អាមេរិកប្រកាសផ្ដល់ជំនួយជាង៨ម៉ឺនដុល្លារដល់ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារ
រដ្ឋាភិបាលអាមេរិក បានប្រកាសផ្ដល់ជំនួយចំនួន៨៦ ៦៦៤ដុល្លារ ដល់ការអភិរក្សនិងជួសជុលនូវជណ្ដើរភាគខាងជើងនៃប្រាសាទព្រះវិហារ ដែលត្រូវបានកសាងឡើងអំឡុងសតវត្សរ៍ទី១១។
រដ្ឋាភិបាលអាមេរិក បានប្រកាសផ្ដល់ជំនួយចំនួន៨៦ ៦៦៤ដុល្លារ ដល់ការអភិរក្សនិងជួសជុលនូវជណ្ដើរភាគខាងជើងនៃប្រាសាទព្រះវិហារ ដែលត្រូវបានកសាងឡើងអំឡុងសតវត្សរ៍ទី១១។
សាស្ត្រាចារ្យចាប៉ីដងវែងនៃសាលាមធ្យមវិចិត្រសិល្បៈ បង្ហាញក្ដីបារម្ភថា សង្គមខ្មែរអាចនឹងថែរក្សាបានតែឧបករណ៍ចាប៉ីដងវែងប៉ុណ្ណោះ តែមិនអាចថែរក្សាទម្រង់ចាប៉ីនេះបន្តទៅថ្ងៃមុខឱ្យបានផុសផុល ដោយសារបច្ចុប្បន្នយុវជនមិនសូវឱ្យតម្លៃលើឧបករណ៍ចាប៉ីដងវែងប៉ុន្មានទេ។
មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា សកម្មភាពក្មេងប្រុសម្នាក់ដែលសម្តែងឱបស្ត្រីពេញវ័យស្លៀកពាក់ខើចលើខើចក្រោមបូករួមជាមួយពាក្យសម្តីបញ្ឆិតបញ្ឆៀងទំនាក់ទំនងផ្លូវភេទនោះថា ធ្វើឱ្យប៉ះពាល់ដល់តម្លៃសីលធម៌សង្គម ប៉ុន្តែថា មិនទាន់មានចំណាត់ការអ្វីនោះទេដោយរង់ចាំមើលប្រតិកម្មពីសាធារណជនសិន។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា “របាំព្រះរាជទ្រព្យ” ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដោយបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងដល់កម្មករនិយោជិតស្ដីពីថ្ងៃឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
អាជ្ញាធរជាតិអប្សរា បានអះអាងថា រយៈពេលជិត២០ឆ្នាំមកនេះ ដើមឈើសរុបប្រមាណ២លានដើមដាំនៅតំបន់អង្គរ ខណៈថ្មីៗនេះ ក្រុមការងារ ព្រះសង្ឃ និងវិស័យឯកជន បានដាំកូនឈើជាង២ ០០០ដើមបន្ថែមទៀតនៅបរិវេណវត្ត «ព្រះវិហារប្រាំពីរល្វែង» ដើម្បីលើកកម្ពស់សោភ័ណភាពប្រាង្គប្រាសាទទៀតផង។
ការរំឭកនឹកគុណដល់ព្រះគុណសម្បត្តិនិងស្នាព្រះហត្ថនានារបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅតែបន្តមាន និងបន្តដក់ជាប់ក្នុងក្រអៅបេះដូងរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងពលរដ្ឋខ្មែរជានិច្ច បើទោះបីជាព្រះអង្គបានសុគតអស់រយៈពេលជាងកន្លះសតវត្សរ៍ហើយក្ដី។
ព្រះសង្ឃនៅក្នុងវត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងតែមមាញឹកក្នុងការដាំដើមត្នោត៥ម៉ឺនដើម ដើម្បីបង្កើនចំនួនរុក្ខជាតិតំណាងអត្តសញ្ញាណជាតិនិងបង្កើតជាទីតាំងមានដើមត្នោតច្រើននៅក្បែរតំបន់អង្គរ។
ក្រសួងធម្មការ និងសាសនា បញ្ជាក់ថា ពិធីបុណ្យកឋិនទានសម្រាប់ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ប៉ុន្តែអាជ្ញាធរហាមឃាត់នូវការផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវឬជុំវិញព្រះវិហារ ពោលគឺគ្រាន់តែវេរប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម