ផលប៉ះពាល់សង្គមដោយសារឧក្រិដ្ឋកម្មឆ្លងដែនរបស់ជនជាតិចិននៅខេត្តព្រះសីហនុ
ចាប់តាំងពីការដាក់ចេញនូវគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ (BRI)» របស់ចិននៅឆ្នាំ២០១៣មក «ទីក្រុងព្រះសីហនុ» ដែលជាទីតាំងកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា បានក្លាយជាជម្រករបស់ជនអន្តោប្រវេសន៍ចិនដែលចូលមកកម្ពុជាយ៉ាងគំហុក។