អ្នកជម្លោះដីធ្លីនៅខណ្ឌជ្រោយចង្វារ

អ្នកជម្លោះដីធ្លីនៅខណ្ឌជ្រោយចង្វារចោទសាលារាជធានីភ្នំពេញថាលួចដីពួកគេជួលឲ្យក្រុមហ៊ុន

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វារចោទសាលារាជធានីភ្នំពេញថាជាអ្នកលួចយកដីរបស់ពួកគេទាំងបំពានទៅឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ។
ពល​រដ្ឋមាន​ជម្លោះ​ដី​ធ្លីជាង​១០​ឆ្នាំ​នៅ​កោះ​កុង

អ្នកមានជម្លោះដីធ្លីរាំរៃក្នុងខេត្តកោះកុងបន្ថយការទារសំណងពីក្រុមហ៊ុន

អ្នកមានជម្លោះដីធ្លីរាំរៃក្នុងខេត្តកោះកុងបន្ថយការទាមទារសំណងពីក្រុមហ៊ុនពីរ ដែលរំលោភយកដីធ្លីរបស់ពួកគេ ខណៈមន្រ្តីរដ្ឋាភិបាលសន្យាខិតខំដោះស្រាយបញ្ចប់ជម្លោះនោះ។

ពលរដ្ឋកោះកុងស្នើរដ្ឋាភិបាលពន្លឿនការដោះស្រាយបញ្ហាដីធ្លី

អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុងនាំគ្នាដើរដោយថ្មើរជើងមកក្រសួងរៀបចំដែនដីជាថ្មីទៀតនៅថ្ងៃនេះ ដើម្បីជំរុញឲ្យស្ថាប័ននេះពន្លឿនការដោះស្រាយដីធ្លី ដោយអះអាងថាពួកគេកំពុងជួបបញ្ហាជីវភាព។

ពលរដ្ឋ៤ខេត្តដែលរងផលប៉ះពាល់ដោយក្រុមហ៊ុនចំការអំពៅរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

ប្រជាសហគមន៍មកពីខេត្តចំនួន៤ ដែលអះអាងថារងផលប៉ះពាល់ដោយសារក្រុមហ៊ុនចំការអំពៅរកកិច្ច អន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីឲ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ខណៈជម្លោះខ្លះបានអូសបន្លាយជិត១០ឆ្នាំគ្មានដំណោះស្រាយ។

អ្នកមានជម្លោះដីធ្លីរាំរ៉ៃថាអាជ្ញាធរខេត្តព្រះវិហារមិនអនុវត្តតាមបញ្ជាក្រសួងមហាផ្ទៃ

អ្នកមានជម្លោះដីធ្លីរាំរ៉ៃក្នុងខេត្តព្រះវិហាររកកិច្ចអន្តគមន៍ជាថ្មីពីរដ្ឋាភិបាលឲ្យជម្រុញទៅអាជ្ញាធរថ្នាក់ក្រោមដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ដោយថាក្រសួងមហាផ្ទៃបានដាក់បញ្ជាឲ្យដោះស្រាយច្រើនខែ ហើយអាជ្ញាធរថ្នាក់ក្រោមមិនអនុវត្តតាម។
អ្នកមានជម្លោះដីធ្លីប្រមូលផ្ដុំគ្នានៅខាងមុខ​តុលាការខេត្តសៀមរាប (បូ សាវី)

ពលរដ្ឋតវ៉ាឲ្យតុលាការដោះលែងតំណាងសហគមន៍ដីធ្លីនៅសៀមរាប

អ្នកមានជម្លោះដីធ្លីប្រមាណ៦០នាក់នៅខេត្ដសៀមរាបនាព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្ដុំគ្នានៅខាងមុខ​តុលាការ ទាមទារឲ្យស្ថាប័ននេះដោះលែងតំណាងពួកគេ ដោយ​អះអាងថាការចាប់ខ្លួនតំណាងរូបនោះជារឿងអយុត្ដិធម៌។

តំណាង​សហគមន៍​ដី​ធ្លី​នៅ​សៀមរាប​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

តំណាង​សហគមន៍​ត្បែង​លិច ខេត្តសៀមរាប លោក ចាន់ រិទ្ធ ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពី​ម្សិលមិញ​នេះ ពី​បទ​ឆបោក​​លុយ​ជិត ៣​ម៉ឺន​ដុល្លា​ពី​ឈ្មួញ​រក​ស៊ី​ដី។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ឃី ភារម្យ​ ភរិយា​របស់​លោក ចាន់ រិទ្ធ នៅរសៀលថ្ងៃ​ម្សិល​មិញ​​នេះ។​ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ថា ស្វាមី​របស់​អ្នកស្រី ​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ឆបោក​លុយរបស់​ លោក យឹម សារីន ដែល​ជា​ឈ្មួញ​ទិញ​ដី​នៅ​ក្នុង​សហគមន៍​ត្បែង​លិច​នេះ។ ប៉ុន្តែ​ ស្ត្រី​រូប​នេះ បាន​អះអាង​ថា ​ស្វាមី​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​ លោក យឹម សារីន នោះទេ។

អតីតទាហានខ្មែរក្រហមនៅខេត្តបាត់ដំបងត្រៀមគ្នាទប់ស្កាត់អាជ្ញាធរមិនឲ្យយកដីធ្លីពួកគេ

មួយចំនួនដែលជាអតីតទារហានរបស់ខ្មែរក្រហមនៅឃុំបឹងប្រាំ ស្រុកបវិល ខេត្តបាត់ដំបង ប្រមូលផ្តុំគ្នាត្រៀមរារាំងអាជ្ញាធរខេត្តនេះមិនឲ្យចុះវាស់វែងដីក្នុងតំបន់ពួកគេបប្រគល់ទៅឲ្យអ្នកផ្សេង ដោយអះអាងថាដីនោះជាដីរបស់ពួកគេបានកាន់កាប់ជាង២០ឆ្នាំមកហើយ។

ពលរដ្ឋបីសហគមន៍បោះជំរុំទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុនចិនឈូសឆាយដីនៅខេត្ដព្រះវិហារ​​

ប្រជាសហគមន៍ចំនួន៣ បាននាំគ្នាបោះជុំរុំនៅក្បែក្រុមហ៊ុនចិនមួយ នៅស្រុកឆែប ខេត្ដព្រះវិហារ​ ​ដោយទទួចឲ្យអាជ្ញាធរទប់​ស្កាត់គ្រឿងចក្រ​​ក្រុម​ហ៊ុន ​ដែលអ្នកភូមិថាបានឈូសឆាយចូល​ដីព្រៃសហ​គមន៍ពួក​​គាត់។
All articles loaded
No more articles to load