ កាលពីថ្ងៃអង្គារ​កន្លងម​ក​នេះ តា​ម​​ពាក្យ​បណ្ដឹង​របស់​លោក ព្រំ ឡាង អាណិកជនខ្មែរមកពីប្រទេសកាណាដា…
All articles loaded
No more articles to load