គ.ជ.ប នឹងអនុម័តចុងក្រោយទៅលើបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងសប្ដាហ៍នេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជាកាលបរិច្ឆេទចុងក្រោយ ដើម្បីបិទបញ្ចប់ និងអនុម័តបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតជាតិ ដែលប្រមូលបានពីភាគីពាក់ព័ន្ធ ថាតើមតិយោបល់ដែលបានលើកឡើងទាំងនោះ ចំណុចណាខ្លះត្រូវផាត់ចេញ ហើយផ្នែកណាផ្សេងទៀតនឹងត្រូវដាក់បញ្ចូលទៅក្នុងបទដ្ឋានគតិយុត្តបម្រើឱ្យការបោះឆ្នោតនេះ។