ឧកញ៉ា ឌួង ងៀប ដែលធ្លាប់ទម្លាយរឿងពុករលួយរបស់ចៅក្រមត្រូវបានតុលាការសម្រេចឃុំខ្លួន
សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនខ្លួនឧត្ដមសេនីយ៍ផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗនៅថ្ងៃចន្ទនេះ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាន ដោយចោទប្រកាន់ពីបទ «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។