លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

អត្ថបទទស្សនៈ៖​ ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​មក​លើ​ប្រព័ន្ធ​នយោ​បាយ​ប្រជា​ធិបតេយ្យ​និង​អត្តា​ធិបតេយ្យ​

ប្រជាធិបតេយ្យជាទម្រង់គ្រប់គ្រងរដ្ឋដោយយកពលរដ្ឋជាធំ ពោលគឺអធិបតេយ្យភាពពលរដ្ឋដែលអំណាចទាំងអស់កើតចេញពីប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋនិងជារបស់ប្រជាពលរដ្ឋ។

ទស្សនៈ​៖​ ដំណាក់​កាល​ស្តារ​ឡើង​វិញ​ពី​ជំងឺ​កូវីដ-១៩​ និង​កុមារ​នៅ​កម្ពុជា​

ការសិក្សាថ្មីៗមួយចំនួន (១) បង្ហាញថា ប្រមាណជាជិតមួយឆ្នាំកន្លះ បន្ទាប់ពីករណីទី១នៃជំងឺ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា ជំងឺ​រាត​ត្បាតសកល​នេះ​ បន្តិចម្តងៗ ​បាន​ដក​ហូត​នូវសិទ្ធិ​ជាមូលដ្ឋានដ៏សំខាន់​បំផុត​ចេញ​ពី​កុមារនិង​ធ្វើ​ឱ្យ​កុមារ​ភាព​របស់​ពួកគេនៅទ្រឹង។

ទស្សនៈ​៖​ បញ្ហា​ប្រឈម​របស់​ស្ត្រី​នៅ​ក្នុង​បន្ទប់​ព័ត៌មាន​មិន​ត្រូវ​បាន​គេ​រាយ​ការណ៍​

យើងដែលជាសហនិពន្ធនៃអត្ថបទនេះ ពិតជាចង់បំផុសទឹកចិត្តស្ត្រីឱ្យចូលរួមក្នុងវគ្គបណ្តុះ​បណ្តាល និងដាក់ពាក្យការងារនៅក្នុងបន្ទប់ព័ត៌មានមួយ ព្រោះមានឱកាសជាច្រើននៅទីនោះ។ ប៉ុន្តែយើងក៏ចង់ឃើញនិពន្ធនាយកទាំងបុរសទាំងស្ត្រី និងអ្នកយកព័ត៌មាន ឆ្លៀតយកឱកាស ដើម្បីប្រឈមមុខនឹងបញ្ហាការយាយីនិងការរើសអើងដែលអាចកើតឡើងនៅក្នុងបន្ទប់​ព័ត៌មាន ដូចជាពួកគេប្រឈមមុខនឹងការងាររាល់ថ្ងៃរបស់ពួកគេផងដែរ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ ថ្លែងក្នុង​ពិធី​ប្រារព្ធ​ខួបទី៧១ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ ​​ក្នុង​រាជធានី​ភ្នំ​ពេ​ញ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

វិចារណ​កថា​៖ ស្ដារ​ឡើង​វិញ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន «ក្រោក​ឈរ​ ដើម្បី​បុព្វ​ហេតុ​សិទ្ធិ​មនុស្ស​»​

អង្គការសហប្រជាជាតិ​ជឿជាក់​ថា ​សង្គម​ស៊ីវិល​ដែល​រស់រវើក គឺជា​កត្តា​ដ៏​សំខាន់​និង​ចាំបាច់ សម្រាប់​ការ​កសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន។ ជា​រឿយ​ៗ អង្គការ​សង្គម​ស៊ីវិល​បំពេញ ចន្លោះ​ដែល​រដ្ឋាភិបាលនិង​វិស័យ​ឯកជន​មិនបាន​គិតដល់ ហើយ​ពួក​គេ​ក៏​ជា​អ្នកជួយ​ផ្ដល់​សេវា ដល់​សហគមន៍​ដែល​ត្រូវ​បាន​ទុកចោល​ផង​ដែរ។

អនុប្រធានាធិបតី​៖ សហរដ្ឋអាមេរិកស្វែងរក​ការសហការគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពុំមែន​គ្រប់​គ្រងនោះទេ

នៅសប្តាហ៍នេះ តាង​នាម​ឲ្យ​លោក​ប្រធានា​ធិបតី ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅកាន់តំបន់នោះ ដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់យើង ស្តីពីការ​ធ្វើ​ឲ្យ​ចក្ខុវិស័យ​នេះក្លាយជាការពិត។ សាររបស់យើងគឺសាមញ្ញ៖ «ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​គឺមានភាពខ្ជាប់ខ្ជួន និងយូរអង្វែង»…

ការ​ឆ្លុះបញ្ចាំង​​អំពី​កម្ពុជា៖ បច្ចុប្បន្ន​កាល និង​អនាគត​កាល

ធ្មេច​បើកៗ កន្លង​ទៅ​អស់​រយៈ​ពេល​២៥ឆ្នាំ​មក​ហើយ តាំង​ពី​ពេល​ដែលប្រទេស​​កម្ពុជា​ស្គាល់​ការ​បោះ​ឆ្នោត​សេរី​តាម​បែប​ផែន​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជា​ជាតិ​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ឆ័ត្រ​នៃ​សន្តិភាព​ថ្មី​ថ្មោង​ដែល​នាំ​មក​ជូន​ដោយកិច្ច​ព្រម​ព្រៀងសន្តិភាពទី​ក្រុង​ប៉ារីសឆ្នាំ​១៩៩១។

រដ្ឋសភា (គឹម ហុង)

លិខិតមិត្តអ្នកអាន៖ នីតិរដ្ឋ ឬនីតិមាត់?

ឃ្លាថា “ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់” មាន​ន័យ​ថា ក្នុងការ​អនុវត្តច្បាប់​ទៅលើ​បុគ្គល​ណាម្នាក់ រដ្ឋត្រូវ​គោរព​ដល់​សិទ្ធិ​របស់​មនុស្សម្នាក់ៗ ដូច​ជា​ការ​ឃាត់ខ្លួន ឬ​ចាប់​ខ្លួន ឬឃុំខ្លួន ឬ​ដំណើរ​ការ​ជំនុំជម្រះ​តាមផ្លូវ​តុលាការ​ រដ្ឋត្រូវ​គោរពដល់​គោលការណ៍ទូទៅនៃ​ច្បាប់​ព្រហ្មទណ្ឌ និង​នីតិវិធី​ព្រហ្មទណ្ឌផងដែរ។

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

លិខិតមិត្តអ្នកអាន៖ “សន្តិភាព” និង “ហិង្សា”

បើតាម​និយមន័យនៅ​ក្នុងវចនានុក្រម​សម្តេចសង្ឃ ជួន ណាត ពាក្យ “សន្តិភាព” មានន័យ​ថា ភាព ​ឬ ​ដំណើរ​ស្ងប់ សាន្តត្រាណ រាប​ទាប ដំណើរ​សះជា​នឹង​គ្នា ចំណែក​ពាក្យ “ហិង្សា” មានន័យ​ថា ការបៀតបៀន ការពាធា ការ​ធ្វើ​អាក្រក់​រក​គ្នា ការ​ធ្វើ​ទុក្ខគ្នា។

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

លិខិតមិត្តអ្នកអាន៖ តើរាស្ត្រខ្មែរ គួរតែជាពលរដ្ឋបែបណា?

ជាថ្មីម្តងទៀត ខ្ញុំបានឃើញកូនខ្មែរកំពុងដើរជាន់ដានចាស់ដ៏មហាខុសឆ្គង ដែលប្រវត្តិសាស្រ្តទើបបានកត់ត្រាទុកក្នុងពេលថ្មីនៅឡើយ។

លិខិតមិត្តអ្នកអាន៖ គណបក្សប្រឆាំងពីរត្រួត

ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្មីៗនេះ ប្រធានបក្សប្រឆាំងធំបំផុតបាននិយាយថា “ការបោះឆ្នោតឲ្យគណបក្សតូចៗ ជាការបង្ហិនសន្លឹកឆ្នោត”។ គាត់សុំឲ្យពលរដ្ឋរួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិក្រោមហេតុផលថា “មានតែសង្គ្រោះជាតិទេ ទើបជាបក្សធំដែលបានវ៉ាដាច់បក្សតូចៗ”។…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ