គណ​បក្ស​​ឆន្ទៈ​ខ្មែរ​ នឹង​​សុំ​​ភ្លើង​​ខៀវ​​ពី​​រដ្ឋា​ភិបាល​​ដើម្បី​​ចុះ​​ពិនិត្យ​​ព្រំដែន​​កម្ពុជា​​-​វៀតណាម​​

មេដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ និយាយ​ថា ខ្លួន​នឹង​សុំ​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល ដើម្បី​បាន​ចុះទៅ​ប្រមូល​ព័ត៌មាន​តាម​ព្រំដែន ក្រោយពី​មាន​សេចក្តី​រាយការណ៍​ថា វៀតណាម​បាន​រុះរើ​ប៉ុស្តិ៍​យាម​ចេញពី​តំបន់​មិនទាន់​ឯកភាព​វិញ​អស់ហើយ ដោយ​ថា បេសកកម្ម​មួយ​នេះ​មានបំណង​ស្វែងរក​ការពិត​កុំឱ្យ​ពលរដ្ឋ​ភ្លេច​គិត​ពី​បូរណភាពទឹកដី។

អាជ្ញាធរ​ថា វៀតណាម​រុះរើ​សំណង់​រឹង​​២៦ កន្លែង​​​នៅ​តាម​ព្រំដែន​មិន​ទាន់​ឯក​ភាព​​គ្នាអស់​ហើយ​​​

អាជ្ញាធរ​​ខេត្តកណ្តាល អះអាងថា អាជ្ញាធរវៀតណាម បានរុះរើ​តង់ និងសំណង់រឹងចំនួន​២៦​កន្លែង ដែល​ពួកគេបានសង់នៅតាមបណ្តោយ​ព្រំដែន​​​មិន​ទាន់​ឯកភាពគ្នា ក្នុងភូមិ​​សាស្ត្រ​ខេត្ត​នេះ​​​អស់ហើយ​។

លោក ហ៊ុន សែន និង ឯកឧត្តមង្វៀន សួនហ៊្វុក

គណបក្ស​​មួយ​​បារម្ភ​​ពី​​ហានិភ័យ​​បក្ស​​កាន់​អំណាច បើ​​ការ​កំណត់​​ព្រំដែន​​ដំណើរ​​ការ​​ទៅ​​ទាំង​​គ្មាន​​ការ​​ឯកភាព​ជាតិ​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បង្ហាញ​ការ​ព្រួយបារម្ភ​ថា ប្រទេសជាតិ​នឹង​ជួប​ហានិភ័យ​ដូច​ពីអ​តី​តកាល បើ​រដ្ឋសភា​របស់​បក្ស​កាន់អំណាច​មិន​ពិចារណា​ឡើងវិញទៅលើ​ការ​ទទួលស្គាល់​ច្បាប់​នានា​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ទាំង​មិន​មានការ​ឯកភាព​ផ្ទៃក្នុង​ជាតិ​នៅឡើយ​នោះ។

រដ្ឋសភា​អនុម័ត​​សេចក្តី​​ព្រាង​ច្បាប់​​ពាក់​ព័ន្ធ​​ឯកសារ​​ព្រំដែន​​រវាង​​កម្ពុជា​និង​​វៀតណាម​

​រដ្ឋសភាបាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជានិង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​សំឡេង១១៦លើ១១៦សំឡេង ខណៈ​អតីត​បក្ស​ប្រឆាំង​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ការ​អនុម័ត​នេះ។

អាជ្ញាធរ​​កម្ពុជា​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​​ឡើង​​ដល់​១៦​ទីតាំង​​តាម​​ព្រំដែន​​មិន​ទាន់​​ឯកភាព​​គ្នា​​

អភិបាលខេត្ត​កណ្ដាល អះអាង​ថា ភាគី​វៀតណាម​បាន​សង់​សំណង់​រឹង​ឡើង​ដល់១៦ទីតាំង នៅ​តាម​បណ្ដោយ​ព្រំដែន​មិនទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំងពីរ ខណៈ​ចំនួន១១ទីតាំង​ទៀត​នៅជា​តង់​កៅស៊ូ​នៅឡើយ។

អភិបាល​ខេត្ត​​កណ្ដាល​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​​ឡើង​​ដល់​១០​ទីតាំង​​តាម​​ព្រំដែន​​មិន​ទាន់​​ឯក​ភាព​​គ្នា​

​អាជ្ញាធរ​ខេត្ត​កណ្ដាល អះអាង​ថា ភា​គី​វៀតណាម​បាន​សង់​សំណង់​រឹង​ឡើង​ដល់ទៅ១០ទីតាំង​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ប្រទេស​ទាំងពីរ​មិនទាន់​ឯកភាព​គ្នា ​ស្ថិត​ក្នុង​ខេត្តកណ្តាល ខណៈ​ជាង១០ទីតាំង​ផ្សេងទៀត​ជា​តង់​កៅស៊ូ។

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​មួយចំនួនដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។

អាជ្ញាធរ​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​២​បន្ថែម​​ទៀត​​តាម​​បណ្តោយ​​ព្រំដែន​​ក្នុង​​ខេត្ត​កណ្តាល​​

អាជ្ញា​ធរ​ខេត្តកណ្តាល បាន​អះអាង​ថា វៀតណាម​បាន​ធ្វើ​ប៉ុស្តិ៍​យាម​ជា​សំណង់​រឹង​តាម​បណ្តោយ​ព្រំដែនដែល​មិនទាន់​ឯកភាព​គ្នា​ចំនួន២ទីតាំង​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​សំណង់​រឹង​ដែល​វៀតណាម​បានសាងសង់​កើន​ដល់៦ទីតាំង។

យុវជន​​ម្នាក់​​នៅ​​ខេត្ត​សៀមរាប​​ត្រូវ​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ជុំវិញ​​បទ​ចម្រៀង​​បរិយាយ​​ពី​​បញ្ហា​​ព្រំដែន​​

ក្រុម​គ្រួសារ​របស់​យុវជន​ម្នាក់​ដែល​ជា​អ្នក​ចម្រៀង​រ៉េ​ប បាន​អះអាង​ថា កូនប្រុស​របស់​គាត់ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួននិង​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ចេញ​បទចម្រៀង​ដែល​បរិយាយ​អំពី​បញ្ហា​ព្រំដែន។

លោក​ សុខ​ ទូច​ ថា​បើ​​វៀត​ណាម​​ធ្វើ​​ប៉ុស្តិ៍​​ជា​​សំណង់​​រឹង​​បាន​​រឿង​​អ្វី​​ដែល​​កម្ពុជា​​ធ្វើ​​មិន​បាន​

​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច និយាយ​ថា​ កម្ពុជា​ក៏អាច​កសាង​ប៉ុស្តិ៍​ជា​សំណង់​រឹង​ដូច​វៀតណាម​បាន​ដែរ ប្រសិនបើ​ប្រទេសជិតខាង​មួយ​នេះ​មិនព្រម​រុះរើ​ប៉ុស្តិ៍​ដែល​សាងសង់​ចម្ងាយ១២០ម៉ែត្រ​ពី​ព្រំដែន​ជាមួយ​កម្ពុជា​នោះ​ទេ។

លោក​ ទៀ ​បាញ់​ ថា​មិន​អត់​ឱន​ឱ្យ​​អ្នក​ដែល​ចោទ​​​រដ្ឋា​ភិបាល​ថា​​​ធ្វើ​ឱ្យ​​បាត់​ដី​ទៅ​វៀត​ណាម​

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​​ លោក ទៀ បាញ់ ​ប្រកាសមិនអត់ឱនឱ្យ​អ្នក​ដែល​ញុះញង់និង​​ចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ធ្វើ​ឱ្យ​បាត់​បង់ទឹកដីទៅប្រទេស​វៀតណាមនោះទេ ខណៈដែលរដ្ឋាភិបាលបានខិត​ខំដោះស្រាយ​បញ្ហា​ព្រំដែនជាមួយ​ប្រទេស​ជិត​ខាង​យ៉ាង​មានប្រសិទ្ធភាព។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ