សកម្មភាពចាក់ប្រេងសាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅក្រុងភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ប្រេងសាំង​ធម្មតា​ស្ថិត​នៅ​តម្លៃថេរ ខណៈ​ប្រេងម៉ាស៊ូត​ឡើង​២០០រៀល​ក្នុង​មួយលីត្រ

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃលក់រាយ​ប្រេងសាំងធម្មតា ចាប់ពីថ្ងៃអង្គារ ដល់ចុងខែនេះ មានតម្លៃដដែល គឺ៥ ៨០០រៀល​ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតបានឡើងថ្លៃខ្ពស់ជាងមុន២០០រៀល​ក្នុងមួយលីត្រ​។

រូបភាព ទង់ជាតិកម្ពុជា ទង់ជាតិសហភាពអឺរ៉ុប រូបភាពកសិករប្រមូលស្រូវ និងរូបភាពតវ៉ារបស់កម្មករ។

សហជីព​និង​អ្នក​ឃ្លាំ​មើល​ថា​ការ​បាត់​បង់​EBA​​នឹង​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​

សហជីព និងអ្នកឃ្លាំមើលសង្គមមើលឃើញថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបប្រាកដជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ខណៈការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមួយនេះនៅមានទំហំធំធេង ហើយការរួចពីកាតព្វកិច្ចពន្ធនានានៅតែជារឿងសំខាន់។

កម្ពុជា​នាំ​ទំនិញ​ទៅ​អាមេរិក​៤ខែ​ដើម​ឆ្នាំ​កើន​ឡើង​ជាង​៥៣%​​​បើ​ធៀប​នឹង​ឆ្នាំ​មុន​

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំទំនិញចេញទៅសហរដ្ឋអាមេរិកសម្រេចបានជិត ៣ ០០០លានដុល្លារ ដោយចំនួននេះមានការកើនឡើង ៥៣,៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃ​ប្រេងសាំង​ហក់ឡើង​បន្ថែមទៀត ខណៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជិតមកដល់

តម្លៃប្រេងឥន្ធនៈបន្តហក់ឡើងថ្លៃជិត៣០០រៀលក្នុង១លីត្រ ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២នេះជិតមកដល់ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនត្អូញត្អែរពីផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។

អង្ករ 16

៤​ខែ​ឆ្នាំ​នេះ​ការ​នាំ​ចេញ​អង្ករ​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​​កើន​ឡើង​ជិត​១៥​ភាគរយ​

ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជិត ១៥​% ឬស្មើនឹងចំនួនជិត៣ម៉ឺនតោន  បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

រថយន្ត​គេចពន្ធ​ជ្រកក្រោម​ស្លាកលេខ​រដ្ឋ​ជាង​៧ពាន់​គ្រឿង​បាន​ទៅ​បង់ពន្ធ បើគិត​ជា​ថវិកា​បានជិត​៦០លាន​ដុល្លារ

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម អះអាងថា ក្នុង​រយៈពេល​៨ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរប្រមូលពន្ធពីរថយន្ត​គេច​ពន្ធ​ជ្រកក្រោម​ស្លាក​លេខ​រដ្ឋ ន.ប ​(នគរបាល) និង​ខ.ម ​(ខេមរភូមិន្ទ)​ ជាដើម បានជាង៧ ០០០​គ្រឿង បើ​គិតជា​ថវិកា​ប្រមាណជិត​៦០​លាន​ដុល្លារអាមេរិក។

លោក​ ហ៊ុន​ សែន​ ​ប្រកាស​មិន​ត្រឡប់​ក្រោយ​រឿង​បើក​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ

នាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមិនត្រឡប់ក្រោយរឿងបើកសេដ្ឋកិច្ចសង្គមឡើងវិញនោះទេ ដោយសារក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះ កម្ពុជាមានអត្រាឆ្លងជំងឺកូវីដ-១៩ តិចតួចបំផុត ដែលបណ្តាលមកពីភាពស៊ាំក្នុងសហគមន៍។

សំណង់អគារខ្ពស់ៗនៅ​ក្បែរ​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ADB៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៥,៣% នៅឆ្នាំនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ច​កម្ពុជានឹងកើនឡើង ៥,៣% នៅឆ្នាំ២០២២ និង​ ៦,៥% នៅឆ្នាំ២០២៣ ដោយសារ​កំណើននៃការ​នាំចេញទំនិញ និងលំហូរវិនិយោគ​ផ្ទាល់ពីបរទេស។

លោក ហ៊ុន សែន ​ថា​សំបុត្រ​យន្ត​ហោះ​ឡើង​ថ្លៃ​ដោយ​សារ​វិបត្តិ​សកល​លោក

រដ្ឋាភិបាលកម្ពុជាថ្លែងថា សំបុត្រយន្តហោះឡើងថ្លៃ ដោយសារតែបញ្ហាវិបត្តិធំៗចំនួនពីរ​នៅលើសកលលោក ហើយពួកគេកំពុងតែ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្នាទៅវិញទៅមក។

លោក ហ៊ុន​ សែន ថា អាជីវកម្មរ៉ែមាស ត្រូវបានយកមកកាត់កងការខាតបង់នៃអាជីវកម្មប្រេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយមោទនភាពនៅថ្ងៃព្រហស្បតិ៍នេះថា អាជីវកម្មរ៉ែមាសដែលបានដំណើរការកាលពីខែមិថុនា ឆ្នាំ២០២១ ត្រូវបានយកមកកាត់កង ឬជំនួសឱ្យការខាតបង់នៃអាជីវកម្មប្រេង ដែលអត់ទាន់បានផល ហើយមានគេលួចកប៉ាល់ដឹកប្រេងទៅថែមទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ