ប្រជានេសាទខេត្តកំពង់ឆ្នាំងសាទរចំពោះវិធានការបង្ក្រាបបទល្មើសក្នុងរដូវត្រីពងកូន តែចង់ឱ្យធ្វើជាប្រចាំ
ប្រជានេសាទមួយចំនួននៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បង្ហាញការសាទរចំពោះវិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅរដូវត្រីពងកូនក្នុងតំបន់បឹងទន្លេសាប ស្របពេលពួកគេថា បទល្មើសទ្រង់ទ្រាយតូចនៅតែកើតមានឡើង ដែលទាមទារឱ្យអាជ្ញាធរជំនាញចាត់វិធានការជាប់ជាប្រចាំដូចភ្លៀងរលឹម។