ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រព័ន្ធ​យុត្តិធម៌​បន្ត​ទាញទម្លាក់​សន្ទស្សន៍​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅ​ឆ្នាំ២០២១

កម្ពុជាទទួលបាន២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ នៅក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ​ប្រចាំឆ្នាំ២០២១ របស់​​អង្គការតម្លាភាពអន្តរជាតិ ខណៈពិន្ទុ​នេះបង្ហាញថា កម្រិតអំពើពុករលួយ​ក្នុងប្រទេសក្រីក្រមួយនេះមានភាពប្រសើរតិចតួចប៉ុណ្ណោះ។​

ACU ព្រមាន​ប្រើ​សមត្ថកិច្ច​បង្ខំ​ឱ្យ​បុគ្គល​១១រូប​ចូល​បំភ្លឺ​ជុំវិញ​ការក្លែង​បន្លំ​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​កោះរ៉ុង

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមានប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំ​​បុគ្គល១១រូបឱ្យចូល​បង្ហាញខ្លួននៅដើមខែក្រោយនេះ ជុំវិញការក្លែងបន្លំនិងប្រើប្រាស់ឯកសារសាធារណៈក្លែង រួមទាំងប្រឆាំងអ្នករាជការសាធារណៈនៅកោះរ៉ុង ខេត្តព្រះសីហនុ។

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

សន្ទស្សន៍​អំពើ​ពុករលួយ​កម្ពុជា​ឆ្នាំ២០២១​មាន​ភាព​ប្រសើរ​តិចតួច​បើ​ធៀប​ឆ្នាំមុន

​កម្ពុជាទទួលបាន ២៣ពិន្ទុ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ​ប្រចាំឆ្នាំ២០២១ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេសនិងដែនដី ខណៈពិន្ទុ​នេះបង្ហាញថាកម្រិតអំពើពុករលួយ​ក្នុងប្រទេសក្រីក្រមួយនេះមានភាពប្រសើរតិចតួចប៉ុណ្ណោះ បើធៀបឆ្នាំមុន។​

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ដោយ​សារ​អំពើ​ពុក​រលួយ​

ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអះអាងថា មាន​ករណី​កាប់បំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់។

សាលាឃុំ​គរ មាន​ចម្ងាយ​ប្រហែល១០គីឡូម៉ែត្រ​ពី​ផ្សារ​ព្រៃទទឹង ស្ថិត​ក្នុង​ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។

សង្គមស៊ីវិល​ថា​រដ្ឋាភិបាល​ផ្ដល់​សេវា​អត្រានុកូលដ្ឋាន​ល្អ​ជាង​មុន ខណៈ​សេវា​អាជីវកម្ម​និង​ការ​ធ្វើ​ជំនួញ​នៅ​មាន​អំពើពុករលួយ

ក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលផ្ដល់សេវាអត្រានុកូលដ្ឋានល្អប្រសើរជាងមុន ខណៈការផ្ដល់សេវាផ្នែកអាជីវកម្មនិងការធ្វើជំនួញ អាជ្ញាធរមួយចំនួននៅតែគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយជាថ្នូរនឹងការផ្ដល់សេវាឱ្យបានរហ័សនិងទាន់សភាពការណ៍ជូនអ្នកទទួលសេវាទាំងនោះ។

ព្រឹកថៃ្ងទី១៨ ខែកញ្ញា ឆ្នាំ២០១៤ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូលេខ២៦៣A ប្រវែង ៣ ៧០០ម៉ែត្រ នៅទីរួមស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

រដ្ឋាភិបាល​ឱ្យ ACU ចាត់​វិធានការ​លើ​លោក ឈួរ ច័ន្ទឌឿន ពាក់ព័ន្ធ​ការឈូសឆាយ​ដីព្រៃ​លិចទឹក

រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងចាត់​វិធាន​ការ​ច្បាប់​ចំពោះ​អតី​ត​អភិបាល​ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង២ ០០០ហិកតាដែលបាន​រំលោភ​យក​ដោយ​ខុស​ច្បាប់​មក​ទុក​ជា​សម្បត្តិរដ្ឋវិញ។

មន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​កំពុង​ស៊ើប​អង្កេត​អ្នក​ទន្ទា្រន​ដី​ព្រៃ​លិច​ទឹក​ខេត្ត​កំពង់​ឆ្នាំង​និង​កំពង់ធំ

មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយACU អះអាងថា ស្ថាប័នខ្លួនកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលមន្ត្រី និងអ្នកពាក់ព័ន្ធផ្សេងទៀត បានកាប់ទន្ទ្រានយកដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំនាពេលកន្លងមក។

របាយការណ៍​មួយ​ថា ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​នៅ​តែ​ទន់ខ្សោយ

អង្គការ​តម្លាភាព​កម្ពុជា (TI) និង​អង្គការ​សម្ព័ន្ធសង្គម​ស៊ីវិល (UNCAC) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ កាល​ពី​ថ្ងៃទី២៤ ខែវិច្ឆិកា​ថា ការ​អនុវត្តច្បាប់​ប្រឆាំង​អំពើពុក​រលួយ​នៅ​កម្ពុជា នៅ​តែ​ទន់​ខ្សោយ។

លោក​ ម៉ៅ​ ធនិន​ ​អភិបាល​ខេត្ត​កំពត​ ចុះជួបសម្របសម្រួល​ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ក្នុង​វេទិកា​សាលា​ខេត្ត​កំពត​ និង​ទទួល​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដើម្បី​លើក​យក​មកដោះ​ស្រាយ​ពេល​ក្រោយ ថ្ងៃទី​២៥​ ខែ​តុលា​ ឆ្នាំ​២០២១​​​។

ប្រធាន​អង្គការ​មួយ​លើក​ទឹកចិត្ត​ឱ្យ​លោក ម៉ៅ ធនិន បកស្រាយ​ពី​ប្រភព​ទ្រព្យសម្បត្តិ

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ជាគំរូល្អសម្រាប់មន្ត្រីផ្សេងៗទៀត បើសិនជាលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមលាតត្រដាងពីប្រភពទ្រព្យសម្បត្តិប្រាប់ទៅសាធារណជនមួយចំនួន​ដែលមានការសង្ស័យជាប់ពាក់ព័ន្ធអំពើពុករលួយនោះ។​

សាច់ញាតិ អ្នកគាំទ្រ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលផ្សេងៗទៀត ឈររង់ចាំនៅពីមុខពន្ធនាគារព្រៃស ក្នុងថ្ងៃដែលលោក រ៉ុង ឈុន ត្រូវដោះលែងពីពន្ធនាគារ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អតីត​អ្នក​ជាប់​ឃុំ​ដែល​ថា​មន្ត្រី​ពន្ធនាគារ​គំរាម​សម្លាប់​និង​ពុករលួយ

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានច្រានចោលការលើកឡើងរបស់អតីតជនជាប់ឃុំ ជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្សសង្គម និងបរិស្ថាន ដែលចោទមន្ត្រីពន្ធនាគារថា ប្រព្រឹត្តអំពើពុករលួយ គំរាមសម្លាប់អ្នកទោស និងខ្វះខាតសេវាសុខភាពជាដើមនោះ ដោយថាជារឿងកេងចំណេញនយោបាយតែប៉ុណ្ណោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ