ក្រុមគ្រូពេទ្យក្នុងឈុតការពារកូវីដ-១៩ កំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត រង​ការ​ចោទ​ថា​បាន​ប្រើ​ឈ្មោះខ្មោច​ដើម្បី​កិបកេង​លុយ​បេសកកម្ម​ប្រឆាំង​កូវីដ-១៩

បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បាន​ចោទប្រកាន់ប្រធានមន្ទីរ​​ពេទ្យ​​នេះ​​ ​​ថាបាន​​ប្រព្រឹត្តអំពើពុករលួយ តាមរយៈការ​បង្កើតបញ្ជីឈ្មោះខ្មោច ដើម្បីទទួល​​​បាន​​លុយ​ពី​​ប្រ​​តិ​​បត្តិ​​កា​​​​រ​​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ប្រធាន​ក្រុមហ៊ុន​មួយ​ប្ដឹង​មន្ត្រី​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​ ACU ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​លើ​គម្រោង​វិនិយោគ​ឃុំ-សង្កាត់

ប្រធានក្រុមហ៊ុនមួយបានប្ដឹងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធរឿងពុករលួយជុំវិញការដេញថ្លៃលើគម្រោងវិនិយោគមូលនិធិថវិកាឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ ​នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។(ហ្វេសប៊ុក៖ លោកនាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​និង​បណ្ដេញ​ចេញ​ពី​បក្ស​ចំពោះ​មន្ត្រី​ណា​ប្រើ​រថយន្ត​គ្មាន​ពន្ធ

លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​ដក​តំណែង និង​ឈាន​ទៅ​បណ្ដេញ​មន្ត្រី​នៅក្នុង​​ជួរ​រដ្ឋាភិបាល​ចេញ​ពី​គណបក្ស ប្រសិន​បើ​ជា​អ្នក​ទាំង​នោះ ប្រើប្រាស់​រថយន្ត​​ស៊េរី​ទំនើប​ដោយ​គ្មាន​ពន្ធ និង​នៅតែ​មិន​​គោរព​ច្បាប់។

ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង​ បា​នចុះល្បាតព្រៃសហគមន៍ ដោយប្រទះឃើញគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយថា មិនមានវិធានការទប់ស្កាត់ណាមួយពីអាជ្ញាធរនោះទេ។ (ផ្ដល់ឱ្យ)

​ជនជាតិ​ដើម​ភាគ​តិច​ថា​ ដី​​ជាង​១០០​ហិកតា​​ក្នុង​តំបន់​ការពារ​កែវ​សីមា​និង​ព្រៃ​សហ​គមន៍​ រង​​​ការ​​ទន្ទ្រាន​​​យក

ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០​ហិកតាក្នុង​ដែនជម្រក​សត្វព្រៃកែវ​សីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុង​រង​ការ​ឈូសឆាយ​ទន្ទ្រាន​យកពី​សំណាក់​ជន​ខិលខូចដោយ​គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ​។

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

រដ្ឋា​ភិបាល​ឱ្យ​ម្ចាស់​យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ផ្លាកលេខ​រដ្ឋ​​​ត្រូវ​បង់ពន្ធ​

​រដ្ឋាភិបាលបានសម្រេចឱ្យម្ចាស់យានយន្តឯកជនដែលកំពុងជ្រកក្រោមផ្លាកលេខរដ្ឋ​ ត្រូវគោរពច្បាប់និងបង់​ពន្ធ​ចូល​រដ្ឋ​ស្រប​តាម​ច្បាប់ ក្រោយរកឃើញ​យាន​យន្ត​ទាំងនោះ​រាប់​រយ​គ្រឿង​មិន​បាន​បំពេញកាតព្វ​កិច្ច​បង់​ពន្ធ។

អង្គការ​​តម្លា​ភាព​​អន្តរ​ជាតិ​​ថា ​កម្ពុជា​​នៅ​​បន្ត​​ស្ថិត​នៅ​​ក្នុង​​ចំណាត់​ថ្នាក់​​ពុក​រលួយ​​ខ្ពស់​​ជាង​គេ​​ក្នុង​​តំបន់​​អាស៊ាន​​

អង្គការ​តម្លាភាព​អន្តរជាតិ (TI​) បាន​ចាត់​ថ្នាក់​កម្ពុជាស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដដែល​នៃ​អំពើពុករលួយសម្រាប់​ឆ្នាំ២០២០ ហើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ទាំង១០នៅក្នុង​តំបន់​អាស៊ាន គឺ​កម្ពុជា​នៅ​បន្ត​ពុករលួយ​ខ្លាំង​ជាងគេ។

ACU ឱ្យ​​អភិបាល​ក្រុង​​ប៉ោយប៉ែត​​ឆ្លើយ​​បំភ្លឺ​​ពាក់​ព័ន្ធ​​ជម្លោះ​ដី​ធ្លី​​ជាង​១០០​ហិ​កតា​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU​) បានឱ្យ​អភិបាលក្រុង​ប៉ោយប៉ែតឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ប្រវត្តិ​ជម្លោះដីធ្លី​ទំហំ១១៣ហិ​កតារបស់​ពលរដ្ឋ៥១គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅ​តាម​បណ្តឹ​ងរ​បស់​អ្នកភូមិ។

​មេ​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​​ទទួល​​បាន​​គោរម​ងារ​​«កិត្តិ​​នីតិ​កោសល​​បណ្ឌិត​»​

មេដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិន​ទៀង ត្រូវ​បាន​ផ្ដល់​គោរមងារ​កិត្តិយស​​ពី​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​សប្ដាហ៍​កន្លងមក​នេះ។

ព្រះមហាក្សត្រតែងតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយថ្មី២រូបទៀត

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងសមាជិកថ្មីបន្ថែមចំនួន២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិថ្មីនេះគឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ។

ACU បញ្ជា​​ឱ្យ​​មន្ទីរ​​បរិស្ថាន​​ខេត្ត​ព្រះ​វិហារ​​ឆ្លើយ​​បំភ្លឺ​​ករណី​​ពុក​រលួយ​​

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU​) កោះហៅ​ប្រធាន​ស្តីទី នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ លោក សុខ ច័ន្ទ​សុ​ជាតិ ឱ្យចូល​បំភ្លឺ​រឿង​អំពើ​ពុក​រលួយជា​ប្រព័ន្ធ រវាង​មន្ត្រី​ក្រោមបង្គាប់​របស់​លោក​ធ្វើសកម្មភាព​ដោយ​ផ្ទាល់​ផង និង​បើកដៃ​ឱ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ផង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ