ពលរដ្ឋមួយចំនួនរស់នៅតំបន់រុនតាឯក អះអាងថា ​​​​​​អាជ្ញាធរ​ខេត្ត​សៀម​រាបបាន​យក​ដី​ស្រែ៨២,៤៥​ហិក​តារបស់​អ្នក​ភូមិ​២៣គ្រួសារ ទៅ​បែង​ចែក​ឱ្យ​ប្រជាពលរដ្ឋ​មក​ពីតំបន់​ផ្សេង​រស់​នៅ និង​ដោះស្រាយសំណងជូនពួកគាត់មិនបានសមរម្យ ខណៈពួកគាត់បានអាស្រ័យផលលើដីនោះជាង៣០​ឆ្នាំ។

ពលរដ្ឋ​២៣គ្រួសារ​នៅ​ខេត្តសៀមរាប​ចោទ​អាជ្ញាធរ​ថា​យក​ដីស្រែ​ជាង​៨០ហិកតា​របស់​ពួកគេ​ទៅ​បែងចែក​ឱ្យ​ពលរដ្ឋ​ផ្សេង

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅឃុំរុន​តាឯក ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប ចោទ​អាជ្ញាធរ​ថាយក​ដី​ស្រែ​ជាង​៨០​ហិក​តា​​របស់​ពួក​គេ ដើម្បីបែងចែកទៅឱ្យពលរដ្ឋផ្សេងធ្វើកម្មសិទ្ធិយ៉ាងអយុត្តិធម៌។

ទីតាំងដែលពលរដ្ឋអះអាងថា ជាកន្លែងដែលក្រុមហ៊ុនបានឈូសឆាយចូលដល់ដី «សហគមន៍ក្បាលរមាស» របស់ពួកគេ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ (ផ្ដល់ឱ្យ)

សហគមន៍​ក្បាលរមាស​ខេត្តស្ទឹងត្រែង​ស្នើ​អាជ្ញាធរ​បង្កើត​ដី​សមូហភាព​ឱ្យ​បាន​៣ពាន់​ហិកតា

សហគមន៍ក្បាលរមាស ​ស្នើឱ្យ​អាជ្ញាធរជួយការពារព្រៃឈើរបស់​ពួកគេ​ពីក្រុមហ៊ុនចិន​ ស៊ីវ​ ហ្កិច (SevGek) និងពន្លឿនការបង្កើតដីសមូហភាព​របស់ពួកគេ​ប្រមាណ៣ពាន់ហិកតាបន្ថែមទៀត។

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋមួយចំនួនប្រដាប់ទៅដោយកាំបិត ចម្ពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្តព្រះសីហនុដែលបានចុះទៅអប់រំណែនាំឱ្យប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់សង់លើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។

អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​ព្រះសីហនុ អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​និង​ដោះលែង​ពលរដ្ឋ​៤នាក់

ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំ​ចំនួន២ នៃស្រុ​ក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ អំពាវនាវទៅរដ្ឋាភិបាល​ឱ្យជួយដោះស្រាយ និងដោះលែងពលរដ្ឋ៤នាក់ឱ្យមានសេរីភាពវិញ ក្រោយអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្ទះសម្បែងផលដំណាំ និងចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារក្រោម​ជម្លោះដីធ្លី​នេះ។

ពលរដ្ឋ៧នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូនៅខេត្តឧត្ដរមានជ័យ

មន្ត្រីផ្នែក​សិទ្ធិមនុស្សនៅខេត្ត​ឧត្ដរមា​ន​​ជ័យ ឱ្យដឹងថា មាន​ពលរដ្ឋចំនួន៧នាក់ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ពាក់​ព័ន្ធជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូមួយ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោក ចុះរារាំងសកម្មភាពអាជ្ញាធរដែលមករុះរើស៊ងចិញ្ចឹមត្រីរបស់ពួកគេនៅលើផ្ទៃបឹងតាមោក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ចុះ​រុះរើ​កន្លែង​ចិញ្ចឹមត្រី​របស់​ពួកគេ ខណៈ​ជម្លោះ​ដីធ្លី​មិនទាន់​ដោះស្រាយ​ចប់

​ប្រជា​ពល​រដ្ឋប្រហែល​៤០​នាក់ រស់​នៅ​ជាប់​បឹង​តាមោក​ ក្នុង​សង្កាត់សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាននាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរខណ្ឌដែលចុះ​​រុះ​រើ​​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួកគាត់​នៅលើផ្ទៃបឹងតាមោក ខណៈជម្លោះដីធ្លីមិនទាន់បានដោះស្រាយចប់នៅឡើយ។

ពលរដ្ឋដែលមានជម្លោះដីធ្លីករណីបឹងតាមោក អង្គុយផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងវិវាទមួយនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​ប្រកាស​ជំហរ​មិន​យក​ការ​ដោះដូរ ខណៈ​អាជ្ញាធរ​ឱ្យ​បំបែក​ជាក្រុមតូចៗ​ដើម្បី​រក​ដំណោះស្រាយ​ដីធ្លី

​ប្រជាពលរដ្ឋ​មួយចំនួនដែល​រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ ប្រកាសជំហរមិនទទួលយកការដោះដូរដី​ទៅទីតាំង​ថ្មី ខណៈអាជ្ញាធរឱ្យពួកគេបំបែកជាក្រុមតូចៗ ដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរ​ក្នុង​ការ​រក​ដំណោះស្រាយរឿង​ដីធ្លី។

ប្រជា​​សហគមន៍ចេកមាស ឃុំឈើទាល អ្នកស្រី ប៉ុល ស៊ី ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងវិវាទដីធ្លីដែលអ្នកស្រីនិងពលរដ្ឋមួយចំនួនទៀតនៅឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កំពុងប្រឈម។

អាជ្ញាធរ​ខេត្តស្វាយរៀង​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ស្រែ​ពលរដ្ឋ​៤គ្រួសារ​ដែល​មិនព្រម​ទទួល​យក​សំណង​រឿង​ដីធ្លី

ប្រជាសហគមន៍នៅឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ​អះអាង​ថា ​អាជ្ញាធរ​​​បាន​ដាក់​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​​ឈូស​ឆាយ​​ដីស្រែរ​បស់​ពលរដ្ឋចំនួន៤គ្រួសារ ​ក្នុងចំណោម​១១៧គ្រួសារ​ ក្រោ​យពី​ពួកគាត់បដិសេធទទួល​យក​សំណង​ដែលអាជ្ញាធរ​ផ្ដល់​ឱ្យ​​ «៩០០​រៀល​ក្នុងមួយម៉ែត្រការ៉េ»។

ទិដ្ឋភាពប្រឡាយទឹក គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ៣ និងទំនប់លេខ ៥ ជំហានទី២ នៃប្រព័ន្ធធារាសាស្ត្រភូមិដំណាក់អំពិល-វត្តលួង ដាក់សម្ពោធនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ថតកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

ពលរដ្ឋ​​​​ខេត្តពោធិ៍សាត់​ស្នើ​ឱ្យ​អាជ្ញាធរ​ធ្វើ​ប្លង់​ដី​ស្រែ​ថ្មី​ ​ក្រោយ​ដី​ពួក​គាត់​ប៉ះពាល់​ពី​ការ​​ធ្វើ​ប្រឡាយ​ទឹក

ពលរដ្ឋនៅខេត្តពោធិ៍សាត់ បន្តស្នើឱ្យអាជ្ញាធរពន្លឿនការធ្វើប្លង់ដីស្រែជូនពួកគាត់ ខណៈដីស្រែពួកគាត់ជាច្រើនគ្រួសារត្រូវបានប៉ះពាល់ដោយគម្រោងធ្វើប្រឡាយទឹកជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់នៅពុំទាន់មានប្លង់ថ្មីសម្រាប់យកទៅប្រើប្រាស់នៅឡើយទេ។

កងកម្លាំងចម្រុះប្រមាណជា១០០នាក់ ប្រដាប់ដោយដំបង ពូថៅ និងគ្រឿងចក្រ ចូលទៅរុះរើផ្ទះប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយសមត្ថកិច្ចធ្វើតាម​ការដឹកនាំរបស់អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃទី០៨ ខែកញ្ញ ឆ្នាំ២០២២។ (CCFC)

អាជ្ញាធរ​ខេត្តព្រះសីហនុ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដែល​ចាញ់ក្ដី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​គ្រួសារ​អតីត​មន្ត្រី​រាជការ​មួយរូប

អាជ្ញាធរខេត្តព្រះសីហនុបានចុះរុះរើផ្ទះរបស់ប្រជា​ពលរដ្ឋជិត ៣០ខ្នង​ ​ដែល​ចាញ់​ក្ដីក្នុងសំណុំ​​រឿង​ជម្លោះដីធ្លីជាមួយគ្រួសារអតីតមន្ត្រីរាជ​ការមួយរូប នៅ​ឃុំ​អូរត្រេះ ស្រុក​​ស្ទឹង​ហាវ។

ពលរដ្ឋ​ជិត​១០០នាក់​ តំណាងឱ្យ១៥២​​គ្រួសារ នៅឃុំម៉ឺនជ័យ និងឃុំធ្មា បាន​នាំគ្នា​ប្រមូល​ផ្ដុំនៅមុខ​សាលាឃុំម៉ឺនជ័យ​ នៅថ្ងៃពុធនេះ ដើម្បីសុំឱ្យអាជ្ញាធរ​ឃុំ​ជួយ​ដោះ​ស្រាយ​ដី​ធ្លី ក្រោយ​ពី​ក្រ​សួង​ធនធានទឹក និងឧតុនិយម ​ឈូស​ឆាយ​សាងសង់ប្រឡាយទឹក ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ដីធ្លី និង​លំនៅឋាន​របស់ពួ​ក​គាត់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​១៥០​គ្រួសារ​នៅ​ខេត្តស្វាយរៀង​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ដីធ្លី

ប្រជាពលរដ្ឋជាង១៥០គ្រួសារ នៅឃុំម៉ឺនជ័យ ​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង ស្នើ​អាជ្ញាធរឃុំ​ជួយ​ដោះ​ស្រាយ​បញ្ហា​​ដីធ្លី ក្រោយពី​ពួកគេអះអាងថាបានរងផល​ប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ប្រឡាយទឹក​របស់​ក្រសួង​ធនធាន​ទឹ​ក និងឧតុនិយម ​នៅ​តំបន់​​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ